![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdbxx5XIAKh2DsuBA9KnSAySQkc9hdt9kjEYTmWIPpKea4c2BqkmBKW5i1NW_7a6HWIzAnWr8yde8yGKkRdZ5ZlDr8z-sH6E0aiwbd-Zw55WKuRpmaRwqSq_CTI4w0jzNHY3ogipcnuZGP/s640/0.jpg)
តារាកំប្លែងប្រចាំ ក្រុមនាយ កុយ រាងតូចល្អិត នាយ ក្រិន បន្ទាប់ពីបានរៀបការ រួចមកតារាកំប្លែងរូបនេះ មានទឹកមុខ ស្រស់ស្រាយ សប្បាយចិត្ត និងមានសុភមង្គល មិនចាញ់ គូស្វាមីភរិយា ដទៃឡើយ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx_huhcF1dj0ei19Fp8PTbEKZubWSazv-pHaAU6NeMxo2BSVuoWxi0Om92qmJ0PNm0fRlvNIF3Nu5xraFTLq6q1y_fUd3uyhpw2QmkxRg6jbBQVF_GwvprbUgZr4-FS9SXG3skZX967aC-/s1600/1.jpg)
ប៉ុន្តែជាក់ស្តែងកាល ពីពេលថ្មីៗនេះ តារាកំប្លែងមាឌតូចល្អិត តែសម្ដីធំរូបនេះ មានការលេចលឺព័ត៌មានមិនល្អពីចំណងស្នេហ៍ប្តីប្រពន្ធរបស់តារាកំប្លែង រូបនេះ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiojFYx5WCjv5kh6ocqhbxwUvNGn9KDCSYazjNNPxGtVQEO9I2kVNsG0XhvwfXHxTTVsMgL4VhEZcDom4kT9inhUIxMz6ykzpWTyyCYQk9wwo5eFlZIcXQX_9nWL5rHQBJOcqN88twtztM/s1600/2.jpg)
ប៉ុន្តែយ៉ាងណាក៏ដោយ នាយក្រិន តែងតែចេញមុខច្រានចោលពីរឿងនេះ ។ ហើយថ្មីៗនេះ នាយក្រិន ក៏បានទិញវត្ថុអនុស្សាវរីយសម្រាប់ភរិយារបស់ខ្លួនគឺទូរស័ព្ទ iPhone 7 plus ដែលធ្វើឱ្យភរិយាញញឹមបិទមាត់មិនជិត ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4vEB3KSH1uIdNkwWJOOR6wqB_exE1Mq6tWcUmdCBlefdmb0RdJ1SL4THKU_7fRoIg2gOvRXVfBAVkxvokjmjEwxi-lF5wfXTKR8I5_LQFqAaYPOAN-qK3ga8qteB04G8KQFecoJcP9muu/s1600/3.jpg)
ក្រោយពីបានទទួលកាដូទូរស័ព្ទដ៏ស្រស់ស្អាតពីស្វាមី ភរិយារបស់តារាកំប្លែងរូបនេះបានសម្តែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះស្វាមីរបស់ខ្លួន ហើយប្រាប់ថា ទម្រាំបានកាដូមួយនេះស្វាមីរបស់នាងខំប្រឹងណាស់ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5rVqTnLLPRsuroafaPZfGzGgW4HcnD7PgPPsdm99NXeX4rK0c6OLJjhu8EhUpbaCkWiV-jNoZxD_74JsbIYpoV2-rEp2sFjswP6e8UHEUAiezVAWgjt4R1M3B6TSO3aSwJZfX81B5WyQ-/s1600/4.jpg)
ជាមួយគ្នានោះ ភរិយារបស់ នាយក្រិន បានសរសេរសារបង្ហោះថា ៖ « កុំចាំមានអ្វីគ្រប់យ៉ាងទើបសាងវា យើងសាងពេលវេលាល្អឱ្យគ្នា ដោយមិនបាច់ចាំមានអ្វីគ្រប់យ៉ាង គ្រាន់តែយើងចេះអត់ឱនឱ្យគ្នាទៅវិញ ទៅមក ស្រឡាញ់គ្នាយល់ចិត្ដគ្នា យកចិត្ដទុកដាក់គ្នា នេះហើយជាកម្លាំងចិត្ដគ្រប់យ៉ាងគឺស្ថិតនៅលើ យើងជាអ្នកសម្រេច គ្រប់គ្នាតែងតែសួរខ្ញុំថា ហេតុអីបានជាស្រឡាញ់គាត់ ខ្ញុំឆ្លើយថា ខ្ញុំស្រលាញ់គាត់ ព្រោះគាត់ជាមនុស្សម្នាក់ ដែលយល់ចិត្ដ មើលថែឱ្យកម្លាំងចិត្ដ ពេលដែលជួបបញ្ហា គាត់ដើរតួជាប៉ា ជាម៉ាក់ ជាប្ដីដ៏ល្អបំផុតទាំងពេលសប្បាយ ពេលជួបទុក្ខ» ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvjYK5eUK7U6OaLN0kceCLUJKEJE70bHrDWT0JpR_zXY0eRvF2CnSEFonpICw-7DL0eebwkJofms_OdOFk4ELnKOdXXFWGaHnK0P5TL9akY8p-742MNSoUrEQ9naji8OSbeM4BdFJPf5yL/s640/5.jpg)
ទោះបីជាមិនមានកាយសម្បទាគ្រប់គ្រាន់ ក៏ពិតមែន តែនាយក្រិន មានសំណាង ដែលមានភរិយា និង កូនប្រុសស្រី ដែលមានកាយសម្បទា ដល់ទៅពីរនាក់ ។ ពេលនេះដែរ នាយក្រិនរស់នៅក្នុងជីវភាពគ្រាន់បើ ។ ក្រៅពីអាជីពកំប្លែង នាយក្រិន ក៏មានហាងលក់គ្រឿងក្លែម ដែលមានឈ្មោះថា« ជួបគ្នានៅហាងនាយក្រិន » ផងដែរ ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibKZkNASTWQkfp5Alhx6AWbuQZDaj9H2nllIKnN9DzsT9bcDqraBnXDys5C-5Kq12xCFdDoYawFsrPm25PdFZXtYao8icjQKCc8x4wIa57gOnRysVPYcipMCme7ClddgEibwgrEZIBTKTw/s1600/6.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Mt8-uPEhma2CBLeZbf3CtbhIlNkxewlloSEw6eHSTjuZf0-SNV1nU5FAYqBJQ6cpVr-UB-Tm3hINQRn2a-Lg8H2rFntmRBb1rz0kL6dEUXSTIZ_c42DOBcnfRFvsBKo9idi4fYAiyL4M/s1600/7.png)
ប្រភព៖ khmerkomsan
0 comments:
Post a Comment