ដូចជាយើងដឹងស្រាប់ហើយថា ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មាត្រា ២៣៩ ដែលកំណត់ថានីតិភាពគឺគិតចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ ដូចនេះ តើអ្នកប្រាដកទេថាការរួមភេទជាមួយក្មេងអាយុ ១៥ឆ្នាំ អាចរួចផុតពីសំណាញ់ច្បាប់ឬទេ? ប្រាកដណាស់ច្បាប់ចែងបែបនឹងហើយនោះប្រសិនបើយើងរួមភេទជាក្មេងអាយុ ១៥ ឆ្នាំឡើងទៅមិនថាក្មេងប្រុស ឬ ស្រីទេសុទ្ធតែស្របច្បាប់ទាំងអស់ មានន័យគាត់អាចរួចផុតពីការដាក់ទោស ឬទណ្ឌកម្មពីច្បាប់។ ក៏ប៉ុន្តែនៅមានមាត្រាច្បាប់ពិសេសមួយដែលនឹងអាចច្រឡំស្តីពីការរួមភេទនេះ

ដូចនេះត្រូវតាមដានទាំងអស់គ្នាដូចខាងក្រោម៖ មាត្រា ៣៤ “ការទិញបេស្យាចារកុមារ” ច្បាប់ស្តីពី “ការបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ” ចែងថា ជនណារួមភេទ ឬ ធ្វើអំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទ ជាមួយអនីតិជនមានអាយុចាប់ពី ១៥ឆ្នាំ ឡើងទៅ ដោយផ្តល់ ឬ សន្យាផ្តល់វត្ថុមានតម្លៃអ្វីមួយ ទៅឱ្យអនីតិជននោះ ឬ ទៅឱ្យអន្តរការី ឳពុកម្តាយ អ្នកអាណាព្យាបាល ឬជនដ៏ទៃទៀត ដែលគ្រប់គ្រង ឬ ត្រួតពិនិត្យលើអនីតិជននោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ។ ជនណាដែលប្រព្រឹត្តបទល្មើសខាងលើ ជាមួយអនីតិជនមានអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ដល់១៥ឆ្នាំ។ នៅមានមាត្រាច្បាប់បញ្ញត្តិផ្សេងទៀតស្តីពីការរួមភេទជាមួយសាច់ញាតិលោហិត ខ្សែស្រលាយប្រពន្ធ ឬ ប្តី ក៏ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដែរ ដូចជាបងប្អូនថ្លៃ បងប្អូនបង្កើត ជីដូនមួយជាដើម។ សរុបសេចក្តីមក ដើម្បីដឹងថាការរួមភេទជាមួយដៃគូរដែលស្របច្បាប់

ឬ រួចពីសំណាញ់ច្បាប់ខាងលើនោះគឺថា៖ រួមភេទជាមួយដៃគូមានអាយុ៖ ១៥ឆ្នាំឡើងទៅ ដោយមិនមែនទិញផ្លូវភេទដៃគូរនោះទេ (ផ្តល់ ឬ សន្យាផ្តល់វត្ថុមានតម្លៃអ្វីមួយ ទៅឱ្យអនីតិជននោះ ឬ ទៅឱ្យអន្តរការី ឳពុកម្តាយ អ្នកអាណាព្យាបាល ឬជនដ៏ទៃទៀត ដែលគ្រប់គ្រង ឬ ត្រួតពិនិត្យលើអនីតិជននោះ) គឺជាលក្ខណៈយល់ព្រមទាំងស្រុង។ ហាមដាច់ខាត ដៃគូមានអាយុក្រោម ១៥ឆ្នាំ។ ហាមដាច់ខាត សាច់ញាតិ មិនថាក្នុងកម្រិតណាទេ។ toutovnews
អាយុ ១៥ឆ្នាំឡើងទៅ អាចរួមភេទបាន!! តើអ្នកប្រាកដទេថាការរួមភេទជាមួយក្មេងអាយុ ១៥ឆ្នាំ អាចរួចផុតពីសំណាញ់ច្បាប់?

0 comments:
Post a Comment