Wednesday, December 6, 2017

គ្រាន់តែបានជួប លីគង្គ័ ផ្ទាល់លើកដំបូងភ្លាម សូ ដានីតា ក៏លាន់មាត់ថា …...



កាលពីពេលថ្មីៗនេះ តារាសម្ថែងជើងចាស់ សូ ដានីតា បានបង្ហោះសារបង្ហាញអារម្មណ៍ពិត និងភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានជួបនឹងបេក្ខភាព The Voice Cambodia Kid 2017 គឺកុមារា លីគង្គ័ ផ្ទាល់នៅក្នុងកម្មវិធីមួយដែលអ្នកនាងបានចូលរួម។


គួរបញ្ជាក់ផងដែលថា លីគង្គ័ គឺជាបេក្ខភាពមួយរូប ដែលទទួលបានការគាំទ្រខ្លាំង រហូតអាចឈានចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី The Voice Kids Cambodia 2017 ទោះមិនបានទទួលជ័យលាភី ក៏ លីគង្គ័ ត្រូវបានគេចាត់ទុកថាជាបេក្ខជនដែលមានសមត្ថភាពខ្ពស់ និងមានអនាគតល្អក្នុវិធីសិល្បះ។

ជាក់ស្ថែង អ្វីដែលធ្វើឲ្យ សូ ដានីតា ចាប់អារម្មណ៍ទៅលើប្អូនប្រុស លីគង្គ័ គឺប្អូនអាចបកស្រាយចម្រៀងបានល្អ មិនភ្លាវ ស្រែកបានខ្ពស់ ត្រូវនឹងសាច់ភ្លេងទៀតផង។ ដោយអ្នកនាងបានសរសេរនៅលើគណនីហ្វេសបុករបស់ខ្លួនថា:
បេក្ខជន the voice kid លីងគង្គ័ សំលេង អស់ទាស់ ច្រៀងដឹងតុងភ្លេង ស្រែកឡើងមិនភ្លៀវ តែសែនស្តាយ មិនបានជាប់ក្នុងកម្មវិធី តែមិនថ្វីទេ ព្រោះទៅថ្ងៃអនាគតនឹងល្បីហើយ។





Continue Reading →
Loading...

Tuesday, December 5, 2017

ចម្លែកណាស់!! ស្លាប់អស់ 3 ឆ្នាំស្រាប់តែឃើញដើរត្រឡប់មកផ្ទះ កូនចៅរត់ចែកជើងគ្នា



ចិន៖ បុរសម្នាក់ត្រូវក្រុមគ្រួសារធ្វើបុណ្យបញ្ចុះសាកសពព្រោះគិតថាបានស្លាប់ តែបីឆ្នាំក្រោយស្រាប់តែមកផ្ទះវិញផ្អើលអស់សាច់ញាត្តិ ការពិតគឺគាត់មិនទាន់ស្លាប់ឡើយ។

តាមប្រភពព័ត៌មានពី NetEase បានរាយការណ៍ថាលោកម៉ា គឺជាបុរស មានស្មារតីមិនសូវល្អ ហើយបានបាត់ខ្លួនតាំងពីអំឡុងឆ្នាំ 2009 មកម្លេះ ដោយពុំដឹងមូលហេតុ។


បន្ទាប់ពីក្រុមគ្រួសាររងចាំទាំងអស់សង្ឈឹមស្រាប់តែនៅក្នុងឆ្នាំ 2012 ក្រុមគ្រួសារបានទទួលទូរស័ព្ទមួយគ្រឿងពីសាច់ញាត្តិដោយបាននិយាយថា បុរសដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏នោះ ទំនងជាលោក ម៉ា ។

មិនតែប៉ុននោះទេលទ្ធផលនៃ មន្ទីរពិសោធន៍ធ្វើកោសល្យវិច្ច័យ ទៅក៏បានបញ្ជាក់ដែរថា សាកសពដែលបានស្លាប់នេះ គឺជាលោកម៉ា ដែលបានបាត់ខ្លួនបីឆ្នាំនេះពិតប្រាកដមែន។ ដោយមិនអស់ចិត្តក្រុមគ្រួសារបានសម្រេចចិត្តធ្វើតេស្តហ្សែន( DNA ) បន្ថែមទៀត ហើយលទ្ធផលឃើញដូចគ្នា។

ក្រុមគ្រួសាររបស់លោកម៉ា បានបូជាសាកសព របស់អ្នកផ្សេងហើយយកឆ្អឹងនិងផេះមកកប់នៅភូមិ Tanjialong នៅក្នុងតំបន់ Xiangtan ខេត្តហ៊ូណាន។


ក្រោយក្រុមគ្រួសារបានធ្វើផ្នូរយ៉ាងស្អាតមួយដោយចំណាយទឹកប្រាក់អស់ ជាងពីរបីរយដុល្លាសហរដ្ឋអាមេរិក ដើម្បីបញ្ចុះលោកម៉ាបានស្លាប់ទៅហើយ ។

អ្វីគ្រប់យ៉ាងពិតជានឹកស្មានមិនដល់មែន ក្រោយពីក្រុមគ្រួសារបានកប់សាកសព អស់រយៈពេល 3 ឆ្នាំក្រោយមកលោកម៉ាបានដើរទៅផ្ទះវិញទាំងនៅរស់។

ការពិតការធ្វើតេស្តឌីអិនអេ (DNA)នេះវាមិនត្រឹមត្រូវឡើយ។ ដោយនៅថ្ងៃទី 22 ខែធ្នូឆ្នាំ 2015 ក្រុមគ្រួសាររបស់លោកម៉ាបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញបុរសវ័យ 59 ឆ្នាំរូបនេះ ត្រូវមេភូមិនាំត្រឡប់ទៅផ្ទះវិញ ។


លោកម៉ា បានប្រាប់អ្នកកាសែតថា នៅក្នុងអំឡុងពេលរូបលោកបានបាត់ខ្លួន រូបលោកត្រូវបានគេបង្ខំឱ្យធ្វើការរោងចក្រឥដ្ឋមួយខុសច្បាប់ ។ ហើយនៅពេលដែលរូបលោកមានអាយុ 58 ឆ្នាំ រោងចក្រខាងលើនេះ បានយករូបលោកមកដាក់ចោលតាមដងផ្លូវនៃទីក្រុង Hengan ដោយសារតែរូបលោកមានវ័យចាស់ធ្វើការពុំកើត៕សូមជួយស៊ែរបន្តផង! សូមអរគុណ!

Continue Reading →
Loading...

ថោកទាបពេកហើយណា គ្នាទើបមានអាយុប៉ុណ្ណឹងសោះ!!! ឳពុកល្មោភកាម រំលោភកូនស្រីទាំង២នាក់រហូតខ្ចិចព្រហ្មចារីហូរឈាមជោគ

តាមប្រភពព័ត៌មានក្នុងស្រុកមួយ​បានឲ្យដឹងថា បុរសជាឪពុកចុងល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនស្រីរបស់ខ្លួនចំនួន២នាក់ ដែលទើបនឹងមានវ័យ៧-៨ឆ្នាំ រហូតដល់បានសម្រេច លុះស្ត្រីជាជីដូនក្មេងស្រីរងគ្រោះតាមទាន់​ ក៏ប្រញាប់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់អូសកឪពុកចុងចិត្តអប្រិយល្មោភកាមខាងលើ យកមកចាត់ការតាមច្បាប់។









ករណីឪចុងចាប់រំលោភសេពសន្ថវៈកូនស្រីចំនួន២នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងនៅចំណុចជិតសាលារៀនប៉ាអ ស្ថិតក្នុងភូមិប៉ាអ ឃុំឯកភាព ស្រុកអូរជុំ។
ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទចាប់រំលោភសេពសន្ថវៈ កូនស្រីចុង២នាក់ មានឈ្មោះអ៊ុង ណារី អាយុ៣១ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូនបង្កើត រួមមានទី១-ឈ្មោះ រ.ដ.វ អាយុ៨ឆ្នាំ (ជាបងស្រី) និងទី២-ឈ្មោះ រ.ដ.ន អាយុ៧ឆ្នាំ (ជាប្អូនស្រី)។ ក្មេងស្រីរងគ្រោះទាំងពីរនាក់បងប្អូនបង្កើតត្រូវជាកូនចុងរបស់ជនសង្ស័យល្មោភកាមខាងលើ ហើយសព្វថ្ងៃស្នាក់នៅផ្ទះជុំគ្នាជាមួយឪពុកចុង។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចមូលដ្ឋានបានទទួលពាក្យបណ្តឹងពីឈ្មោះទន់ សាត ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះអ៊ុង ណារី ថា បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើកូនស្រីចុងចំនួន២នាក់ នៅជិតសាលារៀន ភូមិប៉ាអ ឃុំឯកភាព ស្រុកអូរជុំ។
ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានភ្លាមៗដែរ និងបានខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកចុងខាងលើ បានសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្ថវៈកូនស្រីចុងទាំង២នាក់ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕
ប្រភព៖ នគរធំ
Continue Reading →
Loading...

Monday, December 4, 2017

ក្តៅៗ!!! ទីបំផុតម្ចាស់សង្វៀនជល់មាន់ដ៏ធំ ដែលជាកូនប្រសារបស់លោក ហ៊ុន សាន សម្រេចប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយ បន្ទាប់ពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន


ក្រោយពេលមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានគេដឹងថា ជាកូនប្រសារបស់លោក ហ៊ុន សាន, នៅពេលនេះវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានសម្រេចប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ នេះបើតាមមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិច។
ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំចំនួន២ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថាមានឈ្មោះ ថៃ ផានី ហៅម៉ាប់ ជាកូនប្រសារបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការប្រគល់ឲ្យកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃនេះដើម្បីឲ្យអនុវត្តតាមផ្លូវច្បាប់របស់កម្ពុជា។



ការប្រគល់ខ្លួនជូនសមត្ថកិច្ចនៅពេលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសតាមរយៈបណ្តាញព័ត៌មាននៅរសៀល ថ្ងៃទី០៤ ខែធ្នូនេះ យ៉ាងដូច្នេះថា៖

«ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្យ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹង បញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»។




ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះកម្លាំងនគរបាលរបស់លោកប្រមាណ ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។




នៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ។ ការសម្រេចកម្ទេចនេះ ក៏បានធ្វើឡើងក្រោយពេល ដែលសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងសាកសួរមនុស្សឃាត់ខ្លួនជាង១៥០នាក់ នៅស្នងការនគរបាលខេត្តកណ្តាលជាបណ្តោះអាសន្នផងដែរ៕












Continue Reading →
Loading...

ភ្ញាក់ផ្អើលពេលដឹងថា ! ព្រះចន្ទរាជា​ (១៥១៦ -​ ១៥៦៦) ទ្រង់ជាមហាវីវៈក្សត្រដ៏ខ្លាំងក្លាទី២បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧



ស្តេច​កន មាន​អាយុ ២៩ ឆ្នាំ បាន​ឡើង​គ្រង​រាជ្យ​មាន​នាម ព្រះ​ស្រី​ជេដ្ឋា​ធិ​រាជ​រាមា​ធិបតី។ ទ្រង់​បាន​លើក​រាជ​ធានី​មក​តាំង​នៅ ចន្លក់​ដូន​តី (បាន ៥ ខែ) រួច​លើក​មក​តាំង​នៅ​ភូមិ​ស្រឡប់ ជា​ទល់​ដែន ខេត្ត​ត្បូង​ភ្នំ និង​បា​ភ្នំ រាជ​ធានី​ថ្មី​នេះ​មាន​ឈ្មោះ​ថា ក្រុង​ស្រឡប់​ពិ​ជ័យ​ព្រៃ​នគរ។


ព្រះ​ចន្ទ​រាជា ជា​ព្រះ​អនុជ ព្រះ​ស្រី​សុគន្ធ​បទ ជាមួយ​ព្រះរាជ​វង្សា​នុវង្ស បាន​ភៀស​ខ្លួន​ទៅ​សុំ​ជ្រក​កោន​នឹង​ស្តេច​ស្រុក​សៀម នៅ​ពេល​ដឹង​ថា ស្តេច​កន ក្បត់។ នៅ​ស្រុក​សៀម​ព្រះ​ចន្ទ​រាជា តែង​តែ​ទៅ​ទាក់​ដំរី យក​ដំរី​ថ្វាយ​ស្តេច​ស្រុក​សៀម។ ពេល​ដឹង​ថា​ព្រះ​រាម បាន​ត្រូវ​បក្ស​ពួក ស្តេច​កន ធ្វើ​គត់​​ហើយ ទ្រង់ក៏​រក​មធ្យោបាយ​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។ ទ្រង់​បាន​ប្រឌិត​ថា ទៅ​ទាក់​ដំរី​ស នៅ​ប៉ែក​ខាង​កើត​ស្រុក​សៀម។ ដំរី​ស​នោះ​មាន​កម្ពស់ ១០ ហត្ថ (៥ ម៉ែត្រ)។


ព្រះ​ចៅ​សៀម បាន​ព្រម​ឲ្យ​ពល​ចំនួន ៥០០ នាក់ ដំរី​ឆ្នាក់ ៥០ គ្រឿង​សាស្ត្រា​វុធ ស្បៀង​អាហារ និង​ដាវ​អាជ្ញា​សឹក។ ព្រះ​ចន្ទ​រាជា មិន​បាន​ទាក់​ដំរីស​ទេ តែ​បាន​នាំ​ទ័ពចូល​ស្រុក​ខ្មែរ ទៅ​ដល់ បាត់​ដំបង បាន​កែន​ពល ១០០០០ នាក់ ហើយ​លើក​ទ័ពឆ្ពោះ​ទៅ​ពោធិ៍សាត់។ តា​ពេជ្រ ជា​មេ​ទ័ពជំនិត ព្រះ​ចន្ទ​រាជា បាន​វាយ​យក ខេត្ត​ក្រគរ​ខ្លុង​ក្រង។ នៅ​ឆ្នាំ ១៥២៥ ព្រះ​ចន្ទ​រាជា បាន​ចាត់​ឲ្យ​ទៅ​ទិញ​កាំ​ភ្លើង​ ធំ តូច ពី​ប្រទេស​ម៉ា​ឡាយូ ដើម្បី​វាយ​ផ្តាច់​ព្រាត់ទៅទ័ព ព្រះ​ស្រី​ជេដ្ឋា។ ទ័ព​ព្រះចន្ទ​រាជា​ចែក​ជា​ បីផ្លូវ។ ព្រះ​អង្គ ទ្រង់​នាំ​ទ័ព​ទៅ​វាយ​បន្ទាយ​ស្រីសឈរ (ស្រិ​សន្ធរ) ដោយ​ផ្ទាល់​ព្រះ​អង្គ។


