
ភ្នំពេញ ៖ កាលពីវេលាម៉ោង០២ និង៣០នាទីរំលងអធាត្រឈានចូលថ្ងៃទី៣០ កញ្ញា ស្ថិតតាមបណ្តោយផ្លូវ២៧៣ ក្នុងផ្ទះសំណាក់មហាលាភ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បុរសស្រវឹងស្រា០២នាក់ បានទៅរកសេវាបំរើផ្លូវភេទនៅវត្តភ្នំ មិនទាន់បានប្រតិបត្តិការផង ក៏ស្រាប់តែដេកលក់បាត់ ត្រូវនារីមាក់លួយកាបូបលុយទៅបាត់ សល់តែគូទខោ។
នារីជាប់សង្ស័យដែលឃាត់ខ្លួនបាននោះឈ្មោះ ម៉ាប់ អាយុ៣០ឆ្នាំ មុខរបររកស៊ីផ្លូវភេទ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ បុរស០២នាក់ បានផឹកស្រាស្រវឹង រួចបានជិះរថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ហើយបានបបួលនាងទាំងពីរនាក់ ទៅគេងជាមួយ ក្នុងតំលៃម្នាក់១០ម៉ឺនរៀល។ ពួកទាំង២នាក់ ក៏ព្រមទៅជាមួយ ដោយបុរសនោះបានទៅជួលផ្ទះសំណាក់យីហោ «មហាលាភ» នៅផ្លូវ២៧៣ ម្តុំជិតរ៉ារទះភ្លើង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ ខណៈពេលជួលបន្ទប់ផ្ទះសំណាក់ គាត់ទាំង០២នាក់ បានដេកលក់ ដោយមិនបានប៉ះពាល់នាងទេ គាត់ក៏ដេកលក់អស់មួយភាំងដែរ លុះដឹងខ្លួនឡើង ក៏ភ្ញាក់ផ្អើលថាមានបាត់កាបូបលុយ ។

បើតាមសំដីនារីជាប់ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនមិនបានផ្សំលួចកាបូបរបស់ភ្ញៀវនោះទេ គាត់ក៏បានប្រាប់ភ្ញៀវដែលជានារីម្នាក់នោះថា បានលួចទូរស័ព្ទដៃ និងលុយយកទៅបាត់ហើយ ប៉ុន្តែគាត់មិនព្រមតាម ។

បើតាមសមត្ថកិច្ចឱ្យដឹងថា នៅក្នុងកាបូបលុយនោះ មានលុយចំនួន១លានរៀល លុយ20ដុល្លារ រួមនិងទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកសាំសុង និងមួយគ្រឿងទៀតម៉ាកiPhone 6ភ្លើស (Plus) តំម្លៃជាង600$ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ។ ចំណែកឯស្ត្រីរកស៊ីផ្លូវភេទដែលឃាត់ខ្លួននោះ ក៏ឱ្យត្រឡប់ទៅផ្ទះវិញដែរ៕
0 comments:
Post a Comment