លេងសើចម៉េចបាន៖ នី មុនីនាថ ក្លាយជាថៅកែពុះដីឡូត៍លក់ ទាំងកំពុងភ្នំពេញៈ គ្រាន់តែបានឃើញសារប្រកាសផ្សព្វផ្សាយពុះដីឡូត៍លក់ របស់តារាសម្តែង នី មុនីនាថ ដែលមានបញ្ជាក់ពីទីតាំងស្ថិតនៅចម្ងាយផ្លូវប្រមាណ ១៧ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ៣ នោះ ក៏បង្កើតជាចម្ងល់ដល់មហាជនភ្លាមៗ និងបានចោទសួរដេញដោលគ្នាយ៉ាងក្តៅគគុកភ្ជាប់ទៅនឹងរឿងចាស់ត្រូវអតីតគូដណ្តឹង ទើបតែប្តឹងទារប្រាក់សំណងសោះនោះឲ្យភ្លែតម្តងថា «តើកញ្ញា នី មុនីនាថ ក្លាយជាថៅកែពុះដីឡូត៍លក់ពីកាលពេលណាមកហើយ? ចុះរឿងបណ្តឹងនឹងលោក អ៊ឹង សូឡា ជាគូដណ្តឹងឆ្លងទ្វីបនោះ បានសម្រេបសម្រួលដល់ណាហើយ?»។តារាសម្តែងស្រី ដែលទទួលបានរហស្សនាមពីទស្សនិកជនខ្មែរថា ជាតារាស្រីទឹកភ្នែកកញ្ញា នី មុនីនាថ ក៏បានឆ្លើយតបចម្ងល់ថា៖ «អូ!តាមពិតទៅការប្រកាសលក់ដីឡូត៍ ដែលខាងបងបានឃើញនោះ មិនមែនជាដីរបស់នាងខ្ញុំទេ គឺជាដីឡូត៍របស់ពូ ដែលត្រូវជាប្អូនប្រុសបង្កើតម្តាយរបស់ខ្ញុំ ខណៈគាត់បានពឹងឲ្យជួយផ្សព្វផ្សាយដោយគាត់សំអាងថា នាងខ្ញុំជាតារាសម្តែងទទួលបានការគាំទ្រពីមហាជនច្រើន ដូច្នេះក៏មកពឹងខ្ញុំឲ្យជួយយូរហើយ តែមិនទាន់មានពេលជួយផ្សាយឲ្យគាត់ ទើបតែពេលនេះបានបង្ហោះតាមហ្វេសប៊ុកថ្មីៗនេះ»។កញ្ញា នី មុនីនាថ បញ្ជាក់ទៀតថា៖ «នាងខ្ញុំមិនមានដីពុះឡូត៍សម្រាប់លក់ដូចបានឃើញក្នុងហ្វេសប៊ុកនោះទេ ហើយក៏គ្មានដីឡូត៍អ្វីលក់នឹងគេដែរ ដីនោះគឺជាកម្មសិទ្ធិរបស់ពូខ្ញុំតែប៉ុណ្ណោះ»។ គួររំឭកថា រឿងវិវាទសម្ព័ន្ធស្នេហ៍ពាក់កណ្តាលអាពាហ៍ពិពាហ៍រវាង កញ្ញា នី មុនីនាថ តារាសម្តែងល្បី និងគូដណ្តឹងអាណិកជនខ្មែរអាមេរិក លោក អ៊ឹង សូឡា កាលពីរសៀលថ្ងៃទី ១៣ ខែតុលា សប្តាហ៍កន្លងនោះ ក៏ផ្ទុះធ្លាយពាក្យបណ្តឹងភាគីអាណិកជនខ្មែរ អាមេរិក ដាក់ពាក្យប្តឹងនាងទាមទារសំណងដល់ទៅជាងចំនួន ១០ ម៉ឺនដុល្លារ ឯណោះ។
ពិតជាអស្ចារ្យមែនមិនសរសើរមិនបាន៖ នី មុនីនាថ ក្លាយជាថៅកែពុះដីឡូត៍លក់ ទាំងកំពុង

Loading...
0 comments:
Post a Comment