Tuesday, November 21, 2017

ភ្ញាក់ផ្អើលពេញភូមិ!!! អ្នកស្រុកប្រទះឃើញ ផ្នូរស្តេចស្វា ស៊ុន អ៊ូខុង អ្នកវិទ្យាសាស្រ្តចិនអះអាងថា វាជារឿងពិតដែលគេនិទានទ្បើយ



ប្រទេសចិន៖ អ្នកបុរាណវិទូចិន និងអ្នកវិទ្យាសាស្រ្ត បានប្រទះឃើញផ្នូរសពមហាទេពស្មើមេឃ នៅក្នុងតំបន់ Shunchang តាមព្រំដែនហ្វ៊ូជាន ប្រទេសចិនធ្វើអោយមានការជជែកវែកញែកយ៉ាងខ្លាំងក្នុងសង្គម។



ផ្នូរនេះមានខ្នាតប្រមាណ ១៥ម៉ែត្រការេ ហើយមានដាក់បង្គោលឆ្លាក់ឈ្មោះស្តេចស្វាដល់ទៅពីរ បង្គោលមួយសរសេរថា「通天大聖」«អានថា Tōngtiān dashing ប្រែថា ស្ថានសួគ៌សក្តិសិទ្ធិ» និងបង្គោលមួយទៀតសរសេរថា 「齊天大聖」« អានថា Qí tiān dashing ប្រែថា ស្តេចស្វា»។



ពីដំបូងគេគិតថា វាគ្រាន់តែជាផ្នូរដែលគេសាងឡើងតាមរឿងនិទានតែប៉ុណ្ណោះ តែក្រោយពីអ្នកបុរាណវិទូបានពិនិត្យយ៉ាងល្អិតល្អន់បានអោយដឹងថា វាផ្នូជារកប់សពបុរាណពិតៗ ធ្វើពូកគាត់កាន់តែសង្ស័យទ្វេឡើងថា អ្នកណាទៅជាអ្នកប្រើឈ្មោះ «ស្តេចស្វា»ឆ្លាក់នៅបង្គោលនោះ ហើយពួកគាត់ក៏សម្រេចជីកផ្នូរនោះមើលក៏បានប្រទះឃើញ« ម្កុដ» ដែលស៊ុន អ៊ូខុងពាក់លើក្បាល ហើយសភាពផ្នូរគឺត្រូវបានគេរៀបចំយ៉ាងស្រស់ស្អាត។អ្នកបុរាណវិទូចិនឆ្ងល់ណាស់ថា ហេតុអ្វីស្តេចស្វាដ៏មានមហទ្ធិរិទ្ធិ ម្តេចមកត្រូវមានផ្នូរកប់ដូចមនុស្សបែបនេះអញ្ចឹង?



ម្យ៉ាងវិញទៀត គេបានប្រទះឃើញដំបងដែលអ៊ូខុងប្រើទៀតផង។ក្រោយពីអ្នកជំនាញបានពិនិត្យបានអោយដឹងថា វាជាប្រភេទដំបងបរិសុទ្ធ មានផ្សំធាតុដែលកើតមានរាប់រយឆ្នាំមកហើយ វាមិនមែនជារបស់ក្លែងក្លាយឡើយ។



លោក Wang Yimin ជាអ្នកឧបត្ថម្ភដល់ Shunchang Cultural Center បានគិតថាស្តេចស្វាស៊ុនអ៊ូខុនជាតួល្ខោនមានភាពស្មុគស្មាញ ព្រោះល្ខោននៅសម័យរាជវង្ស Yuáncháo តួស៊ុន អ៊ូខុងនេះមានបងប្អូនដល់ទៅ៥នាក់។ គាត់ជឿថា ក្នុងការដំណាលរឿងនិទាននេះ គេតែងតែយកលក្ខណៈតួអង្គរបស់មនុស្សជាច្រើនមកផ្សំបង្កើតជាមនុស្សថ្មី។



តែអ្នកវិទ្យាសាស្ត្រចិនគិតថា សេ្តចស្វា ស៊ុន អ៊ូខុងអាចជារឿងពិត ដែលអាចអោយគេ បង្កើតជាតួល្ខោនរបស់រាជវង្ស Yuáncháoបាន ហើយក្រោយមកក៏ត្រូវបានគេយកមកសរសេរជារឿងនិទាន។ បើទោះបីជាផ្នូរសពនេះជារបស់ស្តេចស្វាពិតឬគ្រាន់តែជាការតំណាលតៗគ្នា តែអ្នកវិទ្យាសាស្រ្តជឿថា ក្នុងប្រវត្តិសាស្ត្រអាចមានអ្នកណាម្នាក់មានលក្ខណៈដូចទៅនឹងស្តេចស្វាស៊ុន អ៊ូខុង ទើបបណ្តាលអោយមានផ្នូរសពបែបនេះ។




Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.