សត្វល្អិតកំពូលគ្រោះថ្នាក់ទាំង៥ សម្លាប់ជីវិតច្រើនបំផុតលើផែនដី
ឃើញសត្វល្អិតមាឌតូចកុំចង់មើលងាយ ព្រោះរៀងរាល់ឆ្នាំ មានមនុស្ស និងសត្វជាច្រើន បានបាត់បង់ជីវិតដោយសារសត្វល្អិតទាំងនោះ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ បានបង្ហាញថាសត្វល្អិត ៥ប្រភេទខាងក្រមនេះ គ្រោះថ្នាក់បំផុត ហើយក៏សម្លាប់ជីវិតមនុស្ស-សត្វអស់ច្រើនផងដែរ។
១. ឪម៉ាល់យក្សជប៉ុន
Giant Japanese Hornet ជាសត្វដែលមានខ្លួនធំបំផុតនៅក្នុងពូជឪម៉ាល់ទាំងអស់លើលោក ហើយអាចលូតលាស់បានរហូតដល់ប្រវែង ២អ៊ីញ។ រៀងរាល់ឆ្នាំ មានរបាយការណ៍ថា មនុស្សប្រហែល ៤០នាក់ បានស្លាប់ដោយសារឪម៉ាល់នេះ។ ជាទូទៅ វាបានប្រមូលផ្ដុំរស់នៅជាក្រុម ដោយក្នុងមួយក្រុម មានសមាជិក ៧០ឪម៉ាល់។
២.Tsetse Fly
Tsetse Fly ជាប្រភេទសត្វល្អិតម្យ៉ាង ដែលមានដើមកំណើតមកពីទ្វីបអាហ្វ្រិក។ សត្វល្អិតមួយប្រភេទនេះ ពិតជាគ្រោះថ្នាក់ណាស់ ព្រោះបើវាខាំហើយ អាចនឹងធ្វើឲ្យមនុស្សឆ្លងមេរោគស្លាប់បាន។ ដំបូង វានឹងធ្វើឲ្យអ្នកជំងឺចេះតែងងុយដេក ហើយបន្ទាប់មកក៏យាយីដល់អាយុជីវិត បើគ្មានការព្យាបាលទាន់ពេល។ តាមការប៉ាន់ស្មាន មានប្រជាជនអាហ្វ្រិកប្រហែលកន្លះលាននាក់ ស្លាប់ដោយសារ Tsetse Fly ។
៣. ឃ្មុំពិឃាដ
៣.ឃ្មុំពិឃាដ ជាឈ្មោះឃ្មុំដ៏គ្រោះថ្នាក់មួយប្រភេទ ដែលគេប្រសិទ្ធិនាមឲ្យ ក្រោយពេលឆក់យកជីវិតមនុស្សជាច្រើន។ មុនពេលចាប់ផ្ដើមសកម្មភាព ឃ្មុំពិឃាដតែងតែហោះតាមជនរងគ្រោះប្រហែលជាង ១គីឡូម៉ែត្រ ទើបចាប់ផ្ដើមទិចជាក្រុមតែម្ដង។
<> ៤. ស្រមោច Driver Ant
Driver Ant ជាស្រមោចមួយប្រភេទ ដែលគ្រោះថ្នាក់បំផុត ចំពោះជីវិតមនុស្ស-សត្វទាំងឡាយ។ ដែនដីរបស់ Driver Ant មានច្រើនជាងសត្វល្អិតនានាលើពិភពលោក ហើយវារស់នៅជាក្រុមដែលអាចមានសមាជិកដល់ ២២លាន។ សូម្បីតែដំរី ក៏ខ្លាចការវាយប្រហារពីស្រមោចមួយប្រភេទនេះដែរ។ ជាធម្មតា Driver Ant អាចសម្លាប់ជីវិតសត្វរាប់ពាន់ប្រភេទ ក្នុងប្រតិបត្តិការមួយលើក។ ពួកវានាំគ្នាឡោមព័ទ្ធ និងខាំមនុស្ស ឬសត្វ ដោយប្រើថ្គាមដ៏ធំរបស់វា។
៥. មូស
ចំពោះសត្វល្អិត ដែលគេចាត់ទុកថាគ្រោះថ្នាក់បំផុតលើលោក គឺមូស។ ជារៀងរាល់ឆ្នាំ មូស បានសម្លាប់ជីវិតមនុស្ស ១លាននាក់ ដោយកាចម្លងជំងឺគ្រុនចាញ់។ អង្គការសុខភាពពិភពលោក WHO បានប៉ាន់ស្មានថា រៀងរាល់ ៣០វិនាទី មានក្មេងម្នាក់បានស្លាប់ ហើយករណីជំងឺគ្រុនចាញ់មាន ៥០០លានរៀងរាល់ឆ្នាំ។ ក្រៅពីគ្រុនចាញ់ មូសបានចម្លងជំងឺជាច្រើនទៀត ដូចជាគ្រុនឈាមជាដើម៕
Source: BBC
Loading...
0 comments:
Post a Comment