ព្រះ​ស្រី​ជេដ្ឋា និង​ចៅហ្វា​កៅ (មន្ត្រី​ក្បត់) ខំ​វាយ​ទម្លុះ​រត់​ចូល​ទៅ​ក្នុង​បន្ទាយ​ស្រឡប់​ពិជ័យ ដែល​ទី​បំផុត បន្ទាប់​ពី​បាន​តស៊ូ បី​ខែមក ទ័ព​ព្រះ​ស្រី​ជេដ្ឋា បាន​ទទួល​បរាជ័យ។ ឯ​ចំណែក ចៅហ្វា​កៅ ក៏​ត្រូវ​គេ​សម្លាប់​នៅ​បន្ទាយ​នោះ​ដែរ។ សង្គ្រាម​ក្នុង​ស្រុក មាន​រយៈ​ពេល ៩ ឆ្នាំ (១៥១៦​ - ១៥២៥) បាន​បញ្ចប់​នៅពេល​នោះ។



ព្រះ​ចន្ទ​រាជា បាន​ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ ១៥១៦ មាន​នាម ព្រះចន្ទរាជា ក្រោយ​ពេល​រក​ឃើញ ព្រះ​ខាន់​រាជ្យ លំពែង​ជ័យ និង​គ្រឿង​បច្ចក្សេត្រ។ ព្រះអង្គ មាន​រាជធានីមក​គង់​នៅ​ក្រុងលង្វែក។ រាជ​ធានី​ថ្មី​នេះ ត្រូវ​បាន​កសាង​ប្រហែល ៣ ឆ្នាំ (១៥២៧ - ១៥២៥)។



ពេល​ដែល​ដឹង​ថា ព្រះ​ចន្ទ​រាជា កាន់​អំណាច​ស៊ប់​នៅ ប្រទេស​ខ្មែរហើយ ព្រះចៅ​សៀម​ក៏​បាន​ទាម​ទារ​យក​សួយ​សារ​អាករ​ពី​ស្តេច​ប្រទេស​ខ្មែរ ដែល​ប្រទេស​នេះ ឆ្លាប់​បាន​ផ្តល់​ឲ្យ​តាំង​ពីរាជ្យ ព្រះ​បាទ​ស្រីធម្មរាជា​ទី១ (១៤៨៦ - ១៥០៤)។ ព្រះ​ចន្ទ​រាជា ពុំព្រម។ សៀម​បាន​លើក​ទ័ព​មក​លុក​លុយ ខេត្ត​អង្គរ។ ព្រះ​អង្គ បាន​លើក​ទ័ព​ខ្មែរ​ទៅ​ត​ទល់​នៅ​ត្រង់ ស្ទឹង​អង្គរ ត្រង់​ភូមិ​មួយ​ឈ្មោះ​ថា សៀម​រាប គឺ​ជា​អនុស្សាវរីយ៍​ដែល​ខ្មែរ​បាន​ទទួល​ជោគ​ជ័យ​លើ ទ័ព​សៀម​ឈ្លាន​ពាន។
ដើម្បី​ជា​ការ​សង​សឹក នៅ​ឆ្នាំ ១៥៣០ ព្រះ​ចៅ​សៀម បាន​​បញ្ជា ពញាអុង "បុត្រ​ព្រះស្រី​រាជា (១៤៦៩​ - ១៤៨៥) ក្លាយជា​បុត្រ​ធម៌​ព្រះ​ចៅ​សៀម និង​បាន​កាន់​តំណែង​ជា ចៅហ្វាយ​ខេត្ត​សុវណ្ណខាត់លោក" លើក​ទ័ព ៩ ម៉ឺន​នាក់​មក​វាយ​ខ្មែរ​ម្តង​ទៀត។ ព្រះ​ចន្ទ​រាជា បាន​លើក​ទ័ព​ទៅ​តទល់​គ្នា​នៅ ពោធិ៍សាត់។ ទ័ព​សៀម​ជើង​ទឹក ក៏​បាន​ឡើង​គោក​នៅ​ឈូង​សមុទ្រ​សៀម​ដែរ តែ​ត្រូវ​ទ័ព​ខ្មែរ​វាយ​បាក់​រត់​ខ្ចាត់​ខ្ចាយ​ទៅ។


នៅ​សម​រភូមិ​ពោធិ៍សាត់ មេទ័ព​សៀម​បាន​ស្លាប់​អស់​ជា​ច្រើន ក្នុង​នោះ​មាន ពញា​អុង ផង​ដែរ ដោយ​បានត្រូវ​ព្រួញ​ស្លាប់​លើ​ខ្នង​ដំរី។ ឯពល​តាហាន​សៀម​ស្លាប់​អស់​ពាក់​កណ្តាល ដំរីងាប់​អស់​ជា​ច្រើន អាវុធ​យុទ្ធ​ភ័ណ្ឌ ត្រូវ​បាន​រឹប​អូស​យក​យ៉ាង​សន្ធឹក​សន្ធាប់។ ព្រះ​ចន្ទ​រាជា បាន​បញ្ជាឲ្យ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព ពញា​អុង សាង​ព្រះ​វិហារ​បញ្ចុះ​ធាតុ រួចហើយ​ទ្រង់បាន​យាង​ចូល​បន្ទាយ​លង្វែក​វិញ។

នៅឆ្នាំ ១៥៣១ ព្រះ​ចន្ទ​រាជា​បាន​លើក​ទ័ព​ទៅ​រំដោះ​អាណា​ខេត្ត​ខាង​លិច ដែល​បាន​បាត់​បង់​ក្នុង​រាជ្យ​មុនៗ ទ្រង់​បាន​រំដោះ​យក​ខេត្ត បស្ចឹម​បុរី មក​វិញ។​ចាប់ពីឆ្នាំ ១៥៥៦ ស្តេច​ភូមា នាម បាយិណោង បាន​លើក​ទ័ព​មក​វាយ​សៀម ដណ្តើម​យក​បាន​រាជ​ធានី អយុធ្យា នៅឆ្នាំ ១៥៦៤។ ឆ្លៀត​ពេល​នោះ ព្រះ​ចន្ទ​រាជា បាន​លើក​ទ័ព​វាយ​សៀម​នៅ​ឆ្នាំ ១៥៥៧ រំដោះ​យក​ខេត្ត ចន្ទបុរី និង​ខេត្ត​ផ្សេង​នៅ​ជិតៗ​នោះ។ ខ្មែរ​បាន​លើក​ទ័ព​វាយ​សៀម​ពីរ​លើក​ទៀត គឺ​នៅ​ឆ្នាំ ១៥៥៩ និង ១៥៦២ ហើយ​ចាប់​បាន​សៀម​ជា​ឈ្លើយ​សង្គ្រាម​ជាច្រើន នាំ​មកស្រុក​ខ្មែរ។ ព្រះ​ចន្ទ​រាជា បាន​តាំង​ស្តេច​ត្រាញ់ ៥ អង្គរ ជា​ចៅ​ហ្វាយខេត្ត គឺចៅ​ហ្វាយ​ខេត្ត​អា​សន្ទុក ១ ខេត្ត​ពោធិ៍​សាត់ ១ ខេត្ត​ត្បូង​ឃ្មុំ ១ ខេត្តបាភ្នំ ១ ខេត្ត​ទ្រាំង ១។ ទ្រង់​បាន​សោយ​ទី​វង្គត់​នៅ​ក្រុង​លង្វែក នៅ​ឆ្នាំ ១៥៦៦ ព្រះ​អដ្ឋិធាតុ តំកល់​នៅ​លើ​ភ្នំ ព្រះ​រាជា​ទ្រព្យ សព្វថ្ងៃ។
នេះគឺជាព្រះបរមរូបព្រះបាទចន្ទរាជាដែលគេបានសូនឡើង។



ព្រះអង្គចន្ទ ទ្រង់ជាមហាវីវៈក្សត្រដ៏ខ្លាំងក្លាទី២បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧។
ទ្រង់បានធ្វើឱ្យប្រទេសខ្មែរ ក្លាយជាប្រទេសដ៏រុងរឿងជាថ្មីម្តងទៀត បន្ទាប់ពីការធ្លាក់ចុះខ្សោយ ក្រោយសម័យអង្គរ! ទ្រង់បានកសាងបន្ទាយលង្វែក ដែលជាបន្ទាយដ៏រឹងមាំបំផុតសម្រាប់ការពារប្រទេសយើង...
ព្រះបាទចន្ទរាជា (ឆ្នាំគ្រងរាជ្យ៖ ១៥១៦-១៥៦៦) ឬពញាចន្ទ ជាបុត្រ ធម្មរាជា និងជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ឆ្នាំ១៥២៦ ព្រះបាទចន្ទរាជា បានច្បាំងឈ្នះ. ស្ដេចកន "រាស្ត្រជ្រែកធ្វើស្ដេច" ហើ្យបានកាត់ក្បាល សម្ដេចកន យកទៅដោតនី ត្រលប់ពិជ័យ។
ព្រះអង្គចន្ទរាជា បានឡើងគង់លើរាជបល្ល័ង្គបាំងដោយក្លស់ នៅក្នុងគ្រិស្តសករាជ ១៥១៦ ត្រូវនឹងមហាសករាជ ១៤៣៨ ចុល្លសករាជ៨៧៨ គឺថ្ងៃច័ន្ទ ១៥រោជ ខែផល្គុន ឆ្នាំជូតអដ្ឋស័ក ដោយទ្រង់ទទួលព្រះឋានៈ ជាព្រះរាជាមិនទាន់អភិសេក ថាសម្តេចព្រះបរមនាថច័ន្ទរាជាធិរាជ ស្រីជ័យចេស្តា មហាក្រសត្រ អង្គម្ចាស់ក្រុងកម្ពុជា។
ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។
ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ព្រះធាតុរបស់ព្រះអង្គចន័្ទរាជា បានយកមកតំកល់ទុកនៅចេតិយនាភ្នំឧត្តុង្គ!
Continue Reading →
Loading...

សូម្បីតែគ្រូពេទ្យក៏ភ្ញាក់ផ្អើលដែរ! ត្រប់ស្រួយ ជាកំពូលឱសថពូកែយ៉ាងនេះសោះ!ជួយប្រាប់ឲ្យបងប្អូននូវតាមស្រុកស្រែរចំការបានដឹងផង !!!!



សូម្បីតែគ្រូពេទ្យក៏ភ្ញាក់ផ្អើល រូបមន្តព្យាបាលឆ្អឹង និងសន្លាក់ជង្គង់យ៉ាងពូកែ! ជួយប្រាប់ឲ្យបងប្អូននូវតាមស្រុកស្រែរចំការបានដឹងផង !!!!

មនុស្សស្ទើរគ្រប់រូបអ្នកណាក៏ស្គាល់ ត្រប់ស្រួយដែរ ប៉ុន្តែសួរថា

តើមាន មនុស្ស ប៉ុន្មាននាក់ដែលបាន ដឹងថាត្រប់ស្រួយមានប្រយោជន៍អ្វីខ្លះនោះ ?

នៅក្នុងត្រប់ស្រួតទម្ងន់១០០ក្រាម មានថាមពល៣៩កាឡូរី ប្រូតេអ៊ីន១,៦ក្រាម ខ្លាញ់០,៥ក្រោម កាបូនអ៊ីដ្រាត៧,១ក្រាម កាល់ស្យូម៧មីលីក្រាម ផូស្វ័រ១០មីលីក្រាម ជាតិដែក
០,៨មីលីក្រាម ទឹក៩០,០ក្រាម វីតាមីនC ២៤ក្រោម…។

* ផលប្រយោជន៍នៃត្រប់ស្រួយ
- កាត់បន្ថយជាតិស្ករក្នុងឈាម : សម្រាប់អ្នកកើតរោគ ទឹកនោមផ្អែមប្រាកដជាញញឹម បិទមាត់មិនជិតទេ បើបានដឹងថា គ្រាន់តែបានទទួលទានទឹក គ្រឿងជាមួយត្រប់ស្រួយរាល់ថ្ងៃ ក៏អាចទប់ទល់ជំងឺទឹកនោមផ្អែមបានពីព្រោះត្រប់ពូជនេះនឹងបញ្ចោញឥទ្ធិពលស្រដៀងៗអាំងស៊ុយលីន ធ្វើឱ្យលំពែង អាចគ្រប់គ្រងជាតិស្ករក្នុងរាងកាយឱ្យនៅថេរ ។
- ជួយបណ្តេញសត្វល្អិត : កាត់បន្ថយការរលាក រំលាយអាហារ និង ជួយ សម្រួលប្រព័ន្ធរំលាយអាហារ ។
- ជួយកាត់បន្ថយដំណើរគាបច្របាច់នៃសាច់ដុំ : ទប់ស្កាត់មហារីក ប៉ូវបេះដូង និង បន្ថយសម្ពាធឈាម ៕
- ជួយអោយមានចំណង់ផ្លូវភេទ។
- ជួយទប់ស្តាត់ជំងឺក្អក ហឺត រលាកទងសួត និងបញ្ចុះទឹកនោម…។
សរុបមកយើងឃើញថា ត្រប់ស្រួយមានអត្តប្រយោជន៏ និងមានតំលៃថោកអាចអោយបងប្អូនងាយ
ស្រួយក្នុងការរក ដូចន្នេះប្អួនគួរទទួលទានអោយបានញឹកញាប់។



Continue Reading →
Loading...

រំលោភ​បាន​សម្រេច​ខ្លាច​បែក​ការ​ ក៏​សម្លាប់​ តែ​ជីវិត​ថ្លៃ​នាង​មិន​ស្លាប់



នារី​រងគ្រោះ​ម្នាក់​ ​​អាយុ​ថ្លៃ​ គឺ​នៅ​រស់​រាន​មានជីវិត​នៅ​ឡើយ ​ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សីុសាកេត​ បន្ទាប់ពី​រូប​នាង​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាប់​រំលោភ ហើយ​សម្លាប់​ ព្រោះ​ខ្លាច​បែក​ការ​ ខណៈ​ដែល​ឪពុក​ម្តាយ​រវល់​ចេញទៅ​ក្រៅ​ដោយ​ទុក​ឲ្យ​កូនស្រី​ដេក​នៅតែ​ពីរ​នាក់​បង​ប្អូន។
យោងតាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ មឿន ចៃមៃ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ​មុខរបរ​ធ្វើស្រែ ពេល​ដែល​គាត់​មកពី​ដាក់​ចង្រិត​វិញ​ ក៏បាន​ឃើញ​កូនស្រី​របស់​គាត់ ​ដែល​ដេក​ជាមួយ​ប្អូនស្រី​នៅ​ចំណុច​ខ្ទម​ស្រែ​ខាងលើ ​​មាន​ឈ្មោះ​ក.គ ភេទ​ស្រី​ អាយុ​១៨​.​ឆ្នាំ​មុខរបរ​ធ្វើស្រែ បាន​ដេក​សន្លប់​បាត់ស្មារតី និង​ឃើញ​ស្នាមរបួស​ជា​ទម្ងន់​ត្រង់​ត្រចៀក​ខាងស្ដាំ ​លើ​សៀតផ្កា​ខាង​ស្ដាំ ហើម​បបូរមាត់ និង​ហើម​ខៀវ​ភ្នែក​ ព្រម​ទាំង​របួស​ពេញ​លើ​ដងខ្លួន ប៉ុន្តែ​មិន​ដឹង​ថា​មានរឿង​អ្វី​កើតឡើង​ទេ​នោះ​ឡើយ ​ដោយ​គ្រាន់តែ​នៅ​កន្លែង​កើតហេតុ​មាន​បន្សល់ទុក​នូវ​ចប​កាប់​ចំនួន​មួយ មាន​ប្រឡាក់​ឈាម។
ប៉ូលីលស្រុកសីុសាកេត​បាន​បញ្ជាក់​ថា ក្រោយពេល​កើតហេតុ​ ​​សមត្ថកិច្ច​បាន​ដុត​ដៃ ដុត​ជើង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ក្នុង​រឿង​នេះ​ ព្រោះ​ក្រោយពេល​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ រួម​នឹង​ការសាកសួរ​ផង​នោះ​ទើប​លទ្ធផល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ បញ្ហា​នេះ​គឺ​បាន​កើតឡើង​ដោយ​ការ​ចាប់​រំលោភ​រួច​សម្លាប់​ដើម្បី​បំបាត់ដាន តែ​ជា​សំណាងល្អ​ដែល​នាង​នៅ​មាន​ជីវិត។
ប៉ូលីសធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដើម្បី​នាំ​ខ្លួន​យក​មក​សាកសួរ​ បន្ទាប់ពី​ស្រាវជ្រាវ​ទៅលើ​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​ដោយ​បាន​ដឹង​ថា កន្លងមក​ជនសង្ស័យ​ធ្លាប់​ជាប់​ពាក់ព័ន្ធ​គ្នា​ក្នុង​រឿង​ស្នេហា​ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ទាំងពីរ ​មាន​លេខ​ទៅវិញទៅមក​ គឺ​ពេលវេលា​នៅ​មុន​ពេល​កើតហេតុ​តែ​ម្តង ដែល​មានន័យថា ពួកគេ​អាច​មាន​ការ​ណាត់​ជួប​គ្នា​ក៏​អាច​ថា​បាន​ ​លុះ​ក្រោយពី​បាន​ខ្លួនប្រាណ​ហើយ​ ដោយ​ខ្លាច​បែកការ​​ ទើប​ជនសង្ស័យ​សម្លាប់​ដើម្បី​បំបាត់ដាន​តែ​ម្តង។
ប៉ូលីសខេត្ត​បាន​បន្ថែម​ថា​ ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​មិនទាន់​ធ្វើការ​ចោទប្រកាន់​នៅ​ឡើយ​ ដោយសារតែ​បច្ចុប្បន្ន​គឺ​កម្លាំង​កំពុងធ្វើការ​សាកសួរ ហើយ​ម្យ៉ាងទៀត​នារី​រងគ្រោះ​ក៏​នៅ​មិនទាន់​ដឹងខ្លួន​នៅឡើយ ដែល​មានតែ​នាង​ម្នាក់​គត់​ដែល​អាច​បញ្ជាក់ និង​ចង្អុលបង្ហាញ​អំពី​មុខសញ្ញា​បាន​ច្បាស់។
ក្រោយ​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ​មក​សាកសួរ​ ​ជន​សង្ស័យ​ឈ្មោះ​កង សាយាម ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ខេត្តដូចគ្នាបាន​សារភាព​ថា​ នៅ​មុន​ពេល​កើតហេតុ ​គឺ​ខ្លួន​បាន​ទាក់ទង​នាង​តាមរយៈ​ទូរស័ព្ទ​មែន​ដើម្បី​ចង់​ជួប​នាង ដោយ​ឱកាស​ល្អ​ផង​ទើប​ខ្លួន​បាន​បង្ខំ​រំលោភ​នារី​រងគ្រោះ​រហូត​បាន​សម្រេច ​ប៉ុន្តែ​ក្រោយពេល​សម្រេច​ហើយ​រូបគេ​មានការ​ខឹងសម្បា​ ដោយសារតែ​នារី​រងគ្រោះ​ដែល​ជា​សង្សារ​របស់​ខ្លួន​បាន​ស្ដីបន្ទោស​ឲ្យ​ខ្លួន​ថា ធ្វើ​អញ្ចឹង​បើ​គេ​ដឹង​គឺ​ពុក ម៉ែ​ខ្ញុំ​គាត់​ខ្មាស​គេ​ស្លាប់​ហើយ។ សម្ដី​ប៉ុណ្ណឹង​ធ្វើ​ឲ្យ​យុវជន​ដែល​ជា​ជនសង្ស័យ ​បាន​ទាញ​យក​ចបកាប់ និង​ដំបង​មក​កាប់ នឹង​វាយ​ទៅលើ​នារី​រងគ្រោះ​បំណង​សម្លាប់ តែ​ជា​សំណាងល្អ​នាង​មិនបាន​ស្លាប់​ឡើយ ​ដោយ​គ្រាន់តែ​រង​របួស​ធ្ងន់​រហូត​ដល់​សន្លប់​បាត់ស្មារតី។បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​និង​ត្រៀម​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕
Continue Reading →
Loading...

នារីម្នាក់ផឹកស្រវឹងខ្លាំងពេក ត្រូវបុរសជនជាតិអាមេរិក ចាប់ថតសិចបែកធ្លាយពេញបណ្ដាញហ្វេសប៊ុក



ប្រទេសថៃ៖ ថ្មីៗនេះមាននារីម្នាក់សូមមិនបញ្ចេញឈ្មោះ អាយុ ២០ឆ្នាំ ជាអ្នកធ្វើការនៅក្នុង ក្លឹប ហេងនឹង នៅតំបន់ ណងពឺ ភូមិ បាងឡាមុង ខេត្ត ឈុនបូរី ខណះពេលដែលនារីម្នាក់នោះស្រវឹងស្រាអង្គុយម្នាក់ងង ស្រាប់តែមានជនបរទេសម្នាក់មានឈ្មោះ Ben បានឈរនិយាយជាមួយនាងហ្នឹងបានបបួល ទៅកន្លែងមួយជនបរទេសនោះបានបំពាក់កាម៉េរារួចទៅហើយ បន្ទាប់មកជនបរទេសនោះចាប់ផ្ដើមប្រតិបត្តិការសិច ហើយមិនបានប៉ុន្មានផងក៏មានមេកា ម្នាក់ឃើញហេតុការណ៍នេះក៏បានចូលទៅឃាត់ ម្នាក់ស្រីនោះក៏បានរើបម្រាស់ដែលប៉ុន្តែមកពីខ្លួនស្រវឹងខ្លាំងពេក ហើយក៏មិននឹកស្មានថាបុរសជនបរទេស(Ben) នោះលួចដាក់កាម៉េរានោះទេ ៕




ហើយបន្ទាប់មកមេកាម្នាក់នោះបានទៅផ្ដឹងសមត្ថកិច្ច អោយធ្វើការឃាត់ខ្លួនជនបរទេសនោះ យកទៅសាក់សួរដំណើរដើមទង បុរសជនជាតិអាមេរិកមានអាយុ ៤៩ ឆ្នាំ រូបនេះបានសារភាពថាខ្លួនបានធ្វើរឿងនេះពិតមែន ដោយរូបគេលួចដាក់កាម៉េរានៅកន្លែងដែររូបគេរូមភេទពិតមែន សមត្ថកិច្ចបានចោតប្រកាន់បុរសជនបរទេសរូបនោះ ដោយប្រព្រឹត្តរឿងអាណាចានៅទីសាធារណហ លើស្រ្ដីភេទ៕

Continue Reading →
Loading...

ហួសចិត្ត ! បុរសម្នាក់គាស់ផ្នូរ ​រួចរំលោភសាកសពនារីក្រមុំ​ ភ្ញាក់ផ្អើលពេញ​ស្រុក



ខេត្តព្រៃវែង​៖ បុរសម្នាក់​បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​ពីបទគាស់ផ្នូរ​រំលោភសាកសព ។ហេតុការណ៏​ដែលកម្រកើត​មាននៅលើ​លោកយើងនេះ​ បានកើ់តឡើងនៅ​ក្នុងភូមិបេង​ ឃុំព្រៃពូន​ ស្រុកកំពង់ត្របែក ។បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​បានរៀបរាប់ពីដំណើររឿងឲ្យដឹងថា ​នារីក្រមុំម្នាក់ឈ្មោះ​ ម.រ.ច .ន ​អាយុ១៧ឆ្នាំ​ រស់នៅភូមិ-ឃុំខាងលើ បានស្លាប់ដោយជម្ងឺឈាមសស៊ីឈាម​ក្រហម ​និងត្រូវបានក្រុមគ្រួសា​រ​យកទៅបញ្ចុះនៅ​ម៉ោង៤និង២០នាទី​រសៀល ។សេចក្តីរាយការណ៏បានបន្តថា​ ក្រោយពេលធ្វើពិធី​បញ្ចុះសាកសព​រួចរាល់ហើយនោះ ​ក្រុមគ្រួសារក៏បានធ្វើ​ពិធីបុណ្យ​ ហើយបុរសដែល​សមត្ថកិច្ចឃាត់ខ្លួននោះ ​ក៏បានទៅចូលរួម​ និងជួយធ្វើ​កិច្ច​ការងារ​ក្នុង​ពិធីបុណ្យនោះផងដែរ ។

លុះដល់បញ្ចប់ពិធីបុណ្យ​ ពោលគឺនៅម៉ោង១០យប់​ ​បុរសឈ្មោះ ជិន ជាន ​អាយុ៤៦ឆ្នាំ ​រស់នៅក្នុងភូមិបេង ​ឃុំព្រៃពោន ​ស្រុកកំពង់ត្របែក ​ដែលគេស្គាល់ថា​ជាមនុស្សធ្លាប់ញៀនថ្នំា និងបានផឹកស្រាស្រវឹង​នៅក្នុងពិធីបុណ្យផងនោះ​ បានដើរទៅកាន់ផ្នូរ​ ហើយធ្វើសកម្មភាពគាស់ផ្នូរ​ រួចបានទាញមឈូសនិងគាស់បង្ហើបគម្រប ​ហើយសម្រាតខោអាវសាកសព​ចាប់ផ្តើមរំលោភ តែដោយសារ​មឈូសតូចចង្អៀត​ពិបាកក្នុងការធ្វើសកម្មភាពរំលោភ ​ណាមួយលិង្គខ្លួនមិនឡើង​ទោះបីជាបានមើលរឿងSex​ ក្នុងទូរស័ព្ទដៃជា

ច្រើនរឿងផងនោះ ជនខាងលើក៏បាន​ទាញកំាបិត​ចាក់ និង កាត់ចុង​សុដន់​សាកសព​ក្នុងបំណងយកទៅធ្វើកូនក្រក ​ហើយក៏បានដេក​ជាមួយសាកសព ។

លុះដល់ម៉ោង៦ព្រឹក​ ឪពុកសាកសពក៏បានដើរទៅមើល​ផ្នូរស្រាប់តែឃើញផ្នូរ​ ត្រូវគេគាស់ ហើយក្រឡេកមើលទៅ​មឈូសឃើញជើង​មនុស្សប្រុស ​ក៏បានស្រែក​ធ្វើឲ្យបុរស​រំលោភ​​សាកសពនោះរត់គេចខ្លួន​ តែក៏ត្រូវបានសមត្ថកិច្ច​ទៅចាប់ខ្លួនដល់ផ្ទះ​ បន្ទាប់ពីបានទទួលពាក្យ​បណ្តឹងពីក្រុមគ្រួសារ​សពនារីក្រមុំនោះរួចមក ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាល​ឃុំព្រៃពោន​ រង់ចំាកសាងសំណុំរឿង​បញ្ជូនទៅតុលាការ​ចាត់ការតាមច្បាប់ ៕





Continue Reading →
Loading...

កំលោះអាយុ ២៥ឆ្នាំ ស៊ីហ្ស៊ីនក្រមុំអាយុអាយុ ១៦ឆ្នាំឆ្ងាញ់ណាស់ឆ្ងុយដូចដូងដុតតែចុងក្រោយត្រូវម្តាយស្រីចាប់ធ្វើប្តីឲ្យទាល់តែបាន....



នាងរស់ ចន្ថា អាយុ១៩ ឆ្នាំ មានស្រុកកំណើតនៅភូមិអូរកន្ធរខាងត្បូង ឃុំអូរកន្ធរ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ តែសព្វថ្ងៃរស់នៅជាមួយប្តីក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាងជាកូនច្បង ក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៤ ស្រី៤) ដែលម្តាយមានឈ្មោះឡាម ធី អាយុ៤៦ឆ្នាំ ឪពុកឈ្មោះសៀន រស់ អាយុ៥២ឆ្នាំ ជាកសិករ។ កាលពីក្មេង នាងបានរៀនចប់ថ្នាក់ទី៩ នៃអនុវិទ្យាល័យព្រែកស្បូវ ដែរ តែដោយសារក្រុមគ្រួសារមានជីវភាពក្រីក្រ ទើបនាងសម្រេចចិត្តបោះបង់ការសិក្សាត្រឹមនោះតែម្តង។ បន្ទាប់មក នាងបានដើររសាត់អណ្តែតចេញទៅធ្វើការនៅស្រុកគេ យកប្រាក់កម្រៃ ផ្ញើឱ្យម្តាយដោះស្រាយជីវភាពគ្រួសារ រហូតដល់អាយុ១៥ឆ្នាំ មិនទាន់ធំពេញក្រមុំស្រួលបួលផង នាងបានបង្កាត់ភ្លើងស្នេហ៍ជាមួយប្តីសព្វថ្ងៃនេះ ឈ្មោះហង់ សុភា អាយុ២៥ឆ្នាំ ដែលកាលនោះ នាងចេញទៅស៊ីឈ្នួលបេះផ្លែម្រេចឱ្យគេ ក្នុងខេត្តមណ្ឌលគិរី ហើយប្តីក៏ទៅធ្វើការនៅទីនោះដែរ។
នាងចន្ថា បន្តឱ្យដឹងទៀតថា កាលដើមឡើយ ទំនាក់ទ់នំងពួកនាងត្រឹមតែរាប់អានគ្នា ក្នុងនាមជាមិត្តភាពប៉ុណ្ណោះ ប៉ុន្តែក្រោយពីធ្វើការបានឃើញមុខ និងសាសងសម្តីជាមួយគ្នាព្រឹកល្ងាច បណ្តាលឱ្យទំនាក់ទំនង មិត្តភាពពួកនាងបានរីកដុះដាលចេញជាពន្លកស្នេហ៍ ធ្វើឱ្យបេះដូងកំលោះក្រមុំពួកនាងនៅកាលនោះ វេញត្របាញ់ចូលគ្នាជាធ្លុងមួយ ហើយឱ្យតែល្ងាចឡើង សម្រាកពីការងារ គូសង្សារពួកនាងតែងស្កាត់ជួបគ្នាអង្គុយសាសង ក្នុងពេលរាត្រី ដែលធ្វើឱ្យភ្លើងស្នេហ៍ពួកនាងកាន់តែឆេះក្តៅងំ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ប្រព្រឹត្តខុសគន្លងប្រពៃណីទៀតផង ដោយទទួលស្គាល់ថា ស្នេហាគ្រាដំបូង របស់នាងពិតជាមានរសជាតិផ្អែមដូចទឹកឃ្មុំខែចេត្រអីចឹង ហើយក្រោយៗមក គូស្នេហ៍ពួកនាងតែងញៀនញ៉ាម ស្កាត់ជួបគ្នាប្រឡែងលេងនឹងល្បែងស្នេហ៍ក្តៅរោលរាលជាបន្តបន្ទាប់ ដោយមិនខ្លាចខ្មោចមេបាប្រកាន់ខឹងឡើយ។

នាងចន្ថា បញ្ជាក់ថា ក្នុងពេលនាងបង្កាត់ភ្លើងស្នេហ៍ទុំមុនស្រគាលជាមួយប្រុសថ្លើមថ្លៃដំបូង នាងមិនបានប្រាប់ម្តាយឱ្យដឹងឡើយ លុះក្រោយមក ទើបនាងដាច់ចិត្តទូរស័ព្ទប្រាប់ម្តាយឱ្យដឹង ហើយពេលនោះ មិនត្រឹមតែគាត់ស្តីបន្ទោសឱ្យនាងទេ ថែមទាំងពន្យុះឱ្យនាងតាមយកប្រុសស្នេហ៍ធ្វើប្តីឱ្យខាងតែបាន មិនត្រូវបាត់បង់ព្រហ្មចារីដោយឥតប្រយោជន៍។ ជាពិសេស បើមានឱកាសនាំកូនប្រសាឥតខាន់ស្លារូបនេះ ទៅលេងផ្ទះ ឱ្យគាត់បានស្គាល់មុខផង។ ដោយទទួលបានភ្លើងខៀវពីម្តាយបែបនេះ គូស្នេហ៍ពួកនាងក៏រួមរស់ជាប្តីប្រពន្ធឥតខាន់ស្លាតែម្តង បើគិតមកដល់ពេលនេះ មានរយៈពេល៣ឆ្នាំមកហើយ និងបង្កើតបានកូនស្រីម្នាក់ជាចំណងស្នេហ៍ និងមានគម្រោងរៀបការក្នុងពេលខាងមុខឆាប់ៗនេះ ដើម្បីផ្តាច់ព្រលឹងខ្មោចមេបា ព្រោះកន្លងមក ព្រលឹងខ្មោចមេបាតាមកាច់ឱ្យបងប្អូនរបស់នាង ឈឺ២នាក់ទៅហើយ លុះនាំគ្នាសែនព្រេនសុំខមាលទោសរួចរាល់ ទើបបានជាសះស្បើយវិញ។
លោកហង់ សុភា អាយុ២៥ឆ្នាំជាប្តី បានឱ្យដឹងថា លោកជាកូនកសិករ រៀនសូត្រមិនបានជ្រៅជ្រះទេ ស្គាល់តែការងារស្រែចម្ការ និងដើរស៊ីឈ្នួលជួលព័ទ្ធគេគ្មានទំនេរដៃ។ តាំងពីធំពេញកំលោះពេលណាមក លោកមិនចេះស្រលាញ់ស្រីណាឡើយ លុះពេលទៅស៊ីឈ្នួលបេះផ្លែម្រេច ឱ្យគេនៅខេត្តមណ្ឌលគិរី និងបានជួបប្រពន្ធសព្វថ្ងៃនេះ ទើបធ្វើឱ្យលោកចេះស្រលាញ់ស្រី និងបាក់ចិត្តលង់ស្នេហ៍នាង ដកចិត្តមិនរួច។ លុះទ្រាំមិនបាន លោកក៏ប្រថុយលួងលោមអង្វរសុំស្នេហ៍ រហូតនាងទន់ចិត្ត ប្រគល់ប្រាណឱ្យលោកនែបនិត្យតាមចិត្តចង់ និងស្ម័គ្ររួមរស់ជាប្តីប្រពន្ធឥតខាន់ស្លា មកដល់សព្វថ្ងៃនេះ។ តាមពិតទៅ ប្តីប្រពន្ធលោកមិនចង់រស់នៅឥតខាន់ស្លា របៀបនេះឡើយ វាមិនសមនឹងភ្នែកញាតិ ប៉ុន្តែលោកមិនចង់សែនព្រេនទេ ទើបចេះតែពន្យារពេលមកដល់សព្វថ្ងៃ ដើម្បីខំប្រឹងធ្វើការសន្សំប្រាក់ទុករៀបការ ឱ្យបានគគ្រឹកគគ្រេងនឹងគេ។ លោកគិតថា យ៉ាងយូរណាស់ រដូវច្រូតកាត់ឆ្នាំនេះរួចរាល់ គូស្នេហ៍លោកនឹងដឹកដៃគ្នាចូលរោងការតាមប្រពៃណី ធ្វើជាកូនកំលោះកូនក្រមុំឱ្យផ្អើលភូមិម្តង។


