
មិនត្រឹមតែនៅក្នុងប្រទេសទេ គឺថែមទាំងល្បីរហូតដល់ក្រៅប្រទេសទៀតផងចំពោះគ្រូក្មេងម្នាក់នៅខេត្តសៀមរាប ដែលចេះមន្តវិជ្ជាការមើលជំងឺ ទស្សន៍ទាយ ស្រោចទឹកប្រោសព្រំរំដោះគ្រោះ ធ្វើស្នេហ៍មុខ ឱ្យគេអាណិតស្រឡាញ់លក់ដូរដីធ្លីផ្ទះ ឬ ទំនិញឆាប់ដាច់ និង បានថ្លៃខ្ពស់ ធ្វើខ្សែគាថាចារយ័ន្តជាដើម ។

គ្រាន់តែទៅដល់ផ្ទះគ្រូក្មេងដែលស្ថិតនៅភូមិតាភ្ញា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប គេឮសូរតែសំឡេងសូត្របាលីញាប់ស្មេរ និង លាន់ខ្លាំងៗដែលនោះគឺជាការសូត្របាលីរបស់គ្រូក្មេងទៅលើស្រ្តីជនជាតិចិនជាមួយស្វាមីដែលខំស្កាត់តាំងពីប្រទេសចិនមករកពឹងលោកគ្រូក្មេងឱ្យជួយកាត់គ្រោះចង្រៃ និង លើក រាសីឱ្យរកស៊ីកាក់កប ។




ប្រភព៖ kcamreload
0 comments:
Post a Comment