Friday, October 13, 2017

សុំបងប្អូនចុចមើល និងជួយស៊ែរដើម្បីឲប្រជាពលរដ្ឋដឹងទាំងអស់គ្នាផង!!! ម្រុំជួយកាត់បន្ថយជម្ងឺសំពាធឈាមខ្ពស់ និងជំងឺជាច្រើនផ្សេងទៀតយ៉ាងអស្ចារ្យ




ម្រុំជួយកាត់បន្ថយជម្ងឺសំពាធឈាមខ្ពស់ និងជំងឺជាច្រើនផ្សេងទៀតយ៉ាងអស្ចារ្យ



ស្លឹកម្រុំគឺមានវីតាមីន C ខ្ពស់ជាងក្រូច កាល់ស្យូមច្រើនជាងទឹកដោះគោប្រាំពីរដង វីតាមីន A ច្រើនជាងការ៉ុតបួនដង ប៉ូតាស្យូមច្រើនជាងចេកបួនដង ប្រូតេអ៊ីនច្រើនជាងទឹកដោះគោបីដង។



– ស្លឹក៖ មានអត្ថប្រយោជន៍ជួយបំបាត់អាការៈគ្រុន ជួយបញ្ចុះទឹកនោម ជួយបន្ថយសម្ពាធឈាម និងជួយការពារពីជម្ងឺមហារីកបានផងដែរ។





– ផ្កា៖ មានអត្ថប្រយោជន៍ជំនួយ កម្លាំង ជំនួយសុខភាពភ្នែក និងជួយការពារពីជម្ងឺមហារីកបានផងដែរ។







– សំបក និងដើម៖ ជួយឲ្យប្រព័ន្ធស្យល់ក្នុងពោះវៀនដើរបានស្រួល និងជួយដល់ការរំលាយអាហារបានល្អផងដែរ។


















អត្ថបទដោយ៖ អ៊ាង សុផល្លែត

អត្ថបទមានប្រយោជន៍ទាក់ទងនឹងម្រំ៖ បងប្អូនទាំងអស់គ្នាប្រើម្រុំពិតជាមិនខុសបំណងទេ

ខ្លួនខ្ញុំផឹកម្រុំជាងមួយឆ្នាំហើយ ទី១ស្រកក្បាលពោះ គីឡូរ បាត់ឈឺក្បាលវិលមុខ ឈាមមិនលើស ការពារទឹកនោមផ្អែម មហារីកថ្លើម ។ល។ នេះជាវិធីដែលលោក សុវណ្ណ មាលា អនុវត្តបានផលល្អហើយយកមកចែករំលែក។







– សម្រួលដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

លើសពីនេះម្រុំមានអត្ថប្រយោជន៍ពិសេសជាច្រើនដូចជា៖

– ការពារជំងឺមហារីក បំប៉នឈាម សម្ពាធឈាមខ្ពស់ (ជំងឺឡើងឈាម ) ជំងឺបេះដូង

– តុល្យភាពជាតិស្ករក្នុងឈាម (ខ្វះស្ករ ឬ លើសស្ករ នៃជំងឺទឹកនោមផ្អែម)



– ជួយបង្កើនប្រពន្ធ័ការពារ

– ព្យាបាលឈឺក្បាលរ៉ាំរៃ ដោយយកស្លឹកម្រុំលាងឲ្យស្អាត បុករួចលាយទឹកដូងច្រោះយកទឹកវាផឹក។







* ចំពោះ ការប្រើប្រាស់ស្លឹកម្រុំ វិធីងាយៗដោយគ្រាន់តែលោកអ្នកយកស្លឹកម្រុំមកលាងឲ្យស្អាត និងហាលក្នុងម្លប់ ឲ្យស្ងួតរហូតក្រៀម (តែកុំឲ្យត្រូវថ្ងៃចំ) បន្ទាប់មកយកស្លឹកនោះមកបុក ឬកិនឲ្យម៉ដ្ឋទុកឆុងពិសារ ដោយកម្រិតទឹកតែមួយកែវ ត្រូវដាក់ស្លឹកម្រុំមួយស្លាបព្រាកាហ្វេ។











សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.