
មាស សុខសោភា៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងសំនៀងផ្អែមស្រទន់ប្រចាំផលិតកម្មថោន មាស សុខសោភា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងនិងមានចម្ងល់យ៉ាងខ្លាំងទៅលើរឿងដែលនាងទៅ Surprise ខួបកំណើតកុមារីម្នាក់ ដោយបានប្រកាសផងដែរថាជាកូនស្រីទៀតផង ។ ប្រហែលគ្រប់គ្នាសង្ស័យថាក្មេងស្រីនេះជាកូនបង្កើតរបស់គាត់ក៏ថាបាន។
ដោយមានមន្ទិលសង្ស័យស្រាប់តែមាស សុខសោភាបានបកស្រាយដោយគាត់បានសរសេរ Caption បញ្ជាក់ឡើងវិញថាក្មេងស្រីមួយរូបនោះ គ្រាន់តែជាក្មួយស្រីតែប៉ុណ្ណោះ។ទន្ទឹមនឹងនេះដែរ គេក៏ដឹងផងដែរថា កុមារីមុខមាត់គួរឲ្យស្រលាញ់ម្នាក់នេះ គឺជាឈាមបង្កើតរបស់លោកហ្សូណូ និង សុផានី ដោយក្នុងនោះក៏មានវត្តមានតួរងប្រុសក្នុងរឿង “សិសិររដូវក្នុងបេះដូង” រូបនេះ មានវត្តមានទៅធ្វើខួបកំណើតឲ្យកុមារីតូចនេះព្រមជាមួយមាស សុខសោភា នៅឯសាលារៀនផងដែរ។មាស សុខសោភា ហាក់មានភាពស្និទ្ធស្នាល និងស្រលាញ់ក្មេងស្រីម្នាក់នេះខ្លាំងណាស់ ព្រោះមិនថាទៅដល់ទីណាក៏ដោយ ក៏នាងតែងនាំកុមារីតូចនេះទៅជាមួយខ្លួនជានិច្ច។ ចុះអ្នកទាំងអស់គ្នាគិតថាម៉េចដែរ?







0 comments:
Post a Comment