តារាខ្មែរ៖ ក្រោយពីបានព្យាយាមស្វែងរកជីវប្រវត្តិ និងខ្សែជីវិតរបស់តារា ពីសម័យដើមអស់ជាច្រើនដួងយកមកចែក ជូនបងប្អូនខ្មែរ ឲ្យបានដឹងកន្លងមក គេហទំព័រហ្វេសប៊ុក Movie Star research ក៏នៅតែបន្តស្វែងរកនូវខ្សែជីវិតរបស់សិល្បករខ្មែរបន្តបន្ទាប់ដដែល។ ជាក់ស្ដែងក្នុងថ្ងៃនេះ គេហទំព័រមួយនេះបានលើកយកប្រវត្តិជីវិត របស់អតីតកំពូលតារាសម្ដែង ដ៍ល្បីល្បាញក្នុងទសវត្សរ៍ទី ៨០ របស់លោក ហាំង ង៉ោ ដែលឈ្មោះពេញរបស់គាត់គឺ ” ហាំង សំណាងង៉ោ ” ។ លោក ហាំង ង៉ោ កើតនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩៤០ នៅឃុំ សំរោងទង ខេត្ត តាកែវ។ លោក ហាំង ង៉ោ គឺជាតារាសម្ដែងខ្មែរតែមួយគត់ ដែលបានទទួលពានរង្វាន់ អូស្ការ ក្នុងឋានៈជាតួរង ដ៍ល្អឥតខ្ចោះ នៅក្នុងខ្សែភាពយន្តខ្នាតធំគឺរឿង ” វាលពិឃាដ the killing Fields ” និងជាតារាខ្មែរដំបូងគេបង្អស់ ដែលបានចូល ( ហូលីវូដ ) ។ ពិតជាគួរអោយសោកស្ដាយណាស់ តារារូបនេះបានទទួលមរណៈភាព ដោយសារតែក្រុមចោរ បាញ់ប្រហារនៅទីក្រុង ” Los Angels ” នៃសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ ១៩៩៦។ មានរូបភាពរបស់គាត់ នៅខាងក្រោមនេះ៖




0 comments:
Post a Comment