
កាលពីពេលថ្មីៗនេះតារាសម្តែងស្រីលំដាប់កំពូលនាង អាំ ផាត់ឆារ៉ាផា បានចូលរួមពិធីមង្គលការមិត្តស្និទ្ធរបស់នាងម្នាក់ ដោយនាងបានតុបតែងខ្លួនយ៉ាស្រស់ស្អាត និង ទាក់ភ្នែកមែនទែនក្នុងឈុតរ៉ូបពណ៌ទឹកក្រូចស្រស់ ។

ខណៈនោះដែរ អ្វីដែលបានធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍លើកំពូលតារាលំដាប់លេខ ១ ប្រទេសថៃ អាំ ផាត់ឆារ៉ាផា ជាខ្លាំងនោះគឺកាយវិការក្នុងការចាំទទួលយកបាច់ផ្កាពីកូនក្រមុំ ដែលមើលទៅនាងបានបញ្ចេញចរិតហ្ស៊ីនពិតៗពីធម្មជាតិ និង លេងមួយទំហឹងតែម្តង ។
អាំ ផាត់ឆារ៉ាផា បានព្យាយាមប្រើគ្រប់វិធីក្នុងការដណ្តើមយកបាច់ផ្កា ដោយនាងថែមទាំងបានលើកជាយរ៉ូបរបស់ខ្លួនមុខគេឯងសម្រាប់ចាំត្រងយកបាច់ផ្កា តែយ៉ាងណាចុងក្រោយនាងនៅតែមិនទទួលបានបាច់ផ្កាដដែល លើសពីនេះនាងថែមទាំងអស់ជំហ និង ដួលកណ្តាលចំណោម ហើយនៅឆ្លៀតដណ្តើមបាច់ផ្តាពីគេទៀត ។ ទោះជាយ៉ាងនេះក្តី នោះគ្រាន់តែជាសកម្មភាពរបស់នាងដែលចូលរួមលេងជាមិត្តភក្តិដើម្បីបង្កបរិយាកាសសប្បាយរីករាយក្នុងពិធីមង្គលការមិត្តប៉ុណ្ណោះ ។ សូមទស្សនាវីដេអូ ៖






0 comments:
Post a Comment