Tuesday, October 3, 2017

យុវតីកំសត់ទ្រាំឈឺចិត្ត ឈឺទាំងប្រដាប់ភេទ ក្រោយពេល ២នាក់បងប្អូនបង្កើត រួមគ្នារំលោភនាង បានសម្រេច ១០ដង


យុវជន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ជាប់ចោទ​ថា ចាប់រំលោភ​សេពសន្ថវៈ​លើ​នាង​ក្រមុំ​ម្នាក់​រហូត​បាន​សម្រេច​ជា​ច្រើន​ដង ចំណែកឯ​បុរស​ម្នាក់​ទៀត​ដែល​ត្រូវជា​បងប្រុស​របស់​យុវជន​នោះ​ក៏​រង​ការ​ចោទប្រកាន់​ថា​ចាប់រំលោភ​នាង​ក្រមុំ​ម្នាក់​នោះ​ដែរ ដែល​ពេល​នេះ​កំពុង​តែ​គេចខ្លួន​ទៀត​ផង​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
អ្នកទោស​ស្នេហា​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ឆក់ ឃុន​ឆាង អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ភ្នំ​កុង ឃុំ​ភ្នំ​កុង ស្រុក​អង្គ​ជ័យ ខេត្តកំពត មុខរបរ​កម្មករ​ស្ថាបនា​ផ្លូវ​ថ្នល់ និង​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ដោយឡែក​បងប្រុស​របស់​គេ​ដែល​ជា​អ្នកទោស​ស្នេហា​ដូច​គ្នា​នោះ​ឈ្មោះ ចក់ ច​ន្នី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពេ​ជ្យ​ចង្វារ ឃុំ​ភ្នំ​កុង ស្រុក​អង្គ​ជ័យ ខេត្តកំពត កំពុង​រត់គេច​ខ្លួន​។ ដោយឡែក​នាង​ក្រមុំ​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ។


នាង​ក្រមុំ​រង​គ្រោះ​បាន​ប្រាប់​ពូ​បង្កើត​របស់​នាង​ថា យុវជន​ទាំង​ពីរ​នាក់​បងប្អូន​នោះ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​នាង​បាន​សម្រេច​ច្រើន​ដង​ជា​បន្តបន្ទាប់​មក​ហើយ កាលពី​អំឡុង​មុន​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លង​មកនេះ រហូត​ធ្វើ​ឲ្យ​នាងរង​ការ​ហើម​ប្រដាប់​ភេទ និង​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​។ បន្ទាប់​ពី​បានដឹង​ភ្លាម​បុរស​ជា​ពូ​របស់​នារី​រង​គ្រោះ​មានការ​ខឹង​ច្រឡោត​យ៉ាង​ខ្លាំង និង​បាន​និយាយ​ថា ជន​ទាំង​ពីរ​នាក់​នោះ មើលងាយ មើល​ថោក​ពូជ​អម្បូរ​របស់​ខ្លួន ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​បាន​ម្នាក់ និង​រត់​រួច​ម្នាក់​តែ​ម្ដង​។
ដោយ​ឡែ​យុវជន​ខាងលើ​បាន​និយាយ​ថា រូបគេ និង​នាង​ក្រមុំ​ម្នាក់​នោះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​រយៈពេល​៧​ខែ​មក​ហើយ រហូត​ឈាន​ដល់​ការ​រួមមេត្រី​ជាមួយ​គ្នា​បាន​ចំនួន​៥​លើក​ដោយ​ការ​ស្ម័គ្រ​ចិត្តជា​បន្តបន្ទាប់ គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ​។ មិនតែប៉ុណ្ណោះ​ខ្លួន និង​នាង​បាន​ស្រលាញ់​គ្នា​ខ្លាំង​ណាស់ លុះ​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ ខ្លួន​បាន​សុំ​លា​សង្សារ​សំណព្វចិត្ត​ទៅ​ធ្វើការ​ជា​កម្មករ​ស្ថាបនា​ផ្លូវថ្នល់​ឯ​ខេត្ត​មណ្ឌល​គី​រី និង​បាន​ប្រាប់​ឲ្យ​នាង​នៅ​រង់ចាំ​ខ្លួន​ត្រឡប់​មក​វិញ​។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ខ្លួន​ចាក ចេញ​ទៅ​ធ្វើការ​ការ​បាត់ នាង​បាន​ប្រែចិត្ត​ដោយ​មាន​ទំនាក់​ទ​ន​ង​ស្នេហ៍​ថ្មី​ជាមួយនឹង​បងប្រុស​បង្កើត​របស់​ខ្លួន និង​បាន​ឈាន​ដល់​ការ​ឡើង​គ្រែ​រួមរ័ក​គ្នា​នៅ​ក្នុងផ្ទះ​ជួល​បាន​សម្រេច​ចំនួន​៣​ដង​ទៀត​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ខ្លួន​មិន​បានដឹង​រឿង​នោះ​ឡើយ ដោយ​គិត​ថា សង្សារ​មានចិត្ត​ស្មោះត្រង់ លុះដល់​ថ្ងៃ​ទី​១១ មេ​សា មុន​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ទើប​ខ្លួន​ត្រឡប់​មក​ពី​ខេត្ត​មណ្ឌល​គី​រី​វិញ ហើយ​បាន​ផឹកស៊ី​ជុំ​គ្នា​ជាមួយ​បងប្រុស​រហូត​ដល់​វេលា​ម៉ោង​៩​យប់ ទើប​ចូល​ទៅ​ជួប​ជាមួយ​នាង និង​បាន​រួមរ័ក​មេត្រី​ជា​មួយ​នាង​នោះ​ម្ដងទៀត ប៉ុន្តែ​នាង​មិន​បាន​ប្រកែក ឬ​រើបំរះ​នោះ​ឡើយ​។



ហើយ​ក្រោយមក​ខ្លួន​ក៏​បាន​ចាក​ចេញពី​ក្នុង​បន្ទប់ ចំណែក​នាង​មិន​បាន​ចេញ​ក្រៅ​នោះ​ឡើយ ដោយ​នៅ​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុង​បន្ទប់​នោះ​ម្នាក់ឯង ហើយ​ក្រោយ​ពេល​ខ្លួន​ចាកចេញ​មក​ក្រៅ​មិន​បាន​ចាប់អារម្មណ៍​ថា បងប្រុស​បង្កើត​របស់​ខ្លួន​ក៏​បាន​ចូល​ទៅ​រួមរ័ក​ជាមួយ​នាង​បន្ត​ទៀត ហើយ​រយៈពេល​ជាង​១​ម៉ោង​ទើប​រួច​។ លុះ​ក្រោយមក​នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ចូល​ឆ្នាំ បាត់​រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ នាង​បាន​ប្រាប់​ពូ​នាង​ដែល​ត្រូវជា​បងថ្លៃ​របស់​ខ្លួន​ថា ខ្លួន និង​បងប្រុស​ចាប់រំលោភ​នាង ហើយ​ពូ​នាង​ក៏​ប្ដឹង​​នគរបាល​ឲ្យ​ចាប់ខ្លួន​តែ​ម្ដង​៕
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet