
តាចាស់ម្នាក់ ជិះកង់មកឈប់មុខពេទ្រធ្មេញ !!! ជិតកន្លះម៉ោងហើយងើយសម្លឹងមើលផ្លាកយ៉ាងយូរ ពេលគ្រូពេទ្រមកសួរ គាត់ប្រាប់ថា


ពិតជាគួរអោយសរសើរនូវទឹកចិត្តសប្បុរសនេះណាស់ ! បើតាមការរៀបរាប់ពីម្ចាស់ហ្វេសប៊ុកឈ្មោះ Born Puthymuniwat ដែលជាគ្រូពេទ្យធ្មេញបានអោយដឹងថា៖ «ថ្ងៃនេះមានអ៊ុំចាស់ម្នាក់ គាត់ជិះកង់មកឈប់មុខគ្លីនិកជិតកន្លះម៉ោងហើយមើលផ្លាក ខ្ញុំសួរគាត់ថាអ៊ុំមានបញ្ហាអ្វីមែន? គាត់ប្រាប់ថា”គាត់ឈឺធ្មេញ តែគាត់អត់មានលុយសំរាប់ព្យាបាលទេ” ហើយខ្ញុំក៏ហៅគាត់ចូលពិនិត្យមើល ហើយក៏សំរេចចិត្តដកធ្មេញអោយគាត់ដោយមិនគិតកំរៃពីគាត់ បន្ទាប់ពីដករួចគាត់ក៏បាត់ឈឺ គាត់ញញឹមដាក់ខ្ញុំហើយអរគុណខ្ញុំមិនដាច់ អារម្មណ៍មួយនេះពិតជាសប្បាយចិត្តណាស់ឪគេឪយើងអាយុ75ឆ្នាំហើយអាណិតគាត់ណាស់»


ចុងក្រោយក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូបពិតជាមានចិត្តសប្បាយ និងត្រេកអរណាស់ពេលឃើញលោកគ្រូពេទ្រចេះជួយប្រជាជនខ្វះខាតក្រីក្របែបនេះ ហើយសូមជូនពរអោយគ្លីនិករបស់លោកគ្រូមានអតិថិជនអោយច្រើនៗ !!!





ប្រភព :khmernews
0 comments:
Post a Comment