Sunday, October 8, 2017

តើអ្នកណាជាអ្នកទទួលខុសត្រូវ? ស្ថាបនាលូហើយទុកចោល គ្មានគម្រប គ្មានរបាំង និងគ្មានចំណាំងផ្លាត ធ្វើឲ្យបុរសម្នាក់ធ្លាក់លូស្លាប់យ៉ាងអាណោចអាធម (មានវីដេអូ)


ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូធ្លាក់ចូលលូ នៅផ្លូវបេតុងលេខ ១៣កែង នឹងផ្លូវ២០០៤ ទើបស្ថាបនារួច ស្ថិតក្នុងភូមិ អូរបែកក្អម សង្កាត់ទឹកថ្លារ ខណ្ឌសែនសុខ កាលពីវេលាម៉ោង០៧នឹង៣០នាទីយប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ។ អត្តសញ្ញាណសាកសពនៅមិនទាន់ស្គាល់ច្បាស់លាស់នៅឡើយ មានវ័យប្រហាក់ប្រហែល៣០ឆ្នាំ កំពស់ប្រហែល១.៧០ម៉ែត មានសំបុរខ្មៅ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ ស្លាកលេខ តាកែវ 1D-2037 ។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូតែម្នាក់ឯង លើផ្លូវបេតុងលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុច កើតហេតុ ក៏ធ្លាក់ចូលលូ បណ្តាលអោយក្បាលបោកនឹងជ្រុងលូបាក់ករ.ដេកស្លាប់នៅក្នុងផ្លុកឈាមតែម្តង ចំណែកឯម៉ូតូធ្លាក់ចូលទៅក្នុងលូ បានប្រជាពលរដ្ឋនៅនឹងកន្លែងកេីតហេតុរួមគ្នាយោងឡេីងមកខាងលេី។



ពលរដ្ឋដែលនៅកន្លែងកើតហេតុ បានសោកសង្វែគជាមួយជនរងគ្រោះ មិនគួរណាស្លាប់ដោយសារបញ្ហាបែបនេះសោះ ។ ពួក គាត់បានផ្ទុះមតិរិះគន់នឹងសម្តែងហួសចិត្តទៅលេីអាជ្ញាធរពាក់ព័ន្ធ ចំពោះការដ្ឋានស្ថាបនាផ្លូវនេះ ម៉េចបានស្ថាបនាលូហើយទុកចោល គ្មានគម្រប គ្មានរបាំង និងគ្មានចំណាំងផ្លាត អ្វីទាំងអស់ បែបនេះ ។ មន្រ្តីជំនាញ រួមនិងក្រុមហ៊ុនស្ថាបនាផ្លូវនឹងលូ ហាក់គ្មានការទទួលខុសត្រូវទាល់តែសោះ ចំពោះសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាព​ អាយុជីវិតប្រជាពលរដ្ឋ ។





ក្រោយពេលកេីតហេតុសពជនរងគ្រោះខាងលេី ត្រូវបានសមត្ថកិច្ចសម្រេចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី ៕


















សូមទស្សនាវីដេអូ៖

Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.