Friday, October 13, 2017

ខ្ញុំសុខចិត្តចាញ់ដោយកេត្តិយស ក៏មិនអោយសត្វឆ្កែរមួយក្បាលនេះស្លាប់ដោយសារខ្ញុំដែរ… (មានវីដេអូ)


បុរសអ្នកប្រណាំងឡានដ៏ល្បីមួយរូប សុខចិត្តចាប់ហ្វ្រាំងបង្អាក់ពេលវេលា ដើម្បីជួយសត្វឆ្កែរមួយក្បាល ចុងក្រោយគេទាំងពីរួចពីគ្រោះថ្នាក់ទាំពី គេបានបន្តថា ទោះវាជាសត្វតែវាក៏មានតំម្លៃរ…



ការប្រណាំងឡាន ពេលវេលារបស់ពួកគេក្នុងមួយវិនាទី គឺសំខានណាស់ ព្រោះមួយវិនាទីនេះគឺអាចធ្វើអោយពួកគេលើកពានបាន តែសម្រាប់បុរស់ម្នាក់នេះវិញ វិនាទីដែលគេបានចាប់ហ្វ្រាំងគឹមានតំម្លៃរជាងការឈ្នះបានលើកពានទៅទៀត ព្រោះគេបានសង្រ្គោះសត្វឆ្កែរមួយក្បាលអោយរួចផុតពីសេចក្ដីស្លាប់ ទោះបីវាត្រឹមតែជាសត្វមួយក្បាលតែវាក៏មានតំម្លៃរ….



ថ្មីៗនេះវេបសាយបរទេសបានរាយការមកថា…

កាលពីថ្ងៃទី5 ខែតុលា ឆ្នាំ2016 (ខាលស់ ម៉ាថល់) កំពូលអ្នកប្រណាំងឡានលំដាប់ថ្នាក់លេខ3 ក្នុងកាប្រកួត Constailca Vouzela នៅឯប្រទេសព័រទុយហ្គាល់ ខណៈដែលកំពុងធ្វើការប្រណាំងនោះ គេសុខចិត្តជាន់ហ្រ្វាំងឈប់ នឹងបោះបង់វិនាទីដ៏មានតម្លៃររបស់ខ្លួនដែលកំពុងឈានដល់លំដាប់ទីមួយ មកធ្លាក់ដល់លំដាប់ទីបី ដើម្បីជួយសត្វឆ្កែរមួយក្បាល ដែលចៃដន្យមកឈរនៅកណ្ដាលថ្នល់ ដែលឡានរបស់គេកំពុងរត់យ៉ាងលឿន



ខណៈដែលគេបើកនោះគឺល្បឿនឡានកុងទ័រដែលអាចរត់បាន150គីឡូម៉ែត្រក្នុងរយះពេល1ម៉ោង តែពេលដល់កន្លែងផ្លូវបតមួយកន្លែងគេក៏ប្រទះឃើញសត្វឆ្កែរមួយក្បាលដែលឈរនៅកណ្ដាលថ្នល់ គេជាន់ហ្វ្រាំង ធ្វើអោយឡានរបស់គេគ្្រវីវិលក្បាលទៅក្រោយវិញហើយបិះនឹងដល់សត្វឆ្កែរ ចំណែកគេគ្មានរបួសអ្វីនោះទេ ចំណែកឆ្កែរក៏មិនរបួសអ្វីដែរ ដោយសារភ័យពេកឆ្កែរនោះក៏រត់ទៅបាត់ ..

ហើយគេក៏ថយឡានបែក្បាលទៅរកគោលដៅ នឹងធ្វើកាជាន់ហ្គាប្រណាំងបន្តទៀត ទីបំផុតគេក៏បានជាប់លំដាប់ថ្នាក់លេង3ក្នុងការប្រកួតនោះ ទាស់បីជាគេជាប់លេខ3មែន តែបន្ទាប់ពីវីដេអូជួយសង្រ្គោះសត្វឆ្កែរនេះត្រូវបានគេបង្ហោះ គាត់ក៏មានប្រជាប្រិយភាពជាច្រើនដែលគាំទ្រពីមហាជនចំពោះទឹកចិត្តដល់ល្អរបស់គេ គេសុខចិត្តជាប់លេខ3ដើម្បីសត្វឆ្កែរ ប្រសើជាងសម្លាប់សត្វឆ្កែរដើម្បីជាប់លេខ1 ហើយសម្លាប់ជីវិតគេ

ហើយគេក៏បានបន្តទៀតថា ទោះជាករណីនេះកើតឡើងចំពោះខ្ញុំម្ដងទៀតក៏ដោយ ក៏ខ្ញុំនៅតែជាន់ហ្វ្រាំងឈប់ ព្រោះសត្វក៏ជាជីវិតហើយវាក៏ចង់រស់ដូចជាយើង ខ្ញុំមិនអាចសម្លាប់ជីវិតគេហើយដើទៅលើកពាននោះទេ (មានវីដេអូ)

Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.