
Ronaldo សម្រេចដាក់លក់ដេញថ្លៃពានរង្វាន់ Ballon d’Or របស់ខ្លួន ដើម្បីរៃអង្គាសប្រាក់ ក្នុងសកម្មភាពសប្បុរសធម៍
ពានរង្វាន់ Ballon d’Or ដែល Ronaldo ឈ្នះនៅក្នុងឆ្នាំ២០១៣ ត្រូវបានដាក់លក់ដេញថ្លៃនៅក្នុងកម្មវិធីសប្បុរសធម៍មួយ មានឈ្មោះថា «Make-a-Wish Foundation» ដែលធ្វើឡើងនៅសណ្ឋាគារ Dorchester ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
មូលនិធិដែលទទួលបានពីការដាក់លក់ដេញថ្លៃពានរង្វាន់នេះ មានចំនួនរហូតទៅដល់ ៦០ម៉ឺនផោន (ជិត៨០ម៉ឺនដុល្លារ)។ ដោយឡែក បើសរុបពីមូលនិធិទាំងមូលក្នុងកម្មវិធីនេះវិញ រៃអង្គាសបានចំនួនទឹកប្រាក់រហូតដល់ ២.៧លានផោន លើសពីទិសដៅដែលបានគ្រោងទុកទៅទៀត។
ចំពោះប្រាក់ដែលរៃអង្គាសបានក្នុងកម្មវិធីសប្បុរសធម៍នេះ នឹងត្រូវយកទៅបរិច្ចាកដើម្បីព្យាបាលកុមារជាច្រើនដែលកំពុងមានជំងឺ ក៏ដូចជារងការគំរាមកំហែងដល់អាយុជីវិតផងដែរ។
គួរបញ្ជាក់ថា Ronaldo កំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ដើម្បីត្រៀមជួយក្រុម បន្តប្រកួតក្នុងយុទ្ធនាការ ជម្រុះពានរង្វាន់ World Cup នៅក្នុងតំបន់អឺរ៉ុប៕

Ronaldo សម្រេចដាក់លក់ដេញថ្លៃពានរង្វាន់ Ballon d’Or របស់ខ្លួន ដើម្បីរៃអង្គាសប្រាក់ ក្នុងសកម្មភាពសប្បុរសធម៍

ពានរង្វាន់ Ballon d'Or ដែល Ronaldo ទទួលបានក្នុងឆ្នាំ២០១៣

ពានរង្វាន់ Ballon d'Or ដែល Ronaldo ទទួលបានក្នុងឆ្នាំ២០១៣
0 comments:
Post a Comment