Friday, October 6, 2017

គ្រាន់តែឃើញភ្លាមចង់ទៅគេងតែម្តង!!! គេង​នៅ​សណ្ឋាគារ​មួយនេះដូចនៅឋានសួគ៌អញ្ចឹង ពិតជាស្អាតមែនទែន


ខេត្តរតនគីរី​ត្រូវបានគេ​ចាត់​ទុក​ថា​ជា​ខេត្តមួយដែលមានទេសភាព​ស្រស់​ស្អាត​បែបធម្មជាតិមួយ នៃ​ប្រទេស​កម្ពុជា ព្រោះ​មាន​ព្រៃឈើ​បៃតង​អម​ដង​ផ្លូវ និង​មាន​ទេសភាព​ព្រៃភ្នំ ជ្រលង​ដង​អូរ ពាសពេញ​ខេត្ត ជា​ទី​ធម្មជាតិ​ពិតៗ។ ប៉ុន្តែ​អ្នក​ដែល​ទៅ​កម្សាន្ត​ទី​នោះ រមែង​ព្រួយ​បារម្ភ​រឿង​កន្លែង​គេង។ តែកុំបារម្មណ៍ឲ្យសោះ យើងខ្ញុំសូម​ណែនាំ​សណ្ឋាគារ​មួយ ដែល​មាន​ភាព​ស្រស់​ស្អាត ហើយ​តម្លៃ​ត្រឹម ១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​យប់។

សណ្ឋាគារ​នោះ​គឺ Ratanakiri Paradise Hotel & SPA ដែល​ស្ថិត​នៅ​តាម​ជើង​ភ្នំ មាន​ទេសភាព​ប្រណីត​បែប​ធម្មជាតិ​ពិតៗ ឯ​តម្លៃ​ក៏​សម​ល្មម ត្រឹម ២៥​ដុល្លារ ឬ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​យប់ អាច​ស្នាក់​នៅ​ជា​លក្ខណៈ​គ្រួសារ​បាន។




សម្រាប់​រដូវបុណ្យទាន រឺក៏ចុងសប្តាហ៍សម្រាកពីការងារ បង​ប្អូន​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ អាច​កក់​សណ្ឋាគារ​ខាង​លើ​បាន តាម​រយៈ​លេខ 016 300 239 និង Facebook: ratanakiriparadisehotel។ អ្វី​ដែល​ពិសេស​គឺ ប្រិយមិត្ត​អាច​ហែល​ទឹក គយ​គន់​ទេសភាព ក្នុង​អាង​ទឹក​របស់​សណ្ឋាគារ និង​គេង​សំដិល​ថ្ងៃ​បែប​ធម្មជាតិ​ពិត​ៗ​ក្នុង​ព្រៃ ដើម្បី​ទទួល​យក​បទពិសោធ​ដ៏​អស្ចារ្យ​កម្រ​បាន​ជួប៕
























Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.