Wednesday, October 4, 2017

អ្នកដើរសុំទានម្នាក់ដាក់មួយម៉ាត់ ធ្វើឲ្យឧកញ៉ា​ម៉ុង ឫទ្ធី និយាយលែងចេញម៉ង


នៅក្នុង Facebook របស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy បានរៀបរាប់អំពីជីវិតរបស់អ្នកក្រពីរប្រភេទ មួយអ្នកដើរសុំទានគេ ហើយមួយទៀតអ្នកក្រតែខំធ្វើការដោយមិនដើរសុំទានទេបើទោះជាក្រក៏ដោយ។ ក្នុងនោះគាត់បានបញ្ជាក់ប្រាប់ថា៖
ក្រោយពីបាន​ឃើញ​រូបភាពតាមបណ្តាញ​សង្គម​ថាអ្នកសុំទានរកប្រាក់បានខ្ទង់ពាន់ដុល្លាក្នុង១ខែ​ៗ ថៃ្ង​​នេះខ្ញុំ​សុំរំលឹក​ប្រវត្តិ​តើហេតុអ្វី​បានជា​ហៅអ្នកសុំទានមក​ហូប​អាហារ​នៅ​KFC និង​ទៅ​ចូលរួម​ហូប​នំបញ្ចុក​ជាមួយ​ប្រជាជន​ក្រីក្រ​ នេះមកពីខ្ញុំចង់ដឹងការពិត​ហូប​អាហារ​បន្តើរសាកសួសុខទុក​ពួកគាត់​បន្តើរ​ អ្នកសុំទាន​៤នាក់នេះ​ខ្លះ​មានស្រុកកំណើត​នៅខេត្ត​ព្រៃវែង​ ខ្ញុំ​លើកយកតែម្នាក់ដែលមានស្រុកកំណើត​នៅឃុំលាយបូរ​ខាងលិច​ទីរួម​ខេត្ត​តាកែវ​ គាត់​មកសុំទានតាំងតែពីមានកូន១រហូត​មកដល់​ពេលនេះមានកូន៣នាក់​ ទុកកូន២ឱ្យ​ប្តី​មើលគាត់មកសុំទាន​យកទៅចិញ្ចើម​កូន​និង​ប្តី​យកកូន១មកបីជាប់និង​ដៃ​ គាត់ប្រាប់ខ្ញុំថាសុំទាន​រយៈពេល​៥ឆ្នាំ​សល់ពីការចំណាយ​បានសាងសង់​ផ្ទះ១ខ្នងនៅដូចគេដូចឯងដែ​ ។​



មែនទែនទៅខ្ញុំ​ខ្មាស់ពួកគាត់ណាស់ខំតែ​បបួល​ពួកគាត់​ឱ្យ​ទៅធ្វើ​ការងារ​ និង​ផ្តល់​ទីជម្រក​សំរុំ​ដល់ពួកគាត់​តែការពិត​ដូចខាងលើទៅវិញ​។

ចំណែកឯ​ប្រជាជន​ក្រីក្រ​ចំណាកស្រុក​ដែលខ្ញុំ​បានហូប​នំបញ្ចុក​ជាមួយ​ពួកគាត់​ ខ្ញុំ​បាន​សំណះសំណាល​ដូចគ្នា​ដែលជា​ចម្លើយ​របស់ពួកគាត់​ថាសុខចិត្ត​បញ្ចេញ​ពលកម្ម​លុះក្ស័យ​ មិនលើកដែ​សុំទាន​គេ​ជាដាច់ខាត​ជាបន្ត​បន្ទាប់​ខ្ញុំ​បាន​សាងសង់​ផ្ទះ​ចំនួន​៦៣ខ្នង​ស្មើនឹង​១២៦ស្វែង​បណ្តោយ​១២ម៉ែត្រ​គុណ​នឹង​៥ម៉ែត្រ​ ចែកជូន​ពួកគាត់​បានរស់នៅមាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ទឹក​ ភ្លើង​ សាលារៀន​ មន្ទីរពេទ្យ​ វត្តអារាម​ ៕ល៕




ខាងលើនេះទុកគ្រាន់តែ​ជា​គតិ​ចែកជូន​ដល់ប្រីយមិត្ត​FB​ យកទៅ​គឹតគូ​ពិចារណា​មុននិង​ធ្វើអំណោយទាន​ តើយើងត្រូវជ្រើសរើស​យក​ជម្រើស​ទី​១ឬ​ទី​២​ ។












Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet