Wednesday, October 4, 2017

តើលោកអ្នកជឿទេបបូរមាត់របស់យើងអាចបញ្ជាក់ពីបុគ្គលិកលក្ខណះបានអ្វីខ្លះ???​ បើចង់ដឹងច្បាស់សូមអាន......



អ្នកវិទ្យាសាស្ដ្រនិងអ្នកស្រាវជ្រាវបានជឿថាបបូរមាត់គឺដើរតួយ៉ាងសំខាន់ក្នុងការកំណត់បុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗ។
ការដែលយើងនិយាយគ្នាក៏បង្ហាញពីអារម្មណ៍និងគំនិតរបស់យើងដែលវាអាចឆ្លុះបញ្ចាំងអំពីបុគ្គលិកលក្ខណៈរបស់យើងបានផងដែរ។ តាមការរកឃើញនោះ បបូរមាត់របស់អ្នកអាចប្រាប់ពីអត្តចរិតរបស់អ្នកបាន។

១. បបូរមាត់ធំៗ

បើអ្នកមានទំរង់បបូរមាត់ធំៗ ក្រាស់នោះ មានន័យថានៅពីក្មេងអ្នកចូលចិត្តឱ្យចំណីសត្វ និងជួយសត្វដែលអនាថា។ អត្តចរិតអ្នកគឺចូលចិត្តជួយអ្នកដទៃ នៅគ្រាមានអាសន្ន ជួយអ្នកខ្វះខាត ចេះគិតគូរពីមនុស្សជុំវិញខ្លួន។


២. បបូរមាត់ខាងលើក្រាសជាងបបូរមាត់ខាងក្រោម

ពួកគេជាមនុស្សដែលសាមញ្ញ តែញិកញក់ច្រើន។ គេជាមនុស្សមានមនោសញ្ចេតនា មានភាពទាក់ទាញ។ គេក៏ជាមនុស្សដែលឆ្លាតវៃ មានសមត្ថភាពបង្រៀនអ្នកដទៃ ប៉ុន្តែពួកគេក៏ពូកែរិះគន់អ្នកដទៃ និងនិយាយច្រើនតាមពេល។


៣ បបូរមាត់ស្មើធម្មតា

គេជាមនុស្សដែលពូកែដោះស្រាយបញ្ហាគ្រប់ប្រភេទ។ គេជាមនុស្សចូលចិត្តស្តាប់រឿងអ្នកដទៃ ផ្តល់ដំបូន្មាន និងធ្វើអ្វីដែលជារឿងវិជ្ជមានជានិច្ច។ គេក៏ជាមនុស្សដែលពូកែកំប្លែង ពូកែលេងសើច និងមានទំនាក់ទំនងល្អជាមួយមនុស្សទូទៅ។


៤. បបូរមាត់ក្រោមធំជាងបបូរមាត់ខាងលើ

គេជាមនុស្សដែលមិនធ្វើការក្នុងការិយាល័យនោះទេ។ គេដឹងពីបែបផែនជីវិតរបស់ ថាត្រូវសប្បាយ កើតទុក្ខយ៉ាងម៉េច។ គេទទួលនូវបទពិសោធន៏ថ្មីៗជានិច្ច ចូលចិត្តរៀនអ្វីថ្មីៗ។ គេជាមនុស្សចិត្តទូលាយ គេក៏អាចដឹកនាំអ្នកដទៃឱ្យល្អប្រសើរបានទៀតផង។


៥. បបូរមាត់ស្តើង

ជាមនុស្សដែលមិនសូវចូលចិត្តទាក់ទងនឹងអ្នកដទៃជុំវិញខ្លួន។ គេចូលចិត្តពឹងលើខ្លួនឯង ដោះស្រាយបញ្ហាខ្លួនឯង។ បើសិនជាមនុស្សប្រុស គឺជាប្រុសដែលមិនចេះដើរលេង ទៅក្រៅជាមួយមិត្តភ័ក្តច្រើនឡើយ ចូលចិត្តតែនៅម្នាក់ឯង នៅផ្ទះ ប៉ុន្តែគេក៏មានការគោរពអ្នកដទៃដែរ។


៦. បបូរមាត់ខាងលើមានរាងជុចខ្លាំង

គេជាមនុស្សដែលមានភាពឆ្នៃប្រឌិតខ្ពស់ គេអាចក្លាយជាអ្នកតន្រ្តីករ ឬអ្នកសិល្បៈ។ គេមានការចងចាំល្អបានយូរ។ គេនិយាយច្រើន ហើយតែងតែភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃជានិច្ច។


៧. បបូរមាត់ស្មើមិនមានជុច

ជាមនុស្សដែលអ្នករាល់គ្នាអាចទុកចិត្តបាន។ គេអាចជំនះគ្រប់ឩបសគ្គ ធ្វើការងារទាន់ពេលវេលា។ ជាមិត្តភ័ក្តនិងគ្រួសារដែលពឹងពាក់បានគ្រប់ពេលវេលា និងជាមនុស្សដែលមិនសាំញ៉ាំច្រើន។


៨. បបូរមាត់តូចៗ

មនុស្សដែលមានបបូរមាត់ដូចនេះត្រូវបានគេចំអកលេងច្រើន តែគេធ្វើមិនដឹងមិនឮជា។ គេតែងខ្វល់ពីខ្លួនឯងជានិច្ច គិតគូរពីខ្លួនឯងមុនអ្នកដទៃ ជាមនុស្សដែលអាត្មានិយម។ គេមានការប្តេជ្ញាចិត្តខ្ពស់ និងស្តាប់ការណែនាំរបស់អ្នកដទៃភ្លាមៗ។ តែគេមិនធ្វើអ្វីដែលមានគ្រោះថ្នាក់ដល់ខ្លួនគេឡើយ។


៩. បបូរមាត់ខាងលើរាងមូលទាល

គេជាមនុស្សដែលអារម្មណ៏ឆាប់ឆេវឆាវ ប៉ុន្តែមានមេត្តាធម៌។ ចេះជួយអ្នកដទៃក្នុងគ្រាលំបាក និងមានការសំរេចចិត្តខ្ពស់។ មនុស្សប្រភេទនេះអាចទៅបានជុំវិញពិភពលោក។


១០. បបូរមាត់ខាងលើស្តើង

មនុស្សដែលមានបបូរមាត់ប្រភេទនេះមានគុណសម្បត្តិនៃភាពជាអ្នកដឹកនាំ។ មនុស្សទាំងនេះអាចបញ្ចុះបញ្ចូលអ្នកផ្សេងទៀតបានយ៉ាងងាយស្រួល។ ពួកគេអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន។ ពួកគេក៏មើលថែរក្សាបញ្ហារបស់អ្នកដទៃផងដែរ។ ពួកគេមិនធ្វើអ្វីហួសពីដែនកំណត់របស់ពួកគេទេ។



ប្រភព៖ news.fbkomzan.com
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet