ភ្នំពេញ៖ តារាចម្រៀងស្រីកញ្ញា សុគន្ធ នីសា មុននេះបានសារភាពថ្ងៃក្រាបផ្ទឹមជាមួយនឹងបុរសអាណិកជនខ្មែរអា មេរិក នៅវេលាចុងឆ្នាំ២០១៧ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភូកេត្រា ទាំងការបិតបាំងថ្ងៃក្រាបផ្ទឹមពិតថា នៅថ្ងៃណានោះទេ ។ ប៉ុន្តែនឹងវេលាខិតកាន់តែជិតនោះ ក៏ត្រូវបានអ្នកសិល្បៈទម្លាយថា «ថ្ងៃពិសេសរបស់ សុគន្ធ នីសា និងគូដណ្តឹងអាណិកជនរួមរស់ជាមួយគ្នា៦ឆ្នាំឈ្មោះ សាំបា នោះ និងធ្វើឡើងចំថ្ងៃឆ្លងឆ្នាំតែម្តង។

ព្រមនឹងដំណឹង សុគន្ធ នីសា សម្រេចជ្រើសរើសថ្ងៃឆ្លងឆ្នាំ ធ្វើ ជាថ្ងៃក្រាបផ្ទឹមបញ្ចប់ជីវិតនៅលីវ ជាមួយនិងគូដណ្តឹងអាណិកជនខ្មែរអាមេរិកនោះ ក៏មិនស្ងប់ផងដែរ ព័ត៌មានមហាជនថា«ហេតុផល ដែល នីសា ប្រកាសរៀបការនេះ ក៏ព្រោះចង់ប្រជែង ជីវិតអាពាហ៍ពិពាហ៍របស់អតីតសង្សារ ជាងកន្លះទស្សវត្ស កវី សុខ ជំនោរ ក្រាបផ្ទឹមនឹងនារី បុគ្គលិកធនាគារ នៅចុងឆ្នាំ២០១៧នេះដែរ»។ ក្នុងនោះក៏មានអ្នកសិល្បៈបង្ហើបថា «យ៉ាងណា ថ្ងៃអាពាហ៍ពិពាហ៍ សុគន្ធ នីសា និងគូដណ្តឹងរួមរស់ជាមួយគ្នា៦ឆ្នាំនោះ ដើរក្រោយថ្ងៃជ័យកវី អតីតគូស្នេហ៍នាងមួយជំហ៊ាន ដែលនាងបណ្តោយឲ្យដល់ថ្ងៃឆ្លងឆ្នាំ នោះ»។

តែយ៉ាងណា មហាជន ហាក់សាទរ និងគាំទ្រយ៉ាងច្រើនកុះករ សម្រាប់ការសម្រេចចិត្តរបស់ តារាចម្រៀង សុគន្ធ នីសា សម្រាប់ថ្ងៃក្រាប់ផ្ទឹមចំថ្ងៃឆ្លងឆ្នាំនោះ ។ ដោយពួកគេថា «កម្រណាស់ គូស្នេហ៍រៀបការថ្ងៃដ៏ពិសេសនេះ ។ ថ្ងៃនេះគឺជាថ្ងៃល្អ សង្ឃឹមគូស្នេហ៍សុគន្ធ នីសា និងគូដណ្តឹង រៀបការ សម្រេចបំណងសុភមង្គល ថែរក្សាគ្នាលុះចាស់កោងខ្នង»។ គួរបញ្ចាក់ផងដែរថា សុគន្ធ និសា នឹងរៀបការថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧នេះ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ សូហ្វីតែលភូកិត្រា ដែលមានភ្ញៀវជាអ្នកមានមុខមាត់ និងអ្នកសិល្បៈជាច្រើន ចូលរួមព្រោះតែអនាគតស្វាមីនាង មានទំនាក់ទំនងខ្លាំងជាមួយអ្នកជំនួញធំៗទាំងក្នុង និងក្រៅស្រុក ហើយសុគន្ធ និសា ក៏រាប់អានអ្នកសិល្បៈច្រើន គួរសមផងដែរ ហើយការចំណាយវិញក៏មិនធម្មតានោះដែរ៕ប្រភព dara-news
0 comments:
Post a Comment