លោកសូ វុទ្ធី អាយុ៥១ឆ្នាំ និងលោកកែវ ពៅ អាយុ៣៣ឆ្នាំ ជាពូ បានឱ្យដឹងស្របគ្នាថា ចាប់តាំងពីប្តីប្រពន្ធក្មួយប្រុសជួបប្រសព្វគ្នាឃើញថា ពួកគេស្រលាញ់ល្អូកល្អិនជាមួយគ្នាណាស់ ដូចស្រមោចនិងស្ករ ដ្បិតពួកគេមិនទាន់មានខាន់ស្លាត្រឹមត្រូវមែន។ ពួកលោកចង់ឱ្យប្តីប្រពន្ធពូកគេរៀបការ មានខាន់ស្លាត្រឹមត្រូវណាស់ ប៉ុន្តែដោយសារជីវភាពក្រីក្រ ម៉្យាងទៀតក្មួយប្រុសពួកលោកតាំងចិត្តថា កើតមកមួយជាតិ ត្រូវតែរៀបការឱ្យបានគគ្រឹកគគ្រេងនឹងគេ មិនចង់ សែនព្រេន ទើបត្រូវអូសបន្លាយពេលមកដល់សព្វថ្ងៃ រង់ចាំបានប្រាក់គ្រប់គ្រាន់សិន។ តែប្រសិនក្មួយប្រុស មានគម្រោងចូលរោងការ ក្រោយរដូវប្រមូលផល ស្រូវច្រូតកាត់ហើយ គឺជាការល្អប្រសើរណាស់។ ពួកលោកត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែងនៅក្នុងពីធីនោះ ឱ្យដំណើរការយ៉ាងរលូន៕
Continue Reading →
Loading...

បវរកញ្ញា ខ្លឹម ស្រីគា បង្ហើបឲ្យដឹងពីកី្តស្រម៉ៃថី្មមួយ លើកញ្ចក់ទូរទស្សន៍ PNN



កញ្ញារូបស្រស់ រាងស្រលូនស្អាត គឺ កញ្ញា ខ្លឹម ស្រីគា ដែលត្រូវបានមហាជនទូទៅស្គាល់ថា ជាបវរកញ្ញាកម្ពុជាដែលចូលរួមប្រកួតកម្មវិធី Miss Grand International 2017 ដែលបានប្រព្រិត្តឡើងក្នុងប្រទេសវៀតណាម ពិតជាទទួលបានពានប្រជាប្រិយភាព ដោយមានសំឡេងឆ្នោតច្រើនលើសលប់ ។

កាលពីព្រឹកម្សិលមិញនេះ បវរកញ្ញា ខ្លឹម ស្រីគា បានបង្ហាញវត្តមានក្នុងកម្មវិធី ស៊ីអារម្មណ៍ របស់ស្ថានីយទូរទស្សន៍ PNN នាថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង ១១:០០ – ១១:៣០នាទីព្រឹក ។

ក្នុងការចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនោះ ត្រូវបានពិធីករលេងពុកចង្ការ លោក ប៉ែន ចំរ៉ុង បានសួរដេញដោលរឿងរ៉ាងរ៉ាវមួយ​ចំនួនពាក់ព័ន្ធការប្រកួត និងរឿងផ្ទាល់ខ្លួនផង ។ ភ្លាមៗនោះ បវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា បានឆ្លើយទាំងទំនុកចិត្ត និងភាពជឿជាក់ ធ្វើឲ្យមហាជនទូទៅ​ពេញចិត្តយ៉ាង​ខ្លាំង ខណៈនាងប្រាប់ថា
“នាងខ្ញុំចូលរួមប្រកួត ដើម្បីមុខមាត់កម្ពុជាលើឆាកអន្តរជាតិ” ។

គួរបញ្ចាក់ឡើងវិញផងដែរថា កញ្ញា ខ្លឹម ស្រីគា មិនបានទទួលជយលាភីគ្រងម្កុងមហា​សាលនោះទេ ប៉ុន្តែនាងបានទទួលការបោះឆ្នោតគាំទ្រច្រើន ផ្នែកប្រជាប្រិយភាព ៕



Continue Reading →
Loading...

ក្រុង​ប៉ោយ​ប៉ែត! សែរន្ធត់ពេកណាស់!! រំលោភក្មេងស្រីអាយុ៧ខែបានសំរេចរួចរិតកសំលាប់ច្រកបេយកមកចោលក្នុងដីឡូមួយកន្លែងគួរអោយអាសូរ


ក្រុង​ប៉ោយ​ប៉ែត​​ ៖ សព​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​១​១​ព្រឹក​ ថ្ងៃ​ទី​២៧ ខែវិច្ឆកា ដោយ​ឃាតករសម្លាប់ញាត់​​​​ក្នុង​ការ៉ុង​ពណ៌​ស​ ហើយ​​​យក​ទៅ​ប្លុង​ចោល​ក្នុង​ព្រៃ​មួយ​កន្លែងស្ថិត​ក្នុង​​ភូមិ​ទួល​ពង្រ​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ ។

តាម​ការ​ឱ្យ​ដឹង​ពីឈ្មោះ​​នួន ណាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ ត្រូវ​ជា​ពូ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀប​រាប់​​ថា ក្មេង​ស្រី​ដែល ស្លាប់​​ឈ្មោះ​ប៊ុន ស្រី​មុំ អាយុ​៧​ខែ​ រស់​នៅ​ជាមួយ​​គាត់​ក្នុង​ភូមិ​កើត​ហេតុ​ ខណៈ​ម្តាយ​ ឪពុក​​របស់​នាង​មិន​រស់​នៅ​ស្រុក​ខ្មែរ​ទេ ​​បាន​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ក្នុង​ទឹក​ដី​ថៃ​អស់​ហើយ​។ ប្រភព​បាន​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ​​តាំង​ពី​វេលា​ម៉ោង​ប្រមាណ​ជាង១រសៀល​ ​​បន្ទាប់​មក​ក្រុម​គ្រួសារ​​បាន​នាំ​គ្នា​​ដើរ​រក​ស្ទើរ​គ្រប់​កន្លែង​​ តែ​រក​មិន​ឃើញ​ ។



លុះ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆកា ក្មេង​ៗ​បាន​នាំ​គ្នា​ដើរ​ទៅ​បេះ​ផ្លែ​ស្វាយ​នៅ​ដីឡូត៍​ទំនេរ​ខាង​​ជើង​​ផ្ទះ ​ជន​រង​គ្រោះ​​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ដែល​មាន​ព្រៃ​​ល្បោះ​ផង​នោះ ​ក៏​ស្រាប់​តែ​​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​រង​គ្រោះ​​​ត្រូវ​​គេ​សម្លាប់​ញាត់​​​ក្នុង​ការ៉ុងពណ៌​ស​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​តែ​ម្តង​​ ៕
Continue Reading →
Loading...

Popular Posts

Featured

Flag Counter
Powered by Blogger.