
ហេតុការណ៍ប្រពន្ធផិត ក្បត់លួចនាំប្រុស ក្មេងមកដេកដល់ក្នុងផ្ទះជួលខាងលើនេះ បានផ្ទុះឆោឡោឡើងនៅចំណុចផ្ទះជួល បន្ទប់លេខ១០៤ ក្នុងភូមិអង្គ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលបានតាមទាន់ប្រពន្ធផិតក្បត់ ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះផៃ ភណ្ឌ អាយុ៣៦ឆ្នាំ មានមុខរបរលក់នំប៉័ងដាក់សាច់នៅមុខរោងចក្រ ស្នាក់ នៅផ្ទះកើតហេតុ រីឯប្រពន្ធមាន ឈ្មោះប៉ែត ចាន់ណា ហៅស្រីហឿង អាយុ៣៣ឆ្នាំ មាន មុខរបរជាកម្មការិនីកាត់ដេរ ដោយពួកគេទាំងពីរនាក់ប្តីប្រពន្ធ មានកូនចំនួន៤នាក់ នៅក្នុងបន្ទុក ។ ចំណែកបុរស ជាសហាយស្មន់ ត្រូវបានគេស្គាល់ឈ្មោះសៀង រ៉ូត អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យ ដឹងថា នៅមុនម៉ោងកើតហេតុ ខណៈប្ដីត្រ ឡប់មកពីលក់នំប៉័ងវិញ បានគោះទ្វារហៅ ប្រពន្ធឱ្យបើក តែប្រពន្ធមិនបានបើក ទ្វារឱ្យ នោះទេ ធ្វើឱ្យប្ដីមានការសង្ស័យ ក៏បានធាក់ ទម្លុះទ្វារ ធ្វើឱ្យមានការផ្អើលឆោឡោអ្នក ជិតខាងចេញមកចោមរោមមើល ហើយ ពេលប្ដីចូលដល់ក្នុងបន្ទប់ ដើរចូលទៅកាន់ បន្ទប់ទឹក ក៏ឃើញបុរសវ័យក្មេងម្នាក់នៅក្នុង នោះ ហើយសង្ស័យថា ប្រពន្ធរបស់ខ្លួនផិត ក្បត់ហៅប្រុសក្មេងមកដេកដល់ក្នុងបន្ទប់ នោះ ក៏ប្ដឹងសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួនយក ទៅសួរនាំតែម្ដងទៅ ។
នៅប៉ុស្ដិ៍នគរបាលចោមចៅ ស្ដ្រីជាប្រពន្ធ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាក្បត់ចិត្ដប្ដី លួចផិតក្បត់នាំប្រុសមក ដេកដល់ក្នុងផ្ទះពិតប្រាកដមែន ហើយបច្ចុប្បន្ន នេះ ដំណោះស្រាយយ៉ាងណានោះ គេនៅ មិនទាន់ដឹងនៅឡើយនោះ ព្រោះកំពុងស្ថិត នៅក្នុងការសាកសួររបស់សមត្ថកិច្ច ។
តាមព័ត៌មានចុងក្រោយ ដែលប្រាប់ ដោយសមត្ថកិច្ច បានអះអាងថា ករណីខាង លើនេះ ភាគីបុរសជាប្ដី មិនសុខចិត្ដទទួល យកការសម្របសម្រួលណាមួយនោះទេ គឺ បានទាមទារឱ្យសមត្ថកិច្ចចាត់ការស្ដ្រីជា ប្រពន្ធនិងបុរសជាសហាយទៅតាមផ្លូវច្បាប់ ព្រោះតែករណីប្រពន្ធផិតក្បត់ខាងលើនេះ បុរសជាប្ដីមានការសង្ស័យជាយូរមកហើយ តែមិនដែលចាប់ភស្ដុតាងបាន ទើបលើកនេះ តាមទាន់ជាក់ស្ដែង ៕




0 comments:
Post a Comment