
ស្ដេចពស់វែករនាម ឬខ្លះហៅទ្រង់រនាមពណ៌ខ្មៅរលោងស្រិលមួយក្បាល កំពុងប្រយុទ្ធស៊ីសាច់ហុតឈាមជាមួយពស់ថ្លាន់តូចជាងខ្លួនរយៈពេលប្រមាណជាង ៣ម៉ោង ត្រូវបានអ្នកភូមិដើរប្រទះឃើញនៅក្បែរដូងប្រេងក្នុងចម្ការមួយកន្លែងនៃខេត្តក្រាប៊ី ប្រទេសថៃ កាលប៉ុន្មានថ្ងៃថ្មីៗនេះ។
បន្ទាប់ពីពើបប្រទះពស់ទាំងពីរក្បាលដោយចៃដន្យ អ្នកភូមិហាក់មានអារម្មណ៍ភ្ញាក់ផ្អើល តែមិនបានទៅរករឿងពួកវាទេ តែគាត់បានទូរសព្ទហៅក្រុមសង្គ្រោះជំនាញចាប់ពស់ឲ្យមកមើលទាំងតក់ក្រហល់ ដើម្បីយកចេញពីបរិវេណខាងលើ។

អ្នកជំនាញបានទៅដល់កន្លែងកើតហេតុ ហើយក៏មិនទាន់មានវិធានការអ្វីភ្លាមៗដែរ បានត្រឹមឈរមើលពស់ថ្លាន់ប្រវែងជាង ១,៥ម៉ែត្រ កំពុងប្រើខ្លួនរឹតក្បាល ស្ដេចពស់វែករនាមប្រវែងជាង ៥ម៉ែត្រ។ ពស់ថ្លាន់បានព្យាយាមរកវិធីគេចចេញពីចង្កូមពិសពស់វែក ប៉ុន្តែហាក់មិនមានផ្លូវ ដោយសារតែពស់វែកបានខាំជាប់។

មួយសន្ទុះក្រោយ វាទំនងជាផ្អើលនឹងសំឡេងមនុស្សឈរមើល វាបានលែងចង្កូមចេញពីពស់ថ្លាន់ដោយមិនស៊ីជាអាហារទេ ហើយបានទម្លាក់ខ្លួនវារចូលក្នុងទឹកស្រះ។ បន្ទាប់ពីឃើញវាចុះទឹក ជាឱកាសរបស់ក្រុមសង្គ្រោះដែលមានគ្នា ៥នាក់ ត្រូវតាមចាប់ពស់ដ៏គ្រោះថ្នាក់នេះញាត់ចូលទ្រុងទាល់តែបានសម្រេច។ ពួកគេបានចាប់ដាក់ទ្រុង រួចយកទៅលែងក្នុងព្រៃវិញ ចំណែកពស់ថ្លាន់បានងាប់បាត់ទៅហើយ៕ (ប្រែសម្រួល៖ឡូយកប់) (ហាមលួចចម្លងអត្ថបទក្នុងវេបសាយនេះ)



សូឋមទស្សនាវីដេអូ៖
0 comments:
Post a Comment