Wednesday, November 22, 2017

ប្រសើរណាស់! ពេលនេះប្រទេសអង់គ្លេស យល់ព្រមប្រគល់ឈុតគ្រឿងអលង្ការលម្អចម្លាក់សម័យអង្គរមកកម្ពុជាហើយ ព្រមទាំង.......



បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការស្នើសុំ ដល់ប្រទេសអង់គ្លេស អោយប្រគល់មកវិញ នៅគ្រឿងអលង្ការដ៏មានតម្លៃសម្រាប់លម្អលើរូបចម្លាក់នាសម័យអង្គររបស់ដូនតាខ្មែរ ជាក់ស្ថែង ពេលនេះ ការស្នើសុំត្រូវបានជោគជ័យ ដោយភាគគីខាង ប្រទេសអង់គ្លេស ស័គ្រចិត្តប្រគល់ឲ្យមកកម្ពុជាវិញហើយ ក្រោយពីស្នើសុំអស់រយៈពេលជិតមួយឆ្នាំកន្លះ។


គួរបញ្ជាក់ផងដែលថា គ្រឿងអលង្ការរបស់ដូនតាខ្មែរខាងលើធ្វើឡើងពីមាសដ៏មានតម្លៃ ហើយត្រូវបានរដ្ឋាភិបាលកម្ពុជាប្រទះឃើញដាក់លក់នៅក្នុងទីផ្សាររបស់ប្រទេសអង់គ្លេស។ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រឿងអលង្ការនាសម័យអង្គរទាំងនោះ ត្រូវបានជនខិលខូចលួចយកទៅកាលពីសម័យដែលប្រទេសយើងកំពុងមានសង្រ្គាមស៊ីវិល។

ក្នុងនោះផងដែរ ដើម្បីអបអរសាទរនៃការវិលត្រលប់នៃគ្រឿងអលង្ការដ៏កម្រសម្រាប់លម្អលើរូបចម្លាក់នាសម័យអង្គរ នៅពេលខាងមុខ គឺថ្ងៃទី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ រដ្ឋាភិបាលបាននិងបង្កើតឲ្យមានការដង្ហែក្បួន ដោយស្នើសុំឲ្យកូនខ្មែរប្រុសស្រី ជាពិសេសយុវជន ជួយធ្វើការផ្សព្វផ្សាយ និងចូលរួមក្នុងពិធីដ៏មានអត្ថន័យអោយបានច្រើនកុះករ ដើម្បីលើកស្ទួយសម្បត្តិវប្បធម៌ និងបេកភណ្ឌវប្បធម៍ជាតិ។

ទស្សនារូបភាពនៃគ្រឿងអលង្ការរបស់ដូនតាខ្មែរខាងក្រោម:





Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.