(ភ្នំពេញ)៖ ពិតជារឿងស៊យខ្លាំងណាស់ ខណៈដែលរថយន្តរបស់តារាសម្ដែងកញ្ញា វណ្ណ វល័ក្ខ ដែលកំពុងតែចតនៅស្ងៀមមួយកន្លែងសោះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បើកបរក្នុងស្ថានភាពស្រវឹង មកបុកពីក្រោយបណ្តាលឲ្យខូចខាត យ៉ាងដំណំ កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ពេលដែលនាងចេញពីក្នុងកម្មវិធីជប់លៀង បើកដំណើរស្ថានីយទូរទស្សន៍ Nice TV នៅឯ Sound Club ហើយរថយន្តនោះបានចតចោល នៅលើចិញ្ចើមផ្លូវ ក្នុងវត្តភ្នំ។

កញ្ញា វណ្ណ វល័ក្ខ បានថ្លែងប្រាប់ទាំងអារម្មណ៍ហួសចិត្តថា រថយន្ត Lexus RX៣៣០ របស់នាង កាលពីយប់មិញ ពិតជាត្រូវបានរថយន្តអ្នកស្រវឹង បើកមកបុកផ្នែកពីក្រោយ បណ្តាលឲ្យខូចខាត មិនស្ទើរឡើយ ខណៈដែលរថយន្តរបស់នាង កំពុងថតនៅលើចំណីផ្លូវ រួចចូលញ៉ាំអីនៅហាងមួយ ម្តុំវត្តភ្នំ។

តារាស្រីចង្កាស្រួច កញ្ញា វណ្ណ វល័ក្ខ បានបញ្ជាក់ថា «ចាស បង !ឡានរបស់ខ្ញុំ ត្រូវបានគេបុក កាលពីយប់មិញ ក្រោយពេលចេញពីកម្មវិធីជប់លៀង របស់ស្ថានីយទូរទស្សន៍ Nice TV ហើយក៏ជិះទៅរកអីញ៉ាំ នៅក្បែវត្តភ្នំ។ ប៉ុន្តែមិននឹកស្មានសោះឡើយថា រថយន្តចតស្ងៀមសុខៗ ក៏រងគ្រោះបែបនេះតែម្តង!»។

កញ្ញា វណ្ណ វល័ក្ខ បានបន្ថែមថា «រថយន្តបង្កមិនត្រូវបានឃាត់ ដើម្បីទាមទារថ្លៃសំណងឡើយព្រោះក្រោយពេលបង្កហេតុ ក៏បានបើកគេចខ្លួនបាត់ស្រមោល។ ដូច្នេះមានតែចំណាយលុយ ពីហោប៉ៅខ្លួនឯង ដើម្បីជួសជុលដោយខ្លួនឯង ប៉ុណ្ណោះ»៕
វណ្ណ វល័ក្ខ ជួបរឿងស៊យទាំងយប់ ត្រូវគេបុករថយន្តខ្ចេចពីក្រោយ ពេលចេញពីជប់លៀង

តារាសម្ដែងកញ្ញា វណ្ណ វល័ក្ខ

តារាសម្ដែងកញ្ញា វណ្ណ វល័ក្ខ
ប្រភព : Khmertalking
0 comments:
Post a Comment