Tuesday, November 14, 2017

ទាហានជប៉ុនពួនក្នុងព្រៃអស់២៨ឆ្នាំដោយសារតែសង្គ្រាមលោកលើកទី២ ដោយមិនដឹងថាសង្គ្រាមបានបញ្ចប់


លោក Yokoi Shoichi ជាអតីតជាងកាត់ដេរដែលត្រូវបានជ្រើសរើសឲ្យចូលបម្រើកងទ័ពជប៉ុននៅឆ្នាំ ១៩៤១ ក្នុងសម័យកាលសង្គ្រាមលោកលើកទី ២ ។



នៅឆ្នាំ ១៩៤៤ ក្រុមរបស់លោកក៏ត្រូវបានទ័ពថ្មើរជើងរបស់អាមេរិកវាយប្រហារ កងទ័ពមួយចំនួនត្រូវបានអាមេរិកចាប់ខ្លួន ឯមួយចំនួនត្រូវបានស្លាប់ ដោយប្រកាន់យកវិន័យ ស៊ូស្លាប់ ក៏មិនព្រមប្រគល់ខ្លួន ក្រុមរបស់លោក Yokoi Shoichi ដែលនៅសេសសល់ដែលមានគ្នាជាង ១០ នាក់ទៀតក៏បានរត់គេចខ្លួន ប៉ុន្តែក្រោយមកក៏ត្រូវបានកងទ័ពអាមេរិករកឃើញ សម្លាប់ និង ចាប់ខ្លួន នៅសល់តែ ៣ នាក់ប៉ុណ្ណោះដែលអាចរត់ពួនពីកងទ័ពអាមេរិកបាន ដោយក្នុងនោះក៏មានលោក Yokoi Shoichi ផងដែរ ហើយពួកគេក៏បានសម្ងំរស់នៅក្នុងព្រៃនោះអស់ជាច្រើនឆ្នាំ។



រហូតដល់ឆ្នាំ ១៩៥២ ពួកគេក៏បានឮដំណឹងថាសង្គ្រាមត្រូវបានបញ្ចប់ ប៉ុន្តែដោយសារតែខ្លាចនោះគ្រាន់តែជាការបោកបញ្ឆោតពួកគេក៏បានរត់ទៅរស់នៅក្នុងព្រៃជ្រៅបន្តទៀត។ ២ ទៅ ៣ ឆ្នាំក្រោយមកពួកគេក៏បានស្លាប់អស់នៅសល់តែលោក Yokoi Shoichi តែម្នាក់គត់។ មនុស្សជាច្រើនឆ្ងល់ថាតើពួកគេរស់នៅដោយរបៀបណា ?



២ សប្ដាហ៍បន្ទាប់គាត់ក៏ត្រូវបានរដ្ឋាភិបាលតែងតាំងជាវីរបុរសនៃសង្គ្រាម ហើយគាត់ក៏បានបន្តរស់នៅរហូតដល់គាត់មានអាយុ ៨២ ឆ្នាំ និងបានស្លាប់ដោយសារជរាពាធ។



សព្វថ្ងៃនេះលានដ្ឋានរបស់លោក Yokoi Shoichi ត្រូវបានគេអភិរក្សជាបូជណីដ្ឋាន បើទោះបីជាវាបានរលំនិងខូចទ្រង់ទ្រាយដើមខ្លះៗក៏ដោយ ដោយបានដាក់ឈ្មោះថា រូងរបស់លោក Yokoi (Yokoi Cave)។ ហើយគេក៏បានសាងសង់លានដ្ឋានមួយទៀតដែលចម្លងចេញពីលានដ្ឋានដែលលោកបានសាងសង់ដើម្បីធ្វើជាផ្នូរសម្រាប់បញ្ចុះសាកសពរបស់គាត់ផងដែរ៕



Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet