
បន្ទាប់ពីដឹងដំណឹងថា លោកយាយ ចាន់ ស៊ីផាន់ បានធ្លាក់ខ្លួនឈឺភ្លាម អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថានឹងយកមូលនិធិយកទៅជួយសង្គ្រោះ ដើម្បីសម្រាលទុក្ខលោកយាយ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា “ជំរាបសួរបងប្អូនសិល្បការនី និង សិល្បករ ព្រមទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់នៅម៉ោង៤ល្ងាចនេះនាងខ្ញុំ និងបង ហម ឈរ៉ា តំណាងឱ្យមូលនិធិសិល្បករចាស់ជរា និងចុះទៅសួរសុខទុក្ខអ្នកម៉ែ ចាន់ ស៊ីផាន់ ដែលជាតារាភាពយន្ត និង ជាវិរះសិល្បៈការនីផ្នែកសម្តែង ព្រោះគាត់មានជំងឺ និងមានសភាពទ្រុឌទ្រោមខ្លាំង ហើយនាងខ្ញុំនិងនាំយកថវិកាទៅជូនគាត់ផងដែរ។ ប្រសិនបើបងប្អូនយើងទំនេរអាចចូលរួមបាន និង ចង់បរិច្ចាកថវិការជូនអ្នកម៉ែសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 077762626″៕






0 comments:
Post a Comment