Tuesday, November 21, 2017

ដល់ករ! បវរកញ្ញាសាធារណរដ្ឋឆែក ទុកសំបុត្រមួយច្បាប់ជូនចំពោះ បវរកញ្ញាកម្ពុជា មុនពេលត្រលប់ទៅប្រទេសខ្លួន អានហើយទើបដឹងថា…..



កម្មវិធី Miss Global 2017 ដែលប្រព្រឹត្តិឡើងក្នុងប្រទេសកម្ពុជា បានបញ្ចប់ជាស្ថារពរហើយ កាលពីយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយម្ចាស់ជ័យលាភី គឺបានទៅលើបវកញ្ញាឯកមកពីប្រទេសប្រេស៊ីល។ ទោះបីជាមិនទទួលបានជ័យលាភីក្តី បវរកញ្ញា Miss Global ប្រចាំឆ្នាំ ២០១៧ តំណាងប្រទេសកម្ពុជា គឺ កញ្ញា យស ប៉ូលីណា បានឆ្លងផុតត្រឹមវគ្គ ១១ នាក់ចុងក្រោយ ព្រមទាំងទទួលបានការសរសើរ ក៏ដូចជាការផ្តល់កម្លាំងចិត្តជាច្រើនពីសំណាក់មហាជនខ្មែរ។



បន្ទាប់ពីបេក្ខភាពបវកញ្ញាទាំងអស់បានបញ្ចប់បេសកម្មប្រលង ពួកគេត្រៀមខ្លួនត្រលប់ទៅកាន់ប្រទេសរបស់គេរៀងៗខ្លួន។ ប៉ុន្តែក្នុងនោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ បវរកញ្ញាឯកប្រចាំសាធារណរដ្ឋឆែក បានបន្សល់ទុកសំបុត្រមួយសន្លឹកដ៏មានន័យ ជូនដល់បវរកញ្ញាឯកកម្ពុជា គឺកញ្ញា យស ប៉ូលីណា ដោយក្នុងសំបុត្រនោះបានរៀបរាប់ពីអារម្មណ៍ពិត និងក្តីស្រលាញ់របស់ កញ្ញា ចំពោះបវរកញ្ញាឯកកម្ពុជា។



ក្នុងសំបុត្រនោះ កញ្ញាឯកប្រចាំសាធារណរដ្ឋឆែក បានសរសេរយ៉ាងដូច្នេះថា:


អ្នកគឺជាមនុស្សដែលចិត្តល្អ និងជាមនុស្សល្អម្នាក់។ អ្នកតែងតែញញឹម និងធ្វើឱ្យថ្ងៃរបស់ខ្ញុំកាន់តែប្រសើរឡើង។ ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាអ្នកនឹងមកលេង សាធារណរដ្ឋឆេក នៅថ្ងៃណាមួយ ហើយយើងនឹងធ្វើដំណើរកំសាន្តផ្សងព្រេងយ៉ាងរីករាយជាមួយគ្នា។ ខ្ញុំពិតជានឹកអ្នកណាស់។ ខ្ញុំចូលចិត្តបុគ្គលិកលក្ខណៈរបស់អ្នក។ អ្នកគឺជាស្ត្រីម្នាក់ ដែលខ្ញុំតែងតែចង់ក្លាយខ្លួនជាអ្នក។ ខ្ញុំរៀនបានច្រើនពីអ្នក។ សូមអរគុណអ្នកសម្រាប់អ្វីគ្រប់យ៉ាង។

សំបុត្រជាភាសាអង់គ្លេស:


“you are so kind and nice person. You were always smiling and you make my pageant days better. I love you too much. I hope you’ll come to Czech Republic one day and we’ll enjoy meet adventure. I will really miss you. I like your personality. You’re the women I always want to be. I learned a lot from you. Thank you for everything.”



Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.