
វិស័យកសិកម្មបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ហើយបច្ចុប្បន្ននេះ កសិកម្មនៅកម្ពុជាបានធ្លាក់ចុះដោយសារតែមានការនាំចូលច្រើន ព្រមទាំងមានសារធាតុគីមីថែមទៀតផង។
ស្របពេលដែលកម្ពុជាត្រូវការអ្នកធ្វើកសិកម្មជាច្រើន យុវតីវ័យ២០ឆ្នាំ គង់ សុស្រីពៅ ដែលបានបញ្ចប់ត្រឹមថ្នាក់បរិញ្ញាប័ត្ររងនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានចាប់យកមុខរបស់បណ្តុះសណ្តែកឡើង។
អាជីបជាអ្នកបណ្តុះសណ្តែកបានធ្វើឲ្យកញ្ញា អាចរកប្រាក់ចំណូលបានប្រមាណ៨០០០ដុល្លារអាមេរិកក្នុង១ខែ ដោយក្នុងមួយថ្ងៃនាងអាចរកចំណូលចូលគ្រួសារប្រមាណពី២៥០ដុល្លារអាមេរិក ពីការលក់ចេញសណ្តែក ប្រមាណជា៤០០គីឡូក្រាម។ ចំពោះថ្ងៃបុណ្យវិញបរិមាណនៃតម្រូវការកើនឡើងរហូតទៅដល់ ៦០០ទៅ៧០០គីឡូក្រាម ដែលអាចទទួលបានប្រាក់ចំណូលប្រមាណជាង ៤០០ដុល្លារ ក្នុងមួយថ្ងៃ។
ដោយនាងមិនចង់ឲ្យខ្មែរញាំបន្លែសណ្តែកគីមីដែលឈ្មួញខិលខូចបាននាំចូលមកពាសពេញទីផ្សារកម្ពុជា នាងបានចែករំឡេកពីការបណ្តុះសណ្តែកបណ្តុះរបស់នាង ដល់អ្នកដែលមានចំណាប់អារម្មណ៍ រកស៊ីក្នុងមុខរបរនេះ ហើយអាចទទួលបានប្រាក់ចំណូលដូចជារូបនាងដែរ។
វិធីបណ្តុះសណ្តែកបណ្តុះ
ឧបករណ៍៖
អ្នកត្រូវមានធុងជ័រៗ ឬ ពាងថ្មតូចៗ តាមចំនួនដែលអ្នកចង់ធ្វើ កញ្ច្រែងជ័រឬឈឺ ប្រភពទឹក គម្របធ្វើពីកន្ទេល
គ្រឿងផ្សំ
សណ្តែកខៀវ ម្នាងសិលា(សម្រាប់ធ្វើឲ្យសណ្តែកត្រជាក់)
វិធីបណ្តុះ
មុនដំបូង អ្នកត្រូវយកសណ្តែកទៅត្រាំ ទុក២ទៅ៣យប់ ទើបស្រង់វាទុកឲ្យស្ងួត បន្ទាប់មកអ្នកយកម្នាងសិលាទៅលាយជាមួយគ្រាប់សណ្តែកខៀវឲ្យសព្វល្អ ហើយបែងចែកគ្រាប់សណ្តែកប្រមាណ២,៥គីឡូក្រាម ក្នុង១ពាងៗ រួចយកកន្ទេលមកគ្រប ដោយអ្នកត្រូវស្រោចទឹក១ថ្ងៃបួនដង(ស្រោចជោកៗ) ហើយទុករយៈពេល៣ ទៅ៤យប់ប៉ុណ្ណោះអ្នកនឹងឃើញលទ្ធផលដែលមិនគួរនឹកស្មានដល់។
គួរជម្រាបផងដែរថា បន្លែសណ្តែកបណ្តុះនេះ ត្រូវការត្រជាក់ខ្លាំង ដូចនេះអ្នកត្រូវប្រាកដចិត្តថា អ្នកមានប្រភពទឹកគ្រប់គ្រាន់។ ប្រសិនបើខ្វះទឹក វានឹងមិនអាចលូតលាស់បាននោះទេ។




0 comments:
Post a Comment