ប្រទេសនីមួយៗនៅលើសកលលោកសុទ្ធតែ មានច្បាប់ដើម្បីគ្រប់គ្រងប្រទេសរបស់ខ្លួន ប៉ុន្តែបើយើងក្រឡេកមើលច្បាប់របស់ប្រទេសកូរ៉េខាងជើងវិញ គឺប្លែកខុសពីគេ៖
១ ទូរទស្សន៍
![](https://i2.wp.com/khmerchomros.com/wp-content/uploads/2017/10/ri-chun-hee-north-korea-july-4-2017.jpg?resize=640%2C360&ssl=1)
ទូទស្សន៍នៅលើពិភពលោកមានជាច្រើនប៉ុស្ដិ៍ យ៉ាងតិចមិនក្រោម ១០០ ប៉ុស្ដិ៍ដែ យើងអាចស្វែងរកប៉ុស្ដិ៍ណាមួយដែលមានកម្មវិធីដែលយើងពេញចិត្តមើលបាន ប៉ុន្តែទូរទស្សន៍របស់កូរ៉េខាងជើងវិញមានតែបីប៉ុស្ដិ៍ប៉ុន្នោះ ហើយត្រូវគ្រប់គ្រងដោយរដ្ឋ ប៉ុស្ដិ៍នីមួយៗត្រូវតែផ្សព្វផ្សាយតែអ្វីដែលរដ្ឋបានកំណត់តែប៉ុណ្នោះ។ដូច្នេះប្រជាជនកូរ៉េខាងជើង មើលបានតែ៣ប៉ុស្ដិ៍ហ្នឹងទេ បើចង់មើលប៉ុស្ដ៍ិផ្សេងពីហ្នឹងមិនបានទេ។
២ បទល្មើស
![](https://i0.wp.com/khmerchomros.com/wp-content/uploads/2017/10/China-general-context.jpg?resize=640%2C455&ssl=1)
ប្រសិនបើសមាជិកក្នុងគ្រួសាររបស់អ្នក មាននរណាម្នាក់បានប្រព្រឹត្តបទឧក្រិដ្ឋ មិនត្រឹមតែខ្លួនឯងត្រូវទទួលទោសប៉ុន្នោះ សូម្បីតែក្រុមគ្រួសាររបស់គេត្រូវតែទទួលទោសដូចគ្នា មានន័យថា ជីដូនជីតា យាយតា ប៉ា ម៉ាក់ បងប្អូនសាច់ញាត្តិទាំង 7 សណ្ដាន គឺត្រូវមានទោសទាំងអស់ បើនិយាយអោយខ្លី មានទោសមួយពូជ ។
ច្បាប់នេះត្រូវបានធ្វើឡើងដើម្បីការពារកុំអោយជនល្មើសរត់ចេញពីគុក។
៣ ការកាត់សក់
![](https://i2.wp.com/khmerchomros.com/wp-content/uploads/2017/10/emgn-north-korea-pic-2.jpg?resize=640%2C290&ssl=1)
ជាការពិតណាស់ បើនិយាយពីការកាត់សក់ ពេលអ្នកទៅកាត់សក់ម្ដងៗអ្នកតែងតែកំម៉ង់ ម៉ូតសក់ដែលអ្នកស្រលាញ់ចង់បាន តាមការពេញចិត្តរបស់អ្នក ប៉ូន្តែនៅប្រទេសកូរ៉ខាងជើងវិញ គឺមិនអាចទេ កូរ៉េខាងជើងបានចេញច្បាប់កាត់សក់សំរាប់ប្រជាជនកូរ៉េខាងជើង មានតែម៉ូតសក់ចំនួន ២៨ ប្រភេទ ដែលបានអនុញ្ញាត្តិ ម៉ូតសក់សំរាប់បុរស ១៤ ស្តាយ និងសំរាប់នារី ១៤ ស្តាយ ។បើសិនជាអ្នកកាត់សក់ខុស ពីម៉ូតសក់របស់រដ្ឋកំណត់អ្នកនឹងត្រូវមានទោស។ ល់ើកលែងតែម៉ូតសក់របស់លោកគីមជុងអ៊ុន មួយទេដែលមិនបានរាប់បញ្ចូល ពីព្រោះគាត់ជាមេដឹកនាំ ហើយម៉ូតសក់របស់គាត់គឺមានតែមួយ ប្រជាជនកូរ៉េខាងជើងគ្មានសិទ្ធកាត់សក់យកម៉ូតតាមគាត់ទេ។ច្បាប់នេះគឺចេញដោយ លោកគីម ជុងអ៊ុនផ្ទាល់ កាលពីឆ្នាំ ២០១៣។
៤ ទីក្រុង
![](https://i1.wp.com/khmerchomros.com/wp-content/uploads/2017/10/From-Inside-North-Korea.-Pictures.jpg?resize=620%2C348&ssl=1)
ការរស់នៅទីក្រុងទាល់តែរដ្ឋអនុញ្ញាត្តិទើបអ្នកមានសិទ្ធមករស់នៅបាន ហើយបុគ្គលដែលអាចរស់នៅទីក្រុងបានទាល់តែអ្នកមានលុយ មានអំណាចទេដែលមានសិទ្ធរស់នៅក្នុងទីក្រុងប្យុងយ៉ាង អ្នកក្រគ្មានវាសនាបានរស់នៅឡើយ។
លោកគីមជុងអ៊ុនចង់បានតែអ្នកមានជោគជ័យបំផុត អ្នកមាននិងអ្នកមានអំណាចដើម្បីរស់នៅក្នុងទីក្រុងព្យុងយ៉ាង។
៥ វិស័យអប់រំ
![](https://i1.wp.com/khmerchomros.com/wp-content/uploads/2017/10/der.png?resize=640%2C360&ssl=1)
សិស្សដែលទៅសាលារៀនត្រូវតែបង់ថ្លៃសម្រាប់តុនិងកៅអីរបស់ពួកគេ! ថ្លៃឈ្នួលនេះមិនរាប់បញ្ចូលជាមួយនឹងថ្លៃសិក្សាឡើយហើយឪពុកម្តាយត្រូវតែបង់វាដោយឡែកពីគ្នា។
៦ សៀវភៅ
![](https://i2.wp.com/khmerchomros.com/wp-content/uploads/2017/10/fe.png?resize=640%2C335&ssl=1)
នៅក្នុងប្រទេសកូរ៉េខាងជើងសៀវភៅដែលសរសេរជាភាសាបរទេសគឺមិនត្រូវបានអនុញ្ញាត្តិឡើយ បើសិនជាអ្នកមានទុកសៀវភៅនេះរឺក៏ចែកចាយបន្ត អ្នកនឹងត្រូវគេចាប់ខ្លួនយកទៅប្រហាជីវិត ជាពិសេសព្រះគម្ពីរត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃវប្បធម៌លោកខាងលិចហើយដូច្នេះមិនត្រូវបានអនុញ្ញាតនៅក្នុងប្រទេសនោះទេព្រោះវាអាចជះឥទ្ធិពលដល់ប្រជាជននិងផ្លាស់ប្តូរពួកគេ។ មានស្ដ្រីគ្រីស្ទានម្នាក់ដែលកំពុងតែចែកចាយព្រះគម្ពីរត្រូវបានអជ្ញាធរចាប់ខ្លួននិងប្រហារជីវិត។
៧ គ្រឿងអេឡិចត្រូនិច
![](https://i1.wp.com/khmerchomros.com/wp-content/uploads/2017/10/hg.png?resize=640%2C387&ssl=1)
គ្រឿងអេឡិចត្រូនិចម៉ាកល្បី ដូចជា Apple , Sony, និង Microsoft គឺមិនត្រូវបានអនុញ្ញាត្តិអោយមានការធ្វើចរចារណ៍លក់នៅក្នុងទីផ្សាររបស់កូរ៉េខាងជើងឡើយ។បើគេចង់ប្រើអេឡិចត្រូនិចម៉ាកល្បីៗទាំងនោះ គឺគេមិនអាចរកទិញបានទេ។
៨ យំ
![](https://i0.wp.com/khmerchomros.com/wp-content/uploads/2017/10/%E1%9E%A0%E1%9E%9F.png?resize=640%2C326&ssl=1)
ប្រជាជនកូរ៉េខាងជើងត្រូវចាត់ទុកមេដឹកនាំជាព្រះជាម្ចាស់ បើសិនជាមេដឹកនាំទទួលមរណះភាពប្រជាជនទាំងអស់ត្រូវតែចូលរួមក្នុងពិធីនោះ ហើយត្រូវតែយំទាំងអស់គ្នា បើនរណាមិនយំ នឹងត្រូវជាប់គុក យ៉ាងតិច 6 ខែ។
១០ ការបោះឆ្នោត
![](https://i1.wp.com/khmerchomros.com/wp-content/uploads/2017/10/Kim-Jong-Un-Reuters3v2.jpg?resize=640%2C480&ssl=1)
ប្រទេសកូរ៉េខាងជើងក៏មានការបោះឆ្នោតដូចប្រទេសដ៏ទៃទៀតដែរ ប្រជាជនកូរ៉េខាងជើងទាំងអស់មានសិទ្ធបោះឆ្នោត តែហួសចិត្តត្រង់ថា បេក្ខភាពគឺមានតែម្នាក់ប៉ុន្នោះ គឺលោកគីមជុង អ៊ុន ដូច្នេះមានន័យថា ប្រជាជនទាំងអស់ត្រូវបោះតែឆ្នោតអោយលោកគីម ជុងអ៊ុន តែម្នាក់ ប៉ុន្នោះ គេគ្មានជំរើសផ្សេងទេ។
0 comments:
Post a Comment