អស្ចារ្យ! ឈុតតំណាងជាតិផ្លូវការ របស់ បវរកញ្ញាផែនដីកម្ពុជា គ្រងសំរាប់ការប្រកួត បវរកញ្ញាផែនដីឆ្នាំ២០១៧…ការត្រឡប់ជាថ្មីរបស់កម្ពុជា ក្នុងការនាំយុវតីខ្មែរទៅប្រកួតសម្រស់ក្នុងកម្មវិធី បវរកញ្ញាផែនដី (Miss Earth) ឆ្នាំ២០១៧ នៅប្រទេសភីលីពីន។ យ៉ាងណាមិញនៅថ្ងៃនេះផងដែល កម្ពុជា ក៏បានបង្ហាញឈុតប្រពៃណីជាតិ ដែលជាការរចនាដោយ ក្រុមរចនាម៉ូដឈ្មោះ La Chhouk Recycled & Creative Fashion ។ ឈុតដ៏ប្រណីតនេះមានឈ្មោះថា “នាងឧសភី” គឺម្ចាស់ក្សត្រី គោព្រៃ ដែលជាការបង្ហាញនូវអត្តសញ្ញាណជាតិ។ ក្នុងនោះផងដែលកញ្ញា អែម គុនថង ដែលជា Miss Earth កម្ពុជា នឹងស្លៀកឈុតតំណាងជាតិដ៍អស្ចារ្យនេះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ក្នុងវគ្គប្រកួតឈុត តំណាងជាតិស្អាតបំផុត៕
ប្រភព៖ kaeksor
0 comments:
Post a Comment