![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8THjptZKK6_5eMzsHbAVtVdjqY5dp86OSnyOX-7-Wy1iiVI_ZIjsxwT50HSbvxDNRVn8WUUABrrUMd8M0twwC1kMPNCD0U9HdH0bF4zm2H-Ml_CvOjEQxYXJTWSGbdzVIaw8kKnQ6IzY/s640/Untitled-1.jpg)
ភ្នំពេញ៖ ភាពរិះគន់យ៉ាងច្រើនបានកើតទ្បើង បន្ទាប់ពីកុមារី អ៊ុក សុវណ្ណារី ត្រូវបានធ្លាក់ ពីកម្មវិធី The Voice Kids Cambodia ។ ក្នុងនោះផងដែរ មានមតិមិនល្អជាច្រើន បានថាស្តី ទៅលើ Coach និសា ពេលដែលនាង ជ្រើសរើស ស៊ីវហេង មិនយក សុវណ្ណារី ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP3jOEDKxLpRy4cHg7hPFwm0GNPhp-rZljY5FW-GqnLY23rE_RPqLvcT5NzkZ79BadYK2UcqiuQOK1zZpprLgqvU0z3ERY3lVi-kcZcqJCewjVyc3lasP350JuUxZo9pjkG7liC-6pORY/s320/4iFsWFB.png)
ការធ្លាក់របស់កុមារីម្នាក់នេះ ហាក់ធ្វើឲ្យមហាជន ខកចិត្តជាខ្លាំង ដោយសារគ្រប់គ្នាគិតថា សុវណ្ណារី មានសម្លេងល្អជាង កុមារីដែល Coach និសា រើសយក។
ទន្ទឹមនឹងការខកចិត្ត ក៍មានមហាជនមួយចំនួនដែល និយមគាំទ្រកម្មវិធី The Voice Kids Cambodiaនេះ មានភាពងឿងឆ្ងល់ជាខ្លាំង ថាហេតុអ្វីបានជា និសា ធ្វើបែបនេះ តើមានរឿងអ្វីពី ក្រោយការសម្រេចចិត្តរបស់នាង?
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg64DNd-ggw8Pana8eYfR8cCtSoaMK5g1Z4ZSWGcc7j9pCPHaA-50HscrgsfnC7PEB3AcPk5Ra9WwEyTUUUCGVVIquf3QvBInSoBb2T1u4VjgccBR4gOLaShmuCwP_3dwbhUfGL77EFhNg/s320/9MopWdw.png)
ភាពងឿងឆ្ងល់នោះ បានលើកទ្បើងជាច្រើនករណីថា៖ “នៅអំទ្បុងពេលជិត ប្រកាសលទ្ធផល ហេតុអ្វីផ្សាយពាណិជ្ជកម្ម ទ្បើងជិតមួយម៉ោង ដូចជាមានរឿងខុសប្រក្រតីទ្បើង ក្នុងអំទ្បុងពេលនោះ” មួយវិញទៀត “មនុស្សធម្មតា ស្តាប់ដឹងថា សម្លេងស៊ីវហេងយ៉ាងម៉េចទៅហើយ ចុះទម្រាំ សុគន្ធនិសា ដែលជាតារាចម្រៀងជាង ១០ឆ្នាំ រឿងអីស្តាប់មិនដឹង ចឹងតើគាត់អាចរើសចឹងបាន ?
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyl_nKXxZ11ZKmcFhMoJq-WKbvKAj1PnQ_CRkbwaeIv-c2vxNMKmt1Ok6tK1uK4oU5crkBJ0WD9b7fIFG4pIOgtQACnjR9DBew0dWLmp6lvr7iCI0SZiONjbW5C6ntQntsHmNSU4RZ4ys/s640/Capture_2017_10_09_13_50_23_995.png)
តើនេះគឺជាការរៀបចំទុកមុនហើយ របស់អ្នករៀបចំកម្មវិធី The Voice? រដូវកាលណា ក៏ដូចជារដូវកាលណាដែរ យុទ្ធសាស្រ្ត Marketing គេចឹងធ្វើបាប តែ Coach ឲ្យត្រូវគេជេគ្រប់ជំនាន់ណា ដែលមិនត្រូវគេជេ?»។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCLE1jvy0x4_npBNsaXjF9fPt6TyMZ8vy6uIbaszIt3Y9uv73fHdeLEamK-ut_W9psxHuMbPbOJTnqcVQpC0IRiZ9EL-N55ckgvf4EUo0eFt5CK0bqMYIPLWEDcxXR9bYWTuIH1tHQpzs/s640/BXHSXGh.png)
យ៉ាងណាមិញក៏មានមតិ របស់អ្នកនិយមលេងបណ្តាញសង្គមម្នាក់ទៀត បាននិយាយថា៖ “អាចនឹងមាន រឿងអ្វីផ្សេងនៅពីក្រោយ ការសម្រេចចិត្តរបស់Coachនិសា ដែលអ្នកទាំងអស់គ្នាមិនទាន់ដឹង ច្បាស់” តែនេះគ្រាន់ជាការយល់ឃើញ របស់អ្នកលេងបណ្តាញសង្គមផ្ទាល់តែប៉ុណ្ណោះ។
ទាំងនេះគឺជាមន្ទិលសង្ស័យមួយ ដែលធ្វើឲ្យអ្នកគាំទ្រ កញ្ញា សុគន្ធ និសា មិនជឿថាការសម្រេចចិត្តមួយនេះ ចេញពីបេះដូងពិតរបស់នាងទ្បើយ៕
តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហាទាំងនេះ?
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUawL_wP8K6pOBKXG2Q6dOpsgxMJ6h86EmbaywQJZbEfx1QEvbK4Jnv-WpHlQ7x4zki1zKZCKr0xW8E242r67odVTnxw4xglDENcYsAypwu1jSimDkVd9FoOxLRX7UXSz5YBW_yO4K5yQ/s320/bAn6vO1.png)
0 comments:
Post a Comment