
កាលពីពេលកន្លងទៅនេះមានបងស្រីម្នាក់មានប្រតិកម្មយ៉ាងខ្លាំងជាមួយបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង កាមិនកូ (Caminko Insurance) ដោយពេលដែលគាត់មានការប៉ះទង្គិចរថយន្ត គាត់បានតេទៅបុគ្គលិកក្រុមហ៊ុននេះគាត់មិនលើទូរសព្ទ ហើយបុគ្គលិកម្នាក់នេះក៏មិនបានតេត្រលប់មកវិញទេ ទើបបងស្រីម្នាក់នេះតេទៅម្តងទៀតសួរនាំ ទើបធ្វើឲ្យមានការឈ្លោះប្រកែកជាខ្លាំង។
ពេលនេះបងស្រីគាត់ខឹងខ្លាំងណាស់ដោយគាត់បាននិយាយថាគាត់បង់ឲ្យក្រុមហ៊ុននូវការធានារ៉ាប់រងរថយន្តជាប្រចាំ ហេតុអ្វីពេលមានរឿងបែរជាមិនលើកទូរសព្ទទៅវិញ។ ដូចនេះគាត់ហាក់បីដូចជាគ្មានទំនុកចិត្តទាល់តែសោះចំពោះក្រុមហ៊ុនមួយនេះ ហើយបងស្រីក៏ឲ្យស៊ែរបន្តផងចំពោះបុគ្គលិកដែលមិនទទួលខុសត្រូវក្នុងក្រុមហ៊ុនមួយនេះ។ សូមបងប្អូនផ្សេងទៀតជួយពិចារណាផងថារវាងបងស្រី និងបុគ្គលិកម្នាក់នេះមួយណាខុស មួយណាត្រូវ ដើម្បីកុំឲ្យមានបញ្ហារវាងក្រុមហ៊ុន ជាមួយអតិថិជនដែលគ្នាខំបង់ជាប្រចាំនោះ៕





សូមទស្សនាវីដេអូ៖
0 comments:
Post a Comment