Friday, October 13, 2017

មកដល់វគ្គផ្តាច់ព្រ័ត្រហើយ តើកុមារទាំង៦ នាក់ មួយណាជាអ្នកលើកពាន! សូមធ្វើការជ្រើសរើស និងស៊ែរទាំងអស់គ្នាផង





ភ្នំពេញ៖ កម្មវីធីលំដាប់ពិភពលោករបស់ទូរទស្សន៍រស្មីហង្សមាស The Voice Kids Cambodia ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជននោះ ពេលនេះបានបញ្ចប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងដំណាក់កាលនេះបេក្ខជននីមួយៗត្រូវបញ្ចេញសមត្ថភាពឲ្យអស់រៀងៗខ្លួន ដើម្បីទាក់ទាញឲ្យអ្នកគាំទ្រ បោះឆ្នោត ដើម្បីឡើងទៅវត្គផ្តាច់ព្រាត់។

កុមារាកុមារី ដែលមានសំឡេងល្អទាំង៦រូប ដែលជាតួឯកនៅយប់បន្ទាប់ រួមមាន៖ ពេជ្រ ថៃនិងឡុង លីគ័ង្គកូនក្រុមលោក ព្រាប សុវត្ថិ, កុមារីសុខ សុជាតា និងកុមារីរ៉ន ចាន់ឌីនកូនក្រុមឱក សុគន្ឋកញ្ញា, កុមារីឃុយ ម៉ីហៀង និងកុមារីណូ ឈួស៊ីវហេងកូនក្រុម សុគន្ឋ និសា។

ស្របពេលជាមួយគ្នានេះ តាមទស្សនៈទស្សនិកជនមួយចំនួនបានទស្សនាកម្មវិធីប្រឡងចមរៀងនេះ បានទទួលឲ្យអ្នកមើលបោះឆ្នោតគិតលើកំរិតសមត្ថភាពពិសេសសំឡេងជាធំ ជៀសវាងគិតតែលើមនោសញ្ចេតនា ដើម្បីកុំឲ្យរើសខុសខកបំណងពេលក្រោយ៕











Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.