Wednesday, December 6, 2017

គ្រាន់តែបានជួប លីគង្គ័ ផ្ទាល់លើកដំបូងភ្លាម សូ ដានីតា ក៏លាន់មាត់ថា …...



កាលពីពេលថ្មីៗនេះ តារាសម្ថែងជើងចាស់ សូ ដានីតា បានបង្ហោះសារបង្ហាញអារម្មណ៍ពិត និងភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានជួបនឹងបេក្ខភាព The Voice Cambodia Kid 2017 គឺកុមារា លីគង្គ័ ផ្ទាល់នៅក្នុងកម្មវិធីមួយដែលអ្នកនាងបានចូលរួម។


គួរបញ្ជាក់ផងដែលថា លីគង្គ័ គឺជាបេក្ខភាពមួយរូប ដែលទទួលបានការគាំទ្រខ្លាំង រហូតអាចឈានចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី The Voice Kids Cambodia 2017 ទោះមិនបានទទួលជ័យលាភី ក៏ លីគង្គ័ ត្រូវបានគេចាត់ទុកថាជាបេក្ខជនដែលមានសមត្ថភាពខ្ពស់ និងមានអនាគតល្អក្នុវិធីសិល្បះ។

ជាក់ស្ថែង អ្វីដែលធ្វើឲ្យ សូ ដានីតា ចាប់អារម្មណ៍ទៅលើប្អូនប្រុស លីគង្គ័ គឺប្អូនអាចបកស្រាយចម្រៀងបានល្អ មិនភ្លាវ ស្រែកបានខ្ពស់ ត្រូវនឹងសាច់ភ្លេងទៀតផង។ ដោយអ្នកនាងបានសរសេរនៅលើគណនីហ្វេសបុករបស់ខ្លួនថា:
បេក្ខជន the voice kid លីងគង្គ័ សំលេង អស់ទាស់ ច្រៀងដឹងតុងភ្លេង ស្រែកឡើងមិនភ្លៀវ តែសែនស្តាយ មិនបានជាប់ក្នុងកម្មវិធី តែមិនថ្វីទេ ព្រោះទៅថ្ងៃអនាគតនឹងល្បីហើយ។





Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.