Wednesday, October 4, 2017

ទីក្រុងយន្តហោះ!!! យន្តហោះជាយានជំនិះដ៏សាមញ្ញសម្រាប់ប្រជាជនដែលរស់ក្នុងទីក្រុង...........




ទីក្រុងមួយនៅអាមេរិចបានប្រើយន្តហោះជំនួស​ឲ្យ​ការប្រើប្រាស់​រថយន្ត គឺមិន​ដូច​នៅក្នុង​ទីក្រុង​ដទៃទៀតដែលបានប្រើប្រាស់រថយន្តជាមធ្យោបាយធ្វើដំណើរ​, ទីក្រុង​មួយនេះ បាន​ជម្រើស​រើសយក​យន្តហោះ​ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​ពេញនិយម​​របស់​ពួកគេ ។​



កន្លែងនោះវាស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​សហរដ្ឋអាមេរិក ទីក្រុង Spruce Creek, រដ្ឋ​ផ្លរីដា គឺជា​ទីក្រុង​តែមួយគត់ ក្នុងចំណោម​ទីក្រុង​ដទៃទៀត​នៅលើ​ពិភពលោក ដែលមាន​ចំណត​ព្រលាន​យន្តហោះ​ផ្ទាល់ខ្លួន ស្ថិត​នៅ​ពីមុខ​ផ្ទះ​នីមួយៗ​​របស់​ពួកគេ ។ ហើយ​ទីនោះ ​ក៏មាន​ផ្លូវ​សម្រាប់​​យន្តហោះ​ឯកជន​រប​ស់​ពួកគេ​ឡើង​ចុះ​ផង​ដែរ ។​



​គេ​បាន​គេ​ស្គាល់​ទីនោះថា​ជាកន្លែង «​ទីប្រ​ជុំជន​នៃ​​អាកាសចរណ៍​​» វាជា​ទីក្រុង​ផ្តុំ​ដោយ​​ពួក​អ្នកមាន ហើយមាន​ចំនួន​​ប្រជាជន​រស់​នៅ ៥០០០ នាក់ ជា​មួយ​ផ្ទះ ១,៣០០ ។ ប៉ុន្តែ ​ឃ្លាំង​ផ្ទុក​យន្តហោះ​ទាំង ៧០០ ក្លាយជាកន្លែងពិភាក្សា​រប​ស់​ទីក្រុង​នេះ​ ។ បើយោងតាម​ស្ថិ​តិ​មួយចំនួ​ន ទីកន្លែង​នេះ​ក៏​​ជា​ផ្ទះ​សម្រាប់​ពួក​សេ​ដ្ឋី និង​ម​ហាសេដ្ឋី​ជាច្រើន នៅក្នុង​ស​ហរដ្ឋអាមេរិក ​។​​



​ពលរដ្ឋដែលរស់នៅទីក្រុង Spuce Creek ភាគ​ច្រើន គឺជា​អ្នកចេះ​​បើកបរ​យន្តហោះ​​ដែលមាន​ជំនាញ​វិ​ជ្ជ​ជីវៈ​​ត្រឹមត្រូវ ។ ក្រៅពី​នោះ គឺជា​វេជ្ជបណ្ឌិត​, មេ​ធាវី​, អ្នកជំនួញ​​អចលនទ្រព្យ​….. ប៉ុន្តែ ពួក​ទាំងអ​ស់​អាច​គ្រប់​គ្រង​យន្តហោះ​បានយ៉ាងល្អ ។



​ជំនួស​ឲ្យ​គ្រួសារ​នីមួយៗ​​មាន​យានដ្ឋាន​ផ្ទាល់ ឥឡូវ​នេះ យន្តហោះ​របស់​ពួកគេ​ត្រូវបាន​​ដាក់ជំនួស​ដោយ «​ឃ្លាំង​» ។​

​ប្រភេទ​យន្តហោះ​​ធុន​ស្រាល​របស់​ពលរដ្ឋនៅទីក្រុង Spruce Creek មានដូចជា ៖ Cessn​a, Pip​ers, P-51 Mustang, L-39 Alb​atros, Eclipse 50​0, Fouga Ma​gister និង​​សូម្បី​យន្ត​រ​បស់​រុស្ស៊ី MiG​-15 jet fighte​rs ក៏មានដែរ ។



​រៀងរាល់​ព្រឹក​​ថ្ងៃ​សៅរ៍ ពលរដ្ឋ​មួយចំ​នួន​បា​ននាំគ្នា​ចេញទៅ​​កាន់​ផ្លូវ​​ព្រលាន ដើ​ម្បី​ចេញ​យន្ត​ហោះ​ទៅកាន់​ព្រលាន​ផ្សេងៗ សម្រាប់​ស្រស់ស្រូ​ប​អាហារ ៕







ប្រភព៖ kandob.com
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet