Monday, December 4, 2017

បវរកញ្ញា ខ្លឹម ស្រីគា បង្ហើបឲ្យដឹងពីកី្តស្រម៉ៃថី្មមួយ លើកញ្ចក់ទូរទស្សន៍ PNN



កញ្ញារូបស្រស់ រាងស្រលូនស្អាត គឺ កញ្ញា ខ្លឹម ស្រីគា ដែលត្រូវបានមហាជនទូទៅស្គាល់ថា ជាបវរកញ្ញាកម្ពុជាដែលចូលរួមប្រកួតកម្មវិធី Miss Grand International 2017 ដែលបានប្រព្រិត្តឡើងក្នុងប្រទេសវៀតណាម ពិតជាទទួលបានពានប្រជាប្រិយភាព ដោយមានសំឡេងឆ្នោតច្រើនលើសលប់ ។

កាលពីព្រឹកម្សិលមិញនេះ បវរកញ្ញា ខ្លឹម ស្រីគា បានបង្ហាញវត្តមានក្នុងកម្មវិធី ស៊ីអារម្មណ៍ របស់ស្ថានីយទូរទស្សន៍ PNN នាថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង ១១:០០ – ១១:៣០នាទីព្រឹក ។

ក្នុងការចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនោះ ត្រូវបានពិធីករលេងពុកចង្ការ លោក ប៉ែន ចំរ៉ុង បានសួរដេញដោលរឿងរ៉ាងរ៉ាវមួយ​ចំនួនពាក់ព័ន្ធការប្រកួត និងរឿងផ្ទាល់ខ្លួនផង ។ ភ្លាមៗនោះ បវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា បានឆ្លើយទាំងទំនុកចិត្ត និងភាពជឿជាក់ ធ្វើឲ្យមហាជនទូទៅ​ពេញចិត្តយ៉ាង​ខ្លាំង ខណៈនាងប្រាប់ថា
“នាងខ្ញុំចូលរួមប្រកួត ដើម្បីមុខមាត់កម្ពុជាលើឆាកអន្តរជាតិ” ។

គួរបញ្ចាក់ឡើងវិញផងដែរថា កញ្ញា ខ្លឹម ស្រីគា មិនបានទទួលជយលាភីគ្រងម្កុងមហា​សាលនោះទេ ប៉ុន្តែនាងបានទទួលការបោះឆ្នោតគាំទ្រច្រើន ផ្នែកប្រជាប្រិយភាព ៕



Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.