Thursday, October 5, 2017

ចប់​បរិ​ញ្ញាប​ត្រ័​ពីរ​មករក​ស៊ី​លក់​ខ្ចៅ​ធ្វើ​ព្រងើយ!តែបើនិយាយពិចំនូលវិញញាក់សាច់


ភ្នំពេញ៖ សង្គម​ខ្មែរ​ប​ន្ចុ​ប្បន្ន​នៅពេល​ដឹងថា អ្នកណាម្នាក់​គេ​លក់​ខ្ចៅខ្យង​នោះ ហាក់​ពុំ​សូវ​មាន​អ្នក​ចាប់​អារ​ម្ម​ណ៏​នោះឡើយ ដោយ​យល់ថា​របរ​នេះ​ហាក់​ពុំ​សូវ​កាក់កប ឬ​រកបាន​ត្រឹម​តែមួយ​ចំអែត​ក្រពះ​តែប៉ុណ្ណោះ​ដោយហេតុថា​របរ​លក់​ខ្ចៅ​ខ្ច​ង​គេ​តែង​ឃើញ​អ្នកផង ដាក់លក់​នៅតាម​រទេះរុញ​កុំ​ប៉ិក​កំប៉ុក ឬ​ដាក់លក់​នៅតាម​ចិញ្ចឹម​ថ្នល់​បន្តិចបន្តួច​តែប៉ុណ្ណោះ។ ប៉ុន្តែ​វា​ពុំ​ដូច្នោះ​អី បុរស​សង្ហា​ដែល​រៀន​បាន​បរិញ្ញាប័ត្រ​ដល់​ទៅ​ពីរ​ហើយ​មានការ​ងារ​ធ្វើ ប្រាក់ខែ​ដល់៥០០ដុល្លារ​ទៅហើយ បែ​ជា​បោះបង់ចោល​ចាប់យក​របរ​លក់​ខ្ចៅ​ខ្ច​ង​នៅផ្ទះ​ខ្លួនឯង​វិញ​ធ្វើ​ព្រងើយ។ ហើយ​តើ​មាន​មូល​ហេតុអ្វី​ទើ​បានជា កំលោះ​ក្រុងភ្នំពេញ​រូប​សង្ហា​ម្នាក់នេះ​ប្រកប​របរ​លក់​ខ្ចៅខ្យង​ដូច្នេះ?



ស្ថិតនៅលើ​វិថី​លេខ១៣៥ ខាងត្បូង​ឈៀង​ខាងកើត​វិទ្យាល័យ​ទូល​ទំពូង ចំងាយ​ប្រមាណ​ប្រហែល៣០០ម៉ែត្រ ជា​រៀងរាល់​ល្ងាច​គេ​តែង​ឃើញ​មនុស្ស​ប្រុស​ស្រី យុវជន​យុវតី​ច្រើន​នាក់​នាំគ្នា​អង្គុយ​ជុំ​និយាយ​គ្នា​លេង​ពីនេះ​ពី​នោះ ប្រៀបដូចជា​កំពុង​រៀបចំ​ពិធីជប់លាង ឬ​មាន​កម្មវិធី​អ្វីមួយ​ប៉ុន្តែ​ដឹងអី​តាមពិតទៅ​យុវជន​ប្រុស​ស្រី​ទាំងនោះ ពួកគេ​កំពុង​អង្គុយ​ចាក់​ខ្ចៅ​យ៉ាង​ញាប់ដៃ មើលទៅ​ហាក់ដូច​ជាមាន​រស់ជាតិ​ឆ្ងាញ់​ខ្លាំងណាស់ គ្រាន់តែ​ឃើញ​ក៏​ចង់​ស្រក់ទឹកមាត់​តាម​ដែរ។ ដែល​ទីនោះ​ហើយ​គឺជា​ហាង​លក់​ខ្ចៅ​មាន​យីហោ​ថា «ខ្ចៅ​ស្ទាវ» របស់​កំលោះ​សង្ហា​ទីក្រុង កុល សុខា​វុ​ធ ហៅ​ប៉ាវ។




ឆ្លៀតពេល​លើក​ខ្ចៅ​ស្ងោរ​អោយ​ភ្ញៀវ​បណ្តើរ ផ្តល់​បទ​សម្ភាស​ន៏​បណ្តើរ កុល សុខា​វិធ ហៅ​អា​ប៉ាវ ក្នុង​វ័យ២៥ឆ្នាំ​បានអោយដឹងថា ក្នុង​មួយថ្ងៃ​ហាង​របស់ប្អូនៗ លក់បាន​យ៉ាងហោច​ពី៦ទៅ៧ធុង​ដែល ក្នុងធុងៗមាន​ទម្ងន់​ជាង៣០គីឡូក្រាម​ឯណោះ បើ​និយាយ​ទៅក្នុង​មួយល្ងាចៗ លក់​មិន​ដាច់​សោះ​យ៉ាងហោច​ក៏​ប្រមូល​លុយ​បាន​ជាង១លាន​រៀល​ពី​ការលក់​ខ្ចៅ​នេះដែរ។ កត្តា​ដែល​ធ្វើអោយ​ហាង​ខ្ចៅ​ស្ទាវ​លក់ដាច់​ដូច្នេះ គឺ​ទី១គឺ​ខ្ចៅ​លក់​មានតម្លៃ​ថោក​សមរ​ម្យ​មួយ​ចាន​តែ២៥០០រៀល ទី២.គឺ​ភាព​ប៉ិនប្រសប់​នៃ​ការធ្វើ​ទឹកជ្រលក់​ឆ្ងាញ់ ឆ្ងាញ់​ចាក់​មាត់​ហូប​ម្តង​ហើយ​ចង់​ហូប​ម្តងទៀត ទី៣.គឺ​ការរៀបចំ​អនាម័យ​មិនអោយ​ភ្ញៀវ ហូប​ប៉ះចំ​ខ្ចៅ​មាន​ដី​មាន​ខ្សាច់​មួយ​គ្រាប់​ណា​ទេ ពេល​ស្ងោរ​ខ្ចៅ​ហើយ​មិនទាន់​អោយ​ភ្ញៀវ​ទទួលទានភ្លាមៗទេ គឺ​ត្រូវ​យកមក​លាង​សម្អាត២ទៅ៣ទឹក ទើប​យកទៅដាក់​ចំហុយ​ជាមួយ​ទឹកដូង រួមផ្សំ​នឹងដាក់​ថែម​ម្ទេស ខ្ញី ស្លឹក​ក្រូចសើច​ពីលើ​ផង​នោះ ធ្វើអោយ​ក្លិន​ខ្ចៅ​ឈ្ងុយ​ជះ​បាន​ឆ្ងាយ ជិះ​ម៉ូតូ​ឡាន​កាត់​ទីនោះ មាន​អារ​ម្ម​ណ៏​ចង់​ហូប​ខ្ចៅភ្លាមៗតែម្តង​និង​ទី ៥.នៅ​កន្លែង​លក់​មាន​បរិវេណ​ធំ​ទូលាយ​ងាយស្រួល​ចត​កង់​ម៉ូតូ មាន​សុវត្ថិភាព មិនមាន​ការបង្ករ​ជម្លោះ​ព្រោះ​នៅ​ទីនោះ មិនមាន​លក់​ភេសជ្ជៈ​គ្រឿង​ស្រវឹង​នោះទេ។ អ្នក​មក​ហូប​គាត់​ហូប​ជា​លក្ខណៈ​គ្រួសារ​និង​មិត្ត​ភ​ក្ត្រ័​តែប៉ុណ្ណោះ។




ម្ចាស់​ហាង​ខ្ចៅ​ស្ទាវ​រូបនេះ​បន្តថា ដើមឡើយ​ខ្លួន​មិនមាន​បំណង​លក់​ខ្ចៅ​នោះទេ ពោល​ក្រោយពី​រៀន​ចប់​បរិ​ញ្ញាប​ត្រ័​ផ្នែក​ភាសា​អង់គ្លេស​នៅ​សាកល​វិទ្យា​ន័​រ​តុ​ន​មក ខ្លួន​បាន​ទៅ​បំរើ​ការងារ​នៅ​ក្រុមហ៊ុន​ឯក ជន​មួយ​តួនាទី​ជា​អ្នកបកប្រែ ដោយ​ទទួលបាន​ប្រាក់ខែ៥០០ដុល្លារ ប៉ុន្តែ​ក្រោយពី​ធ្វើការ​សាកល្បង​បាន​បី​ខែ​ប្រាក់ខែ​មិនអាច​ទប់ទល់ ការចំណាយ​ប្រចាំថ្ងៃ​របស់ខ្លួន​នោះ ក៏​សុំ​ឈប់​ធ្វើការ​ពី​ក្រុមហ៊ុន​មក បើក​កន្លែង​លក់​ខ្ចៅ​តូច​មួយ​នៅមុខ​ផ្ទះ​តែម្តង ដោយបាន​កម្មង់​អោយ​ម៉ូយ យក​ខ្ចៅ​មកអោយ​ដល់ផ្ទះ លក់​បន្តិចបន្តួច​ប៉ុណ្ណោះ។ ប៉ុន្តែ​បន្ទាប់ពី​បាន​លក់​អស់​រយៈពេល​បាន​ជាង២ខែ ភ្ញៀវ​នាំគ្នា​មក​ហូប​កាន់ តែច្រើនឡើងៗជា​បន្តបន្ទាប់ រហូតមកទល់​បច្ចុប្បន្ន​ភ្ញៀវ​មក​កាន់តែច្រើន ថ្ងៃ​ខ្លះ​គ្មាន​កន្លែង​អ​ង្គុ​ហូប ហើយ​ពេលខ្លះ​គ្មាន​ខ្ចៅ​លក់​អោយ​ភ្ញៀវ​ទៀតផង។ ប្អូនប្រុស​ស្រដី​ដូច្នេះ​ថា «មកទល់​ថ្ងៃនេះ​បង​ថ្ងៃ​ណា​ក៏​ខ្វះ​ខ្ចៅ​លក់​ដែរ ព្រោះ​អី​ជា​រដូវ​ទឹក​តំឡើង​ម៉ូយ​ចាម​រក​មិនសូវ​បាន​ដូច​មុន​ទេ ទឹក​ជ្រៅ​ពេក​ដូច្នេះហើយ​ខែ​ភ្លៀង​អញ្ចឹង​ខ្វះ​ខ្ចៅ​លក់​ម៉ូយ​រអ៊ូ​សឹង​រាល់ថ្ងៃ ពេលខ្លះ​គេ​ថាអោយ​តែ​មក​យឺត​មិនដែល​ទាន់​គេ​ទេ​លក់​ខ្ចៅ​ទេ។ »




កត្តា​ដែលនាំអោយ​ប្អូនប្រុស​ជ្រើស​យក​របរ​លក់​ខ្ចៅ ហើយ​ការឈប់​ពី​ការងារ​នោះ គឹ​ដោយសារ​ការងារ មាន​ចំណូល​តែមួយ​ថ្ងៃ ហើយ​ត្រូវ​ចំណាយ​ទៅវិញ​រាល់ថ្ងៃ​ទំរាំ​ដល់​ខែ ដូច​ពាក្យ​គេ​ថា​ស្ទើរ​ដាច់ខ្យល់។ កុំថាឡើយ​សន្សំ​លុយ​បង់រៀន​បាន ចាយ​ប្រចាំថ្ងៃ​សឹងតែ​មិន​គ្រប់ ប៉ុន្តែ​ក្រោយពី​លក់​ខ្ចៅ​មក​ខ្ញុំ​បាន​ប្រា​ក់រៀន​ចប់​បរិ​ញ្ញាប​ត្រ័​ពីរ ទី១គឺ​បរិ​ញ្ញាប​ត្រ័​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន និង​ទី២ បញ្ចប់​ថ្នាក់​បរិ​ញ្ញាប​ត្រ័​គ្រប់គ្រង នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅ កាលពី​ឆ្នាំ២០១។ ក្រៅ​តែ​សល់​ពេលវេលា​សល់​ប្រាក់​កាក់​ចាយវាយ បង់​សាលា​ខ្លួនឯង កំលោះ​សង្ហា​រូ​ន​នេះ​បានផ្តល់​ការងារ​អោយប្អូនៗ ដែល​កំពុង​សិក្សា​ប្រមាណ​ជា​ជិ១០នាក់​ផ្សេងទៀត អោយមក​ជួយ​រត់​តុ​ភ្ញៀវ សម្អាត​ទីកន្លែង​លក់​ជួយ​ថែរក្សា​អនាម័យ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទៀតផង។

ការផ្តល់​ការងារ​មិនមែន​ចេះតែ​ហៅ​បងប្អូន មក​អោយជួយ អោយ​ចាយ​ប៉ុន្មាន​អោយទៅ​នោះទេ ប៉ុន្តែ​ក្រៅតែពី​ការផ្តល់​កន្លែង​ស្នាក់នៅ ហូបចុក​ទាំងស្រុង​ហើយ​នោះ របរ​លក់​ខ្ចៅ​កុំ​ប៉ិក​កំប៉ុក​នេះ​អាច​ផ្តល់ ប្រាក់​បៀរ​វត្ស​ម្នាក់១៥០ដុល្លារ ស្មើនឹង២ម៉ុ​ន​រៀល​ក្នុង​មួយថ្ងៃ​ទៀតផង។ ហើយ​ថាបើ​របរ​នេះ​ចេះតែ​កាក់ កប​ភ្ញៀវ​មក​កាន់តែច្រើន ហាង​ខ្ចៅ​ស្ទាវ​នឹង​ពង្រីក​ខ្លួន​អោយ​កាន់តែ​ធំ ដោយ​មិនបាច់​តុបតែង​ហាង អោយ​ល្អ​បង្អួតរាង​ដូច​ហាង​ទំនើប​មួយចំនួន​នោះទេ ព្រោះ​អី​ភ្ញៀវ​មក​ទីនេះ គាត់​មាន​ទីធ្លា​ធំ​ទូលាយ​នាំ គ្នា​អង្គុយ​ហូប​ក្រោម​ដើម​ស្វាយ មាន​ខ្យល់​ត្រជាក់​បែប​ធម្មជាតិ ល្អ​ស្រាប់​ទៅហើយ​ប៉ុន្តែ​ការពង្រីក​ខ្លួន វា សំខាន់​ត្រង់​ថា តើ​ម៉ូយ​អាច​យក​ខ្ចៅ​មកអោយ​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​ភ្ញៀវ​ដែរឬទេ។ ហើយ​អ្វី ដែលជា​ឱកាស​សម្រាប់​ជិវិត​និស្សិត ដែល​ទើប​ចប់​បរិ​ញ្ញាប​ត្រ័​ថ្មី​នេះ គឺមាន​ទីតាំង​ខ្លួនឯង​នៅក្បែរ​សាលារៀន​ចំណែក​ការចំណាយ​ដើមទុន គ្រាន់​តែមាន​ប្រាក់​តិចតួច ទិញ​តុ ទិញ​ចាន សម្រាប់​បម្រើភ្ញៀវ​ចាត់ទុកថា​គ្រប់គ្រាន់​ទៅហើយ មិន​ដូច​របរ​មួយចំនួន​ត្រូវការ​ចំណាយ​ប្រាក់​ច្រើន ដើមទុន​ខ្ពស់ ពេល​មាន​ហានិភ័យ​កើតឡើង​ស្ទើរ​បាត់​ឱកាស​រកស៊ី​ទៀត​នោះ៕






Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.