
ភ្នំពេញ៖ ក្រោយពីរូបរាងកាយដ៏ស្រស់ផូផង អ្នកតារាចម្រៀង សាន ស្រីឡៃ រលាយក្លាយជាផេះផង់ក្តី។ ខណៈថ្មីៗនេះនៅក្នុងបណ្តាញសង្គម បែរជាមានការភ្ញាក់ផ្អើលទៅនឹង គណនីហ្វេសប៊ុកឈ្មោះថា បុរសស្មោះស្នេហ៍ ផុសរូបថត សាន ស្រីឡៃ និងបានបង្ហាញសារស្មោះស្នេហ៍និងស្រីឡៃ ទាំងមិនកំណើតជាតិក្រោយ។ មរណៈភាពដ៏ខ្លោចផ្សារបស់តារាចម្រៀង សាន ស្រីឡៃ ដែលបន្សល់ទុក្ខនូវកូនកំព្រាពីរនាក់នោះ ព្រលឹងរបស់នាង ហាក់អន្ទងបានមិនត្រឹមតែក្តីស្រឡាញ់ អាលោះអាល័យពីអ្នកគាំទ្រជាច្រើន បានបន់ស្រន់បួងសួងឲ្យនាងកើតមកជាតិណាៗ កុំឲ្យអភព្វដូចជាតិនេះនោះទេ។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គមថ្មីៗ ក៏ផុសឡើងនូវហ្វេសប៊ុកបុរសរូបសង្ហាម្នាក់ ដែលបានទាំងដាក់ឈ្មោះគណនីហ្វេសប៊ុកថា “បុរស ស្មោះស្នេហ៍” និងបានយករូបអតីតតារាចម្រៀង សាន ស្រីឡៃ ចំនួន ៤សន្លឹក ដែលបង្ហាញពីទឹកមុខក្រៀមក្រំគួរឲ្យអាណិត ទៅបង្ហោះ រំលេចដោយសារប្រាថ្នាសុំជួបនាង ថា “ទោះមិនបានត្រលប់មកវិញឥឡូវ ក៏បុរសម្នាក់នេះតស៊ូរង់ចាំគ្រប់ៗជាតិ” ។ សាររបស់បុរសស្មោះស្នេហ៍នេះ ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានសរសើរទឹកចិត្តបុរសម្នាក់នោះ ដែលស្រលាញ់ពេញចិត្តនាង ថែមទាំងចង់បាននាងជាគូអនាគតទៀតផង ។ សង្ឃឹមថា អំពើល្អរបស់លោក បុរស ស្មោះស្នេហ៍ នឹងនាំឲ្យលោកសម្រេចបំណងប្រាថ្នាចង់ជួបអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ សាន ស្រីឡៃ គ្រប់ៗជាតិ ៕




0 comments:
Post a Comment