Monday, November 20, 2017

ប្រទះ​ឃើញ​សាកសព​ម៉ាំ​មី​អាយុ​៩១៥​ឆ្នាំ ​​ក្នុង​ប្រអប់​ឡាំង​កាតុង​តាម​​ផ្លូវផ្អើលពេញបណ្តាញសង្គមហ្វេសបុក


សាកសព​ម៉ាំ​មី​​ ដែល​​គេ​ប៉ាន់ស្មាន​ថា​មាន​អាយុ​កាល​៩១៥ឆ្នាំ ពោល​គឺ​​បាន​ស្លាប់​កាល​ពី​ឆ្នាំ១១០០​នៃ​គ្រិស្តសករាជ ត្រូវ​បាន​រក​ឃើញ​នៅ​​ក្នុង​​ប្រអប់​ឡាំង​កាតុង​មួយ​នៅ​ពី​មុខ​តំបន់​កំណាយ​វត្ថុ​បុរាណ​មួយ​ក្នុង​ទី​ក្រុង Trujillo ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ប្រទេស​ប៉េរូ។





​សាក​សព​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ នៅ​ពេល​អ្នក​សំអាត​ មក​បោស​សម្អាត​ផ្លូវ​នៅ​ជិត​តំបន់​កំណាយ​នោះ។

អ្នក​សម្អាតឈ្មោះ Otilio Padilla Miramontes ​​បាន​ឲ្យ​ដឹង​ថា​៖ "វា​មើល​ទៅ​ហាក់​ដូច​ជា​ប្រអប់​ដែល​គេ​បោះ​ចោល​តាម​ផ្លូវ​ ប៉ុន្តែ​​ពេល​ដែល​ខ្ញុំ​បើក​វា​ ស្ទើរ​តែ​លោះ​ព្រលឹង​ដោយ​ឃើញ​លលាដ៍​ក្បាល​ខ្មោច​ញញឹម​ស្មេញ​ដាក់​បែប​នេះ ហើយ​ភ្លាមៗ​ខ្ញុំ​បាន​ទូរសព្ទ​​ទៅ​​ប៉ូលិស​ដោយ​ពុំ​គិត​ថា​នេះ​ជា​សាក​សព​មនុស្ស​បុរាណ​នោះ​ទេ"។

​​​​​ទន្ទឹម​នឹង​នេះដែរ ​មន្ត្រី​ប៉ូលិស​ដែល​ជា​អ្នក​នាំ​ពាក្យ​បាន​និយាយ​ថា៖ "ភ្លាមៗ​នោះ​ពួក​យើង​បាន​បង្ហាញ​ថានេះ​ពុំ​មែន​ជា​​ឆ្អឹង​សាកសព​​ថ្មីៗ​នោះ​ទេ​ ​ប្រហែល​ជា​មាន​នរណា​ម្នាក់​ព្យាយាម​លួច​វា ហើយ​​យើង​កំពុង​តែ​រក​មូល​ហេតុ​ដែល​គេ​ទុក​វា​នៅ​ក្រៅ​តំបន់​កំណាយ​បុរាណ​នោះ"។

គេ​បាន​គិត​ថា​សាកសព​​មួយ​នេះ​ត្រូវ​បាន​គេ​លួច​យក​ពី​តំបន់​បុរាណ​ឈ្មោះ​ថា​ Chan Chan ដែល​ជា​ទីក្រុង​អរិយធម៌​បុរាណ​នៃ​ចក្រភព ​Chimu​ នៅ​តាម​ឆ្នេរ​សមុទ្រ​របស់​ជន​ជាតិ​ប៉េរូ តាំង​ពី​ឆ្នាំ១១០០។ យ៉ាង​ណា​ក្ដី ​អ្នក​នាំ​ពាក្យ​នៅ​ទីនោះ​​បាន​​បញ្ជាក់​ថា​​នេះ​មិន​មែន​ជា​សាក​សព​សម័យ​ Chimu នោះ​ទេ ​តែ​វា​ជា​សាក​សព​របស់​ជន​ជាតិ​អេស្ប៉ាញ​ដែល​ចូល​មក​តាំង​ពី​សម័យ​មុន៕

Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet