Tuesday, November 14, 2017

ធុញ​នឹង​ការ​បង្ខំ​រួមរ័ក​ពេក ប្រពន្ធ​ទុក​ខ្លួន​ឱ្យ​ស្អុយ ដឹង​អី​! ប្តី​លេងល្បិច​ដែរ



នារី​ម្នាក់​នេះ ធុញទ្រាន់​នឹង​ប្តី​បង្ខំ​រួមរ័ក​ពេក ក៏​លែង​រវល់ ផាត់ ក្រែ​ម​ថែម​ម្សៅ​ដូច​មុន ដោយ​ទុក​ខ្លួន​ឱ្យ​ស្អុយ យូរ​ៗ​ងូតទឹក​ម្តង ឯ​ផ្ទៃមុខ​ឡើង​ខ្មៅ​ដូច​ខ្មោច ស្គម ទៅ​ៗ​។ ដឹង​អី​! ស្អុយ​យ៉ាងណា​ក៏ ប្តី​នេះ​នៅ​តែ​លេប​រួច និង​លេប​កាន់តែ​ខ្លាំង​ជាង​កាល​ក្រអូប​ទៅ​ទៀត ធ្វើ​ឱ្យ​នាង​ប្តឹង​លែង តែ​លែង​មិន​ដាច់​សោះ ទាល់​តម្រិះ ។
ផ្អើល​អ្នក​ជិតខាង​ជា​រឿយ​ៗ ដែល​និយាយ​រួម តាំងពី​ចាប់ដៃ​គ្នាមក នាង​មានទុក្ខ​ច្រើន​ជាង​សុខ​ ។ តាម​ពិត កាល​នៅ​ក្រមុំ នាង​លេងខ្លួន​ណាស់ មិន​ដែល​ស្ងួត​ទឹកអប់ ប្រេងម្សៅ​នោះ​ឡើយ ព្រោះ​សម័យនេះ​នៅ​តំបន់​ព្រៃ ក៏​មាន​លក់​ក្រែ​ម​ម្សៅ ទឹកអប់ សាប៊ូ​ក្រអូប ឡេ​លាប ស្បែក​ដែរ ​។ ព្រោះតែ​នាង​មាន​ក្លិន​ខ្លួន​ក្រអូប មិន​ដែល ដាច់​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​កំលោះ​ឃាង បាក់ចិត្ត ស្រលាញ់​តាម​លួងលោម រហូត​ដល់​នាង​ទន់​ចិត្ត​យល់ ព្រម​រៀប​ការ​ជាមួយ​គេ​ទៅ​។ ទោះជា​នាង​មានកូន ក៏​នៅ​តែ​ប្រើ​គ្រឿងក្រអូប​ដែរ លុះ​ប្តី​ត្រូវ​ស្រា​ក៏​ចាប់បង្ខំ នាង​រួម​ភេទ​មួយ​យប់​ៗ គ្មាន​បាន​ដេក​ពួន​ទេ បើ​នាង មិន​ព្រមឱ្យ ច្បាស់​ជា​គេ​ប្រចណ្ឌ​ផ្ទុះ​អំពើ​ហិង្សា​មិន​ខាន​ ។
នាង​យ៉េ​ត រី​ន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សម្បូ​ណ៍ ខេត្តកំពង់ធំ បាន រៀបរាប់​ថា នាង​មាន​ឪពុក​ឈ្មោះ​យិ​ន យ៉េ​ត (​ស្លាប់​) ម្តាយ​ឈ្មោះ​វ៉ា​ន់ ជា អាយុ​៦៥​ឆ្នាំ នាង​ជា​កូន​ទី​៣ ក្នុង ចំណោម​បងប្អូន​៦​នាក់​។ នាង​មាន​ប្តី​ឈ្មោះ​ចិន ឃាង អាយុ​៣៨​ឆ្នាំ បង្កើត​បានកូន​៣​នាក់ (​ស្រី​២ ប្រុស​១) តែ​ជីវភាព​គ្រួសារ​មិនជា​ធូរធារ​ប៉ុន្មាន​ទេ ព្រោះតែ​ប្តី ផឹកស្រា ធំ​ជាង​កិច្ចការ​រកស៊ី​។ ប្តី​នេះ ប្រចណ្ឌ​នាង ខ្លាំង​ណាស់ រហូត​ដល់​វាយដំច្រំធាក់​នាង ។
នាង​យ៉េ​ត រី​ន បន្ត​ថា ដោយ​យល់​ឃើញ​ថា មក​ពី​ខ្លួន​ក្រអូប​បានជា​ប្តី​ចាប់បង្ខំ​គ្មាន​បាន​ដេក ទើប​នាង​បែកគំនិត​ការពារ​ខ្លួន ដោយ​ឈប់​ប្រើប្រាស់​គ្រឿងក្រអូប ទុក​ផ្ទៃមុខ​ឱ្យ​ខ្មៅ​ជាំ​មិន​គួរ​បេតី ថែម​ទាំង​មិនសូវ​ងូតទឹក​សម្អាតខ្លួន​ទេ ទុក​ឱ្យ​ធុំក្លិន​ស្អុយ​ក្រែង​ប្តី​ដកចិត្ត​។ ដឹង​អី​! ទោះជា​ទុក​ខ្លួន​ឱ្យ​ស្អុយ ក៏​ប្តី​មិន​ឱ្យ​នាង​រួចខ្លួន​ទេ គេ​បង្ខំ​នាង​រើខ្លួន​មិន​រួច យ៉ាប់​ជាង​កាល​ខ្លួន​ក្រអូប​ទៅ​ទៀត​។ ប្តី​នេះ មាន​លេស​ចោទប្រកាន់​នាង​ថា មាន​សហាយ​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​កូន​៣​នាក់​នោះ ជា​កូន​របស់​សហាយ ធ្វើ​ឱ្យ នាង​ឈឺចាប់​ទាមទារ​លែងលះ តែ​មិន​បាន​សម្រេច​។ ពេល​មេ​ភូមិ​ហៅ​ទៅ​ដោះស្រាយ គេ​យល់ព្រម​បន្ធូរ​ខ្យល់ មួយ​រយៈ​ដែរ រួច​ពី​ហ្នឹង​ដដែល​វិញ ធ្វើ​ឱ្យ​នាង​ទាល់ច្រក មិនដឹង​ជា​គិត​យ៉ាងណា​ឱ្យ​ផុត​ពី​កណ្តាប់ដៃ​ប្តី​នេះ​ទេ​ ។
ដោយឡែក លោក​ចិន ឃាង អាយុ​៣៨​ឆ្នាំ ជា​ប្តី បានឱ្យ​ដឹង​ថា ការ​ដែល​លោក​ដាក់​កំហិត​ប្រពន្ធ​មិន​ឱ្យ ទាក់ទង​ប្រុស​ឈ្មោល​ផ្តេសផ្តាស​នោះ គឺ​មិនមែន​ប្រចណ្ឌ​ទេ តែ​ដើម្បី​ថែរក្សា​កិត្តិយស ឱ្យ​តម្លៃ​នាង​ទៅ​វិញ​ទេ តែ​នាង​គិត​មិន​យល់ បែរជា​ច្រឡំ​ថា​ប្តី​ប្រចណ្ឌ​។ លោក​បាន​វាយដំច្រំធាក់​នាង​ខ្លះ​ៗ​មែន មក​ពី​នាង​ចង់​ឈ្នះ ប្តី​ពេក ដែល​ការ​វាយ​ប្រដៅ​នេះ​ក៏​មិន​ធ្ងន់​រហូត​បែក​ឈាម​អ្វី​ដែរ គឺ​គ្រាន់តែ​ទះកំផ្លៀង ២-៣​ដៃ​ប៉ុណ្ណឹង​ទេ ​។
លោក​ ចិន ឃាង បន្ត​ទៀត​ថា ធម្មតា​ជីវិត​ប្តី​ប្រពន្ធ អត់​អា​ម្យ៉ាង​ហ្នឹង​យ៉ាងម៉េច​កើត គឺ​កាល​មុន លោក​ស្រលាញ់​ប្រពន្ធ ដោយសារ​នាង​ចេះ​ធ្វើខ្លួន​ក្រអូប​ក្រែ​ម​ម្សៅ ជាប់ លុះ​នាង​លែង​សម្អាតខ្លួន ក៏​លោក​នៅ​តែ​ត្រូវការ​ដែរ​។ ដើម្បី​កុំឱ្យ​ចាញ់​ក្លិនស្អុយ ទាល់តែ​ខ្លួនឯង​ស្អុយ​ដែរ លេងល្បិច​វិញ គឺ​បើ​នាង​មិន​ងូតទឹក លោក​ក៏​ទៅ​ផឹកស្រា​ឱ្យ​បែកញើស​ជោក​ខ្លួន មិន​ខ្ចី​ងូតទឹក​ដូច​គ្នា ច្បាស់​ជា​ត្រូវ​ធាតុ​គ្នា​ណាស់ មិន​ពិបាក​ទេ ​។ លោក​ស្គាល់​គំនិត ប្រពន្ធ​អស់ហើយ ដែល​មិន​ព្រម​សម្អាតខ្លួន ដើម្បី​កុំឱ្យ​ប្តី​ជិះជាន់ តែ​លោក​មិន​ឱ្យ​រួចខ្លួន​ទេ ទោះជា​ស្អុយ​ក៏​លេប​រួច​ដែរ​ ។ បើ​នាង​ព្រម​តាម​សម្រួល កុំ​ចេញ​ល្បិច​ធ្វើខ្លួន​ឱ្យ​ស្អុយ ក៏​លោក​មិន​បង្ខំ​ដែរ តែ​ចេញ​ក្បួន​មិន​ងូតទឹក លោក​ក៏​មិន​ងូតទឹក​ដូច​គ្នា ហើយ​បើ​សុំ​ស្រួល​ៗ​មិន​ព្រម ទាល់តែ​ចាប់បង្ខំ​ទើបបាន​ ។
លោកយាយ​វ៉ា​ន់ ជា ម្តាយ​ខាង​ស្រី បានឱ្យ​ដឹង​ថា គាត់​ព្រួយ​ចិត្តនឹង​រឿង​កូនស្រី ត្រូវ​ប្តី​ធ្វើបាប​រហូត​ឈឺ​ស្ទើរ​ស្លាប់​ម្តង​ៗ​ទៅ​ហើយ​ ។ គ្រួសារ​កូន​គាត់​មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ មិន​លើសខ្វះ​គ្នា​ទេ អំពល់ទុក្ខ​ដល់​ម្តាយ​ដូច​គ្នា ម្នាក់​ៗ​មិន​ប្រឹងប្រែង​រកស៊ី​ទេ តែបើ​ឈ្លោះ​គ្នា​រឿង​យប់​ព្រលប់​ពូកែ​ណាស់​ ។
លោកយាយ​ឡុ​ង ហេង អាយុ​៧៣​ឆ្នាំ ជា​ជីដូន និង​អ្នកស្រី​ជុច រៀម អាយុ​៤៥​ឆ្នាំ ជា​ម្តាយមីង​ខាង ស្រី​បានឱ្យ​ដឹង​ស្របគ្នា​ថា នាង​យ៉េ​ត កាល​នៅ​ក្រមុំ មាន​សម្រស់​ផូរផង់ ទឹកអប់​ប្រេងម្សៅ​មិន​ដែល​ស្ងួត​ទេ ធ្វើ​ឱ្យ​កំលោះ​ៗ​ជ្រួលជ្រើម​ចង់បាន​នាង​ជា​គូគាប់ ទ្រនាប់​ទ្រូង​ ។ ទីបំផុត នាង​ក៏​ក្លាយជា​ប្រពន្ធ​បុរស​ចិន ឃាង ដែល​មាន​ចរិត​មិនធម្មតា​ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា និង​បង្ខំ​ប្រពន្ធ​ ។ ឥឡូវ​នាង​រី​ន ឈប់​ធ្វើខ្លួន​ដូច​មុន​ហើយ ក្រែង​ប្តី​លែង​សូវ​បង្ខំ​ដូច​មុន​ដឹង​អី​! ទោះជា​មុខ​នាង ខ្មៅ​ជាំ​មិន​គួរ​បេតី រូប​កាយ​ក៏​ស្គាំងស្គម​មិនសូវ​សម្អាត ក៏​ប្តី​នោះ​នៅ​តែ​លេប​រួច​។ ដល់​អ៊ីចឹង​ទៅ​ជម្លោះ ក៏​កើត ឡើង​មិន​ចេះ​ចប់ អំពល់ទុក្ខ​ដល់​ម្តាយ និង​អាជ្ញាធរ ឯណោះ​ទៀត តែ​ពួក​គេ​លែង​គ្នា​មិន​ដាច់​ទេ មាន​តែ​ទុក ឱ្យ​នៅ​តាម​យថាកម្ម​ ។
គួរ​បញ្ជាក់​ថា បុរស​ល្មោភកាម ទោះជា​ប្រពន្ធ ឬ​ស្រី​កំណាន់ មិន​ព្រមឱ្យ​តាម​សម្រួល ក៏​គេ​ចាប់បង្ខំ​ដែរ រហូត​មាន​ប្រពន្ធ​ខ្លះ​ចង់​ទប់ចិត្ត​ប្តី ក៏​ធ្វើខ្លួន​ឱ្យ​ស្អុយ​ ។ ចំពោះ​បុរស​ដែល​សម្បូរ​ស្រី​ស្នេហ៍​នោះ បើ ប្រពន្ធ​ស្អុយ​ក៏​រសាយចិត្ត​ស្រលាញ់​បន្តិច​ម្តង​ៗ ប៉ុន្តែ បុរស​នៅ​តំបន់​ព្រៃ​មិនដឹង​ទៅ​រក​ស្រី​កំណាន់​ឯណា​បាន ក៏​ឃើញ​តែ​ប្រពន្ធ​ខ្លួនឯង​ហ្នឹងហើយ គឺ​បើ​ប្រពន្ធ​មិន ងូតទឹក គេ​ក៏​មិន​ងូត​ដែរ ជា​ពិសេស ពេល​ត្រូវ​ស្រា​ស្រវឹង ក៏​លែង​ចាប់អារម្មណ៍​នឹង​ក្លិន តែ​សំខាន់​ត្រង់​ពន្លត់​ភ្លើងតណ្ហា​នេះឯង ដូច្នេះ​ការ​ដែល​ប្រពន្ធ​ទុក​ខ្លួន​ឱ្យ​ស្អុយ​នោះ គ្មាន​ប្រសិទ្ធភាព​ទេ សម្រាប់​ប្តី​ប្រមឹក ព្រោះ​ច្រមុះ អ្នក​ផឹក​លែង​ហិតក្លិន​ទៀត​ហើយ​…” ៕






Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet