កាលពីពេលកន្លងទៅបន្ទាប់ពីពិធីបុណ្យសពអ្នកនាង សាន ស្រីឡៃ បានបញ្ចប់ភ្លាម អ្នកនាង ពេជ្រ សោភា ក៏បានធ្វើការ live វីដេអូ សំពះអង្វរដល់លោកឧកញ៉ា ហុង ពីវ ឲ្យទទួលយកឡានដែល សាន ស្រីឡៃ កំពុងបង់រំលួសពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី កាលពីនៅមានជីវិត។ ពេជ្រ សោភា ក៏បានបញ្ជាក់ថា សាន ស្រីឡៃ ស្លាប់ហើយ ក្រុមគ្រួសារក៏គ្មានលទ្ធភាព និងមិនមានអ្នកទៅបង់ និងប្រើប្រាស់បានឡើយ។ ដោយកាលពីម្សិលមិញនេះផងដែលអ្នកឧកញ៉ា ហុង ពីវ ព្រមទទួលទិញរថយន្តហើយថែមទាំងបានឧបត្ថម្ភថវិការបន្ថែមទៀតដើម្បីជួយដោយស្រាយជីវិភាពចិញ្ចឹមកូនទាំងពីររបស់ សាន ស្រីឡៃ ថែមទៀតផង។

ប៉ុន្តែស្រាប់តែលេចលឺនូវព័ត៌មានថាកាលពីថ្ងៃទី២៥ នៅថ្ងៃដែលអ្នកឧកញ៉ា ហុង ពីវ ព្រមទទួលទិញរថយន្ត ប្អូនស្រីជីដូនមួយរបស់អ្នកនាង ស៊ុន ណារីម៉ូនីកា បានខលប្រាប់អ្នកនាងថា ប្អូនស្រីអ្នកនាងយល់សប្តិឃើញវិញ្ញាណអ្នកនាង សាន ស្រីឡៃ បានមកយំ រករថយន្តរបស់ខ្លួនវិញ ដោយបានសួរថា តើនរណាយករថយន្តខ្ញុំទៅណា? ទាំងដែលប្អូនស្រីរបស់អ្នកនាងពុំដែលស្គាល់គ្នាជាមួយនឹងអ្នកនាង សាន ស្រីឡៃ ពីមុនមក។ យ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះអ្នកនាង ស៊ុន ណារីម៉ូនីកា ក៏បានមានបំណងចង់ឲ្យម្តាយអ្នកនាង សាន ស្រីឡៃ ដុតរថយន្តនេះដើម្បីឧទ្ទិស និងព្រលឹងអ្នកនាង សាន ស្រីឡៃ ទៅបានស្ងប់៕



0 comments:
Post a Comment