
ក្នុងព្រះរាជពិធីតាមទំនៀមមក តើអង្គព្រះមហាក្សត្រទ្រង់សៀតស្លឹកអ្វីនៅព្រះការណ៌ (ត្រចៀក) និងដើម្បីអ្វី?

នេះគឺជាស្លឹកព្នៅ ស្លឹកព្នៅមួយទងមានបីស្លឹក តំណាងត្រៃវេទម្កុដពេជ្រ តំណាងអាទិទេព មហានគរបីព្រះអង្គ គឺព្រះសិវៈ ព្រះវិស្ណុ និង ព្រះព្រហ្ម។

អាទិទេពទាំងបីអង្គបង្រួមចូលគ្នានៅលើទងតែមួយ មិនបែកគ្នាបង្ហាញពីការរួបរួមសាមគ្គីនៃអានុភាព សិរីមង្គល ឈ្នះអស់មារសត្រូវ។

អាទិទេពទាំងបីអង្គតំណាងអតីតបុព្វបុរស និង ទេពនៃចក្រវាឡ។

បុរាណខ្មែរអោយដាំដើមព្នៅក្បែផ្ទះកាពារ អមនុស្ស ខ្មោចបិសាច និងជាសិរីមង្គលក្នុងភូមិស្ថាន។ ព្នៅក៏ជាឱសថបុរាណខ្មែរដ៏ពូកែផងដែរ។

0 comments:
Post a Comment