Monday, October 2, 2017

មានរឿងធំហើយពេលនេះ!!! សត្វ​ក្រពើ​ចំនួន ៥ ក្បាល​រួច​ផុតពី​កសិដ្ឋានដោយសារកំហុសបច្ចេកទេស


ពេល​ថ្មីៗ​នេះមានសត្វ​ក្រពើ​ចំនួន ៧៨ ក្បាល​រួច​ផុតពី​កសិដ្ឋាន​ចិញ្ចឹមសត្វដែលឋិតនៅក្នុង​ខេត្ត Sichuan ប្រទេស​ចិន ហើយពេលនេះត្រូវបាន​បណ្តា​មហាជន​ចែកចាយ​បន្ត​គ្នា​ជាច្រើនដើម្បីផ្តល់ជាដំណឹងឲ្យមានការប្រុងប្រយ័ត្នផងដែរ។​
បើយោងតាម​សារព័ត៌មាន Chengdu Business Daily គេ​បានប្រាប់ឲ្យដឹងថា សត្វក្រពើ​តូចៗដែលមាន​ប្រមាណ ៧៨ ក្បាល​ បាន​រួច​ពី​កសិដ្ឋានដោយសារមានកំហុស​បច្ចេកទេស ពេលដែល​កំពុតធ្វើការ​ជួសជុល​ទីកន្លែងចិញ្ចឹមរបស់ពួក​វា។ មកទល់នឹងពេលនេះ​បុគ្គលិក​ក្នុង​កសិដ្ឋាន​បាន​រកឃើញ​ក្រពើ​ចំនួន ៧៣ ក្បាល​ដាក់ចូល​កសិដ្ឋាន​វិញ​ហើយ តែ​នៅសល់ ៥ ក្បាល​ទៀត មិនទាន់​ដឹងថា​នៅទីណា​នៅឡើយ ។



ក្នុងនោះផងដែរមានប្រជាជន​ក្នុង​តំបន់​ជាច្រើននាក់់​កំពុងតែមានការ​ព្រួយបារម្ភ​យ៉ាងជាខ្លាំង​លើ​បញ្ហានេះ ជាពិសេស​ខ្លាច​សត្វ​សាហាវ​នេះ​ធ្វើ​ការបន្ត​ពូជ​ជា​បន្តបន្ទាប់​ទៀតកាន់តែច្រើនឡើងៗបើសិនជារកមិនឃើញទេ។ នៅពេលនេះ រដ្ឋាភិបាល និងមន្ត្រី​ក្នុង​តំបន់​បានចេញ​មុខ​ធ្វើ​ការលើក​រឿងនេះ​យ៉ាងទាន់ហន់ផងដែរ ដោយបាន​បញ្ជា​ឱ្យ​ក្រុមជំនាញស្វែងរកសត្វ​ក្រពើ​ទាំងនេះ​ឱ្យឃើញ​កាន់តែ​ឆាប់​កាន់តែ​ល្អ មិនថា​ត្រូវ​សម្លាប់ ឬ យ៉ាងណានោះទេ។​




​គួរ​បញ្ជាក់ដែរថា ក្រពើ​ដែល​កំពុងស្ថិត​ក្រោម​ការ​ស្វែងរក​នេះ​ជា​ពូជ​ក្រពើ Siamese ដែល​វា​ជា​ប្រភេទ​សត្វ​ល្មូ​ន​ដែល​ជិត​នឹង​ផុត​ពូជទៅហើយ ហើយ​សត្វ​ក្រពើ​ប្រភេទ​នេះ​មាន​ប្រមាណ​មិន​ដល់ ១ លាន​ក្បាល​ផង​ទូទាំង​អាស៊ីអាគ្នេយ៍៕













ប្រភព៖ http://news.ltn.com.tw
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet