
ថៃ៖ ស្ថានីយ៍វិទ្យុពត៌មានចរាចរណ៍ប៉ុស្តិ៍ สวพ FM 91 បានបើកបង្ហាញការពិតអំពីរូបភាពបុរសម្នាក់ត្រូវមុតឈើស្រួតធ្លុះ ធ្លាយពោះរហូតដល់ខ្នងចេញពោះវៀន ហើយដើរតាមផ្លូវចិញ្ចើមថ្នល់ដែលគ្រាន់តែជាការសមក្នុងការថតសង្គ្រោះក្តីមហន្តរាយរបស់ពួកក្រុមអ្នកស្ម័គ្រចិត្តនៃមូលនិធិកតញ្ញូប៉ុណ្ណោះ។

កាលពីថ្ងៃទី ២៦ កញ្ញា ស្ថានីយ៍វិទ្យុពត៌មានចរាចរណ៍ប៉ុស្តិ៍ สวพ FM 91 បានរាយការថា ក្រោយពីថ្ងៃទី ២៥ កញ្ញា នេះមានការស៊ែរនូវរូបភាពរបស់បុរសម្នាក់ដែលមានឈើស្រួចមុតធ្លោះខ្នងដើរនៅលើថ្នល់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងបណ្តាញសង្គម ធ្វើអោយមានការសង្ស័យកើតឡើងគ្រប់ទីណាកន្លែង ហើយថាវាជាហេតុការណ៍ពិតឬមិនពិត។
គ្រប់គ្នាឆ្ងល់ថាមុតធ្លោះយ៉ាងអាណោចអាធមបែបនេះហើយម៉េ្តចនៅតែដើរបានធម្មតាទៀតនោះ។ ហើយសម្រាប់គេហទំព័រពត៌មានខ្មែរយើងជាច្រើនផងដែរក៏បានផ្សាយពត៌មានមិនពិត ទាក់ទងទៅនឹងរឿងនេះ ដោយមានខ្លះក៏ថាបុរសម្នាក់នេះត្រូវអន្ទាក់សត្វជាដើម។

ចុងក្រោយមកពត៌មាន បានរកឃើញថារូបភាពនេះគ្រាន់តែជាការហាត់សមរបស់ក្រុមអាសារស្ម័គ្រនៃមូលនិធិកតញ្ញូ នៅក្នុងខេត្តChaiyaphum ក្នុងស្រុកKhon Sawan ជាមួយនឹងក្រុមគិលានុបដ្ឋាយិការបស់ស្រុកនេះឯង។ការហាត់សមនេះមានការតុបតែងអោយមានជារបួសស្នាមឡើងអោយមើលទៅដូចជាការពិតអញ្ចឹង រហូតដល់មានមនុស្សជាច្រើនបានយករូបភាពនេះទៅស៊ែរចែកគ្នាមើលពេញតែបណ្តាញសង្គម។
គួរបញ្ជាក់ផងដែរ ដោយសារនៅប្រទេសថៃងាយទទួលរងឥទ្ធិពលខ្សល់ព្យុះពីប្រទេសដទៃ និងងាយមានគ្រោះទឹកជំនន់ហេតុនេះរដ្ឋាភិបាលបានចាត់វិធានការពង្រឹង និងបណ្តុះបណ្តាលច្រើនទាក់ទងទៅនឹងការដោះស្រាយ និងជួយសង្គ្រោះ ទៅនឹង ហេតុការណ៍ទាំងនេះ៕


0 comments:
Post a Comment