
ភ្នំពេញ៖ ដូចដែលបានដឹងហើយថានៅថ្ងៃទី១ ខែ ធ្នូ ខាងមុខនេះគឺជាថ្ងៃពិសេសរបស់តារាចម្រៀង សុគន្ធ នីសា។ ប៉ុន្តែមកដល់ពេលនេះប្រហែលជាម្នាក់ៗពិតជាចង់ដឹងយ៉ាងច្បាស់អំពីមុខមាត់ពិតរបស់អនាគតស្វាមីរបស់តារាចម្រៀង សុគន្ធ នីសា។
ដោយឡែកនាពេលថ្មីៗនេះ ក៏មានការបែកធ្លាយរូប មុខពិត របស់អនាគតស្វាមី របស់នាង ដែលជាអាណិកជនខ្មែរ នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក ដែលជាអ្នកមានភាគហ៊ុនធំនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife។
ប៉ុន្តែទោះបី ជាមានការធ្លាយ ពីមុខមាត់អនាគតស្វាមី និងធៀបការ របស់ តារាចម្រៀងស្រី សុគន្ធនិសា តាមបណ្តាញសង្គម យ៉ាងណាក៏ដោយ ក៏ម្ចាស់សាមីខ្លួន នៅតែបន្ត មិនបង្ហោះអ្វីដែល ទាក់ទងក្នុងថ្ងៃមង្គលរបស់នាងដដែល៕






0 comments:
Post a Comment