Monday, October 2, 2017

រូបថត ប៉ុន្មានសន្លឹកនេះធ្វើអោយ ខេមរៈ សេរីមន្ត កំពុងទទួលបានការសរសើរ ពីអ្នកលេងហ្វេសប៊ុកជាខ្លាំ


ពិជាកម្របានឃើញណាស់ ដែលតារាចម្រៀងល្បីកំពុងតែល្បីល្បាញក្នុងប្រទេស និងក្រៅប្រទេសមួយនេះបានធ្វើមួយដែលពិតជាគួរឲ្យគោរព នោះគឺលោក ខេមរៈ សេរីមន្ត ដែលគាត់បានចុះទៅជួយណែនាំ ​ចរាចរណ៍​នៅលើដងផ្លូវ។ ជាក់ស្តែងរូបភាព៣សន្លឹក ដែលទើបបង្ហាញចេញនៅពេលនេះ បាននឹងកំពុងតែដុតអារម្មណ៍អ្នកគាំទ្រ ជាពិសេសក្នុងចង្កោមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានShare បន្តជាច្រើនអ្នក។



ក្នុងនោះផងដែរក៏មានអ្នកគាំទ្រជាខ្លាំងដោយអ្នកខ្លះបញ្ចេញយោបល់ថា ការរួមចំណែករបស់លោក ធ្វើឲ្យប្រទេសរបស់យើងកាន់តែអាចកាត់បន្ថយនូវគ្រោះថ្នាក់ចររាចរណ៍បាន ដូចដឹងស្រាប់ហើយមួយឆ្នាំៗមានករណីស្លាប់ដោយសារគ្រោះថ្នាក់ចររាចរណ៍មិនដែលដាច់ឡើយ ដែលរឿងទាំងនេះមិនត្រឹមតែធ្វើឲ្យរដ្ឋខាតបង់ទេ សូម្បីតែក្រុមគ្រួសារមួយចំនួនទៀតក៏ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ។



ការបង្ហាញរបស់លោកបានធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជាឲ្យរឹតតែយល់ច្បាស់ពីតម្លៃនៃជីវិត ព្រោះពេលយើងមានគ្រោះថ្នាក់ដល់អាយុជីវិតហើយគឺយើងមិនអាចវិលថយក្រោយវិញបានទេ៕

សូមមេត្តាជួយស៊ែរនូវទង្វើរល្អសម្រាប់សង្គមយើងផង



Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet