Monday, November 20, 2017

ដល់ម្លឹងផង! ក្រោយពីបែកធ្លាយដំណឹងនាយ ចឺម ឈប់លេងកំប្លែង ស្រាប់តែលេចលឺមូលហេតុពិតចឹងសោះ…


សិល្បៈ៖ កាលណានិយាយដល់នាយចឹម ប្រហែលជាបងប្អូនបានស្គាល់យ៉ាងច្បាស់ណាស់ ព្រោះលោកក្រៅពីជំនាញកំប្លែង ថែមទាំងជាតារាចម្រៀង-ល-។ ជាពិសេសជាងនេះទៅទៀតមួយរយៈនេះលោកហាក់បីជាកាក់កបនឹងវិស័យចម្រៀងស្ទើរនឹកស្មានមិនដល់ ដែលចេញមួយបទៗទទួលបានការគ្រាំទ្រមិនធម្មតាឡើយ។

ទន្ទឹមនឹងភាពល្បីល្បាញនេះ តារាចម្រៀងមកពីខេត្តកំពង់ស្ពឺខាងលើ ស្រាប់តែបានប្រកាសក្ដែងៗជាសាធារណៈក្នុងការប្រគំតន្រ្តីមួយកាលពីពេលកន្លងទៅថា លោកនឹងលាឈប់ពីអាជីពជាអ្នកកំប្លែងក្នុងពេលខាងមុខនេះហើយ ។



ដោយឡែកចំពោះមូលហេតុនៅពីក្រោយនៃការលាឈប់ពីផ្នែកកំប្លែង នាយចឺម បានអះអាងថា លោកមិនមានបញ្ហាអ្វីជាមួយនឹងស្ថានីយ ឬតារាផ្សេងទៀតនោះឡើយ តែការសម្រេចចិត្តឈប់ពីកំប្លែងដែលជាកន្លែងធ្លាប់ផ្ដល់កំណើតសិល្បៈឱ្យលោកនេះ គឺលោកគ្រាន់តែចង់ពង្រឹងផ្នែកចម្រៀងនៅក្នុងផលិតកម្មសាន់ដេឱ្យបានកាន់តែខ្លាំងថែមមួយកម្រិតទៀតប៉ុណ្ណោះ ៕

















Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.