Saturday, September 30, 2017

ផ្អើលពេញប្រទេសរុស្ស៊ី!!! ក្រុមអ្នកនេសាទរុស្ស៊ី ចាប់បានត្រីយក្ស​ហៅថាត្រីព្រះច័ន្ទទំងន់ជាង១តោន......



កាសែតក្នុងស្រុករបស់រុស្ស៊ី បានចុះផ្សាយពីហេតុការណ៍ ដែលប្រជានេសាទជនជាតិរុស្ស៊ី ដែលរស់នៅលើកោះ សាខាទ្យិន របស់រុស្ស៊ី ចាប់បានត្រីឡូម៉ា ឬហៅម្យ៉ាងទៀតថា “ត្រីព្រះច័ន្ទ” ដែលមានទំហំធំខុសពីធម្មតា និងមានមុខមាត់គួរឲ្យខ្លាច ។



ត្រីប្រភេទនេះមានឆ្អឹងរឹងមាំខ្លាំង និងទំហំធំ ដែលគេមិនងាយនិងបាន ជួបប្រទះនោះឡើយ ហើយត្រីនេះ ត្រូវបានគេប្រទះឃើញនៅក្នុងកោះមួយ ឈ្មោះ ឃោរិល របស់ប្រទេសរុស្ស៊ី កាលពីពេលថ្មីៗកន្លងមកនេះ ។



បើតាមការចុះផ្សាយ របស់កាសែតខាងលើ បានសរសេរថា ត្រីព្រះច័ន្ទយក្សមួយក្បាលនេះ មានទំហំរហូតដល់ 1,100Kg ហើយទំរាំតែយកត្រីយក្ស មួយក្បាលនេះ ឡើងលើគោកបាន ត្រូវប្រើរយៈពេល៣ថ្ងៃឯណោះ ទើបធ្វើឲ្យសាច់របស់វា មានធំក្លិនស្អុយទៅហើយ មិនអាចឲ្យក្រុមអ្នកនេសាទ ដែលចាប់ត្រីនេះបាន យកទៅដេញថ្លៃលក់បាននោះឡើយ ។



កាសែតក្នុងស្រុកខាងលើ បានចុះផ្សាយថា លើកនេះពិតជាចម្លែកមែន ត្រីយក្សមួយនេះ មានឆ្អឹងធំបំផុត ដែលក្រុមអ្នកនេសាទ ដែលធ្លាប់ដើរសមុទ្រ ចាប់ត្រីរាប់មិនអស់នោះ ភ្ញាក់ផ្អើលមិនធ្លាប់ជួបប្រទះ ពីមុននោះឡើយ ។ តែទោះជាយ៉ាងណា ប្រទេសរុស្ស៊ីបានចេញច្បាប់ ហាមឃាត់មិនឲ្យ ក្រុមប្រជានេសាទ លក់ដូរសាច់ត្រីខាងលើនេះឡើយ តែប្រទេសមួយចំនួន ដូចជាប្រទេសចិន ជប៉ុន និងកូរ៉េ ត្រូវបានគេដឹងថា ត្រីប្រភេទខាងលើនេះ កំពុងមានទីផ្សារ ដែលលក់បានថ្លៃបំផុត ព្រោះសាច់របស់វាឆ្ងាញ់ជាងគេ បើប្រៀបធៀបជាមួយត្រី ដែលមានសាច់ឆ្ងាញ់ ផ្សេងៗជាច្រើនទៀត ក្នុងពិភពលោក ៕

ប្រភព៖ សារព័ត៌មាន សានូក| first-news.asia
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet