Wednesday, November 22, 2017

ដូចក្នុងរឿងហូលីវូត!​ ប៉ូលិស​ម្នាក់ បាញ់​សម្លាប់​ចោរ​ប្លន់​ពីរ​នាក់ ទាំង​ដៃ​ម្ខាង​កំពុង​បី​កូនតូច



ហេតុ​ការណ៍​ដ៏គ្រោះថ្នាក់មួយ បាន​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុនកន្លងទៅនេះ នៅ​ក្នុងប្រទេស​ប្រេស៊ីល ខណៈ​ពេល​ដែល​លោក Rafael Souza ដែលជាបូលីសម្នាក់ ជាមួយ​ប្រពន្ធ​និង​កូន​បាន​ចូល​ទៅ​ទិញ​ថ្នាំ​នៅ​ឱសថ​ស្ថាន​មួយ​ក្នុង​ទីក្រុង Campo Limpo Paulista រដ្ឋ Sao Paulo ស្រាប់​តែ​ជួបនឹងក្រុម​ចោរ ដែលមានគ្នា ​ពីរ​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ចូល​មក​ប្លន់​ឱសថ​ស្ថាន​នោះ។

លោកប៉ូលីសក្លាហាន Souza បាន​ឲ្យដឹង​ថា ​ជន​ល្មើស​ទាំង​ពីរ​នាក់​នោះ​បម្រុង​នឹង​បាញ់​រូប​លោក ដូច្នេះ​ហើយ​លោក​ក៏​បាន​ដក​កាំ​ភ្លើង​បាញ់​ជន​ល្មើស​ម្នាក់​ដោយ​ដៃ​ម្ខាង ខណៈ​ពេល​ដែល​ដៃ​ម្ខាង​ទៀត​កំពុង​បី​កូន មុន​ពេល​ដែល​លោក​តាម​បាញ់​ជន​ល្មើស​ម្នាក់​ទៀត។ ប្រពន្ធ​របស់​លោក​បាន​ពួន​នៅ​ក្រោម​ធ្នើរ​និង​ស្រែក​យំ​បន្ទាប់​មក​ក៏​រត់​ទៅ​យក​កូន​ពី​លោក។

ជន​ល្មើស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Jefferson Alves អាយុ ២៤ ឆ្នាំ​ដែល​បាន​ភ្ជង់​កាំភ្លើង​សំដៅ​មក​លើ​លោក Souza ដែល​ជា​មន្ត្រី​ប៉ូលិស​ម្នាក់ ដែល​ធ្វើ​ឲ្យ​លោក​តប​ត​វិញ​ភ្លាមៗ​បាន​យ៉ាង​លឿន។ សកម្មភាព​នោះ ត្រូវ​បាន​ថត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ឱសថ​ស្ថាន។





Source: dailymail

Